ទម្រាំ​មាន​ថ្ងៃនេះ​អ្នក​នាង​ពិតជា​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​ច្រើន​ណាស់


ខេត្តបាត់ដំបង ៖ អ្នក​នាង អែម កុ​សុ​ម៉ា ហៅ​និមល បាន​ប្រឡូក​ក្នុង​វិស័យ​សិល្ប​ចម្រៀង​ប្រមាណ​ជិត​៣០​ឆ្នាំ​មក​ហើយ ដោយ​ស្គាល់​គ្រប់​រស់ជាតិ​នៃ​ការ​លំបាក ហើយ​ក៏​ជា​បទ​ពិសោធន៍​សម្រាប់​មេរៀន​នៃ​ជីវិត​ដល់​សព្វ​ថ្ងៃនេះ និង​កំពុង​បន្ត​ទៅ​មុខ​ទៀត ដោយ​មិន​លួច​កម្ម​សិទ្ធ​បញ្ញា​យក​តាម​លំនាំ​បទ​ពី​ដើម​ដែរ គឺ​និពន្ធ​ថ្មី តែង​បទ​ថ្មី លំនាំ​ភ្លេង​បែប​ថ្មី​ទាំងអស់ ដោយ​រួម​សហការ​ជាមួយ​លោកគ្រូ យិ​ន​ដេ​វី​ដ ដឺ​ម៉ុង​តេ​រ៉ូ ជា​អ្នក​តែង​និពន្ធ​ដោយ​ខ្លួនឯង ហើយ​តម្រូវ​តាម​ទីកន្លែង​ប្រវត្តិសាស្ត្រ និង​រឿង​ពិត​មួយ​ចំនួន​ដែល​កើត​នៅ​កម្ពុជា ។

អ្នក​នាង​អែម កុ​សុ​ម៉ា ពេល​នេះ​មាន​អាយុ​៤៣​ឆ្នាំ ស្រុក​កំណើត​នៅ​បាត់ដំបង ជា​កូន​មន្ត្រី​ប៉ូលិស នៅ​វ័យ​កុមារី អ្នក​នាង​រៀន​នៅ​សាលា​ជា ស៊ី​ម និង​សាលា​វត្ត​ដំរី ស ជា​អ្នក​រាំ​របាំ​ប្រចាំ​សាលា ដើម្បី​រៃ​អង្គាស់ប្រាក់​យក​ទៅ​ចូលរួម​ទិញ​តុ កៅអី ដាក់​ក្នុង​សាលា លុះដល់​ឆ្នាំ​១៩៨៨ បាន​ចូល​ប្រឡង​ចំរៀង​នៅ​សួន​កុមារ (​ឥឡូវ​សួន​សម្តេច ស ខេ​ង​) ជាប់​លេខ​៣ ដែល​ទទួល​បាន​រង្វាន់​យក​តែ​សំលៀក​បំពាក់ ចំពោះ​ថវិកា​ត្រូវ​ប្រគល់​ជួយ​ដល់​កងកម្លាំង​ប៉ូលិស និង​កងទ័ព​នៅ​សមរភូមិ​មុខ កំពុង​ច្បាំង​គ្នា លុះដល់​ឆ្នាំ​១៩៨៩ ត្រូវ​ប្រឡង​ម្តងទៀត ត្រូវ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ស្ទួន​ជាមួយ​អ្នក​នាង សំ ប៉ូ​លី​ដា លុះដល់​ឆ្នាំ​១៩៩០ ត្រូវ​បាន​ជាប់​លេខ​១ ដោយ​ច្រៀង​បទ​ផ្ទៃមេឃ​ស្រឡះ ហើយ​ក៏​បាន​ចាប់ផ្តើម​ចូល​នៅ​មជ្ឈមណ្ឌល​សាលា​តន្ត្រី​នៃ​សាកលវិទ្យាល័យ​សហរដ្ឋអាមេរិក ដែល​បាន​បើក​វគ្គ​បណ្តុះបណ្តាល​តាម​រយៈ​អង្គការ​សង្គម​ស៊ី​វិល​នៅ​ខេត្តបាត់ដំបង ក្នុង​ឆ្នាំ​នោះ (១៩៩០) ដើម្បី​រៀន​ផ្នែក​អក្សរ​ភ្លេង និង​កាន់​ឧបករណ៍​វី​យូ​ឡុ​ង និង​ព្យា​ណូ​បន្ថែម​ទៀត បន្ត​រហូត​មក​ជាង​១០​ឆ្នាំ ។

អ្នក​នាង អែម កុ​សុ​ម៉ា អាយុ​៤៣​ឆ្នាំ ហើយ​មានកូន​៣​នាក់ (​ប្រុស​២-​ស្រី​១) បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​៧ ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង បាន​ចូល​ជា​សមាជិកសមាគម​សិល្បករ​ខ្មែរ​នៅ​កម្ពុជា ហើយ​កូនស្រី​ពៅ​គាត់​ឈ្មោះ​ដេ​វី​ដ សន្យា អាយុ​១៧​ឆ្នាំ កំពុង​តែ​លេង​តន្ត្រី​(​កាន់​អក​-Organ ) ជាមួយ​ឪពុក និង​ម្តាយ​ផង​ដែរ ព្រោះ​ជា​និស្ស័យ​ដែល​កូន​ស្រឡាញ់ ហើយ​ចង់​លើក​ស្ទួយ​វិស័យ​សិល្ប និង​ជួយ​ឪពុក​ម្តាយ ក្នុង​ផ្នែក​ជីវភាព ចំណែក​កូនប្រុស​ច្បង​២​នាក់ គឺ​គេ​មានការ​ងារ​ត្រូវធ្វើ​ផ្សេង ដោយ​មិន​បាន​ជួយ​ក្នុង​ផ្នែក​ដូរ​តន្ត្រី​នេះ​ឡើយ ។

