ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កែប​រៀបចំ​ពិធី​បើកព្រះនេត្រ​សេះស និង​បួងសួង​លោកយាយ​ម៉ៅ​នៅ​ឆ្នេរសមុទ្រ​សុំ​សេចក្តីសុខ(មានវីដេអូ)

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​កែប​ធ្វើ​ពិធី​បើកព្រះនេត្រ​សេះស និង​បួងសួង​លោកយាយ​ម៉ៅ នៅ​ឆ្នេរសមុទ្រ​សុំ​សេចក្ដីសុខ ដោយសារ​តែ​មាន​ហេតុ​ផ្ទួន​ៗ​គ្នា នៅ​ដើម​ខែមករា​នេះ មាន​អគារ​បាក់​រលំ កាលពី​ថ្ងៃ​ទី​០៣ ខែមករា​នេះ…

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​កែប​ធ្វើ​ពិធី​បើកព្រះនេត្រ​សេះស និង​បួងសួង​លោកយាយ​ម៉ៅ នៅ​ឆ្នេរសមុទ្រ​សុំ​សេចក្ដីសុខ ដោយសារ​តែ​មាន​ហេតុ​ផ្ទួន​ៗ​គ្នា នៅ​ដើម​ខែមករា​នេះ មាន​អគារ​បាក់​រលំ កាលពី​ថ្ងៃ​ទី​០៣ ខែមករា​នេះ និង​នៅ​ពិធី​ប្រណាំង​កង់​ពិភពលោក កាលពី​រសៀល​ថ្ងៃ​ទី​៦ មក​រា​កន្លង​មកនេះ ។

លោក កែន ស​ត្ថា អភិបាលខេត្ត​កែប រួម​ទាំង​លោក​អភិបាលរង និង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​នាក់​ទៀត ដែល​បាន​ចូលរួម​ធ្វើ​ពិធី​នេះ​ឡើង ខណៈ​ពេល​ក្រុម​ប្រណាំង​កង់​បាន​ជិះ​មក​ដល់​មុខ​វេទិការ​ជុំ​ទី​១ បាន​ចេញ​ផុត​បន្តិច ស្រាប់តែ​បាក់​វេទិការ​តែ​ម្ដង ។ ប៉ុន្តែ​ហេតុ​ការ​គួ​ឲ្យ​ភ្ញាក់ផ្អើល​មិន​មាន​មន្ត្រី​ណា​ម្នាក់​រង​របួស​ឲ្យ​ធ្ងន់