អ្នក​នាង​បាន​បន្ត​ទៀត​ថា ក្រុម​គ្រួសារ​អ្នក​នាង​ចូល​ចិត្ត​ជួយ​ក្នុង​ការងារ​សង្គម​ដោយ​ស្ម័គ្រចិត្ត ភាគច្រើន​លើ​វិស័យ​ដូរ​តន្ត្រី​នេះ​តែ​ម្តង ទាំង​និពន្ធ ទាំង​តែង​បទ​ចម្រៀង និង​សាច់ភ្លេង​ថ្មី ត្រូវ​សរសេរ តាក់តែង​ដោយ​ខ្លួនឯង​ផ្ទាល់​ដៃ ហើយ​បាន​បណ្តុះបណ្តាល​បន្ត​ចែក​ចំណេះដឹង​ដល់​យុវវ័យ​ជំនាន់​ក្រោយ​ផង​ដែរ សំខាន់​ក្នុង​ខេត្តពោធិសាត់ ហើយ​តាក់តែង​បទ​ថ្មី​ច្រៀង​ដោយ​ខ្លួនឯង ដែល​មាន​បទ​ស្មារតី​បាកាន​, បទ​តា​លោ​លាស់​ថ្មី ដែនដី​អភិវឌ្ឍន៍​,​ជាដើម ដែល​កន្លង​មកនេះ គឺ​បាន​ជួយ​ច្រើន​ដល់​លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម និង​លោក​ស៊ុ​យ ឌី​ម៉​ង់ ព្រមទាំង​ក្រុមការងារ​ចុះ​ជួយ​ខេត្តពោធិសាត់​ទាំងអស់ ។

អ្នក​នាង​បន្ត​ទៀត​ថា ដោយ​ស្រឡាញ់​វិស័យ​តែង​និ​ព​ន្វ និង​ប្រគុំ​តន្ត្រី​ផង​នេះ​បាន​ចូលរួម​ក្នុង​កម្មវិធី​រៀបចំ​លើកតំកើង​រក្សា​ទុកដាក់​ស្នាដៃ​លោក​កវី គង់ ប៊ុ​ន​ឈឿ​ន ដែល​បាន​បន្សល់​ទុក​បទ​ចម្រៀង​ជា​ច្រើន​ពី​សម័យ​មុន​ៗ​យ៉ាងច្រើន​បទ​ដែល​បាន​ផុស​ចេញពី​ទី​នេះ​នៅ​មាត់​ស្ទឹង​សង្កែ​ខេត្តបាត់ដំបង ហើយ​បាន​ចូលរួម​ប្រឡងប្រណាំង​ស្នាដៃ​តន្ត្រីសម័យ​មហោស្រព​ថ្នាក់​ជាតិ នៅ​ក្រសួង​ព័ត៌មាន​ក្រុងភ្នំពេញ​ចំនួន​២​ដង​មក​ហើយ​នេះ គឺ​ចង់​សម្រួល​លើក​ស្ទួយ​ឲ្យ​មានគុណ​ភាព​ចំពោះ​អ្នកចំរៀង​នៅ​តាម​ខេត្ត​ផ្សេង​ៗ​ទៀត​ឲ្យ​ចេះ​តែង​និពន្ធ បទ​ភ្លេង និង​ចម្រៀង​ដោយ​ខ្លួនឯង​ដោយ​មិន​លួច​ចម្លង​យក​កម្ម​សិទ្ធ​បញ្ញា​ពី​អ្នក​ដ៏​ទៃ​មក​ធ្វើ​ជា​ស្នាដៃ​របស់​ខ្លួន​ឡើយ ។

ហើយ​ជា​ចុង​ក្រោយ​អ្នក​នាង​ក៏​សុំ​អំពាវនាវ​ផង​ដែរ​ដល់​សប្បុរសជន ឬ​គ្រប់​អ្នក​យល់​ដឹង​ចង់​ជួយ​រួមចំណែក​លើក​ស្ទួយ​ពី​វិស័យ​សិល្ប​ទាំង​រដ្ឋ និង​ឯកជន បើ​អាច​ជួយ​បាន​សូម​ជួយ​ពង្រឹង​បន្ថែម​ទៀត​ឲ្យ​មាន​បន្ទប់​សម្រាប់​ថត​ចម្រៀង (Studio) នៅ​ក្នុង​ខេត្តបាត់ដំបង​ផ្ទាល់ ព្រោះ​មាន​អ្នក​អាច​ធានា​ក្នុង​ការ​សរសេរ តែង​និពន្ធ​ថ្មី​ទាំងអស់​បាន​មិន​ឲ្យ​សាបសូន្យ តែ​ជួប​ការ​លំបាក​ក្នុង​ផ្នែក​ផលិត​ចេញ​ជា​បទ​ចម្រៀង​តែ​ប៉ុណ្ណោះ ៕

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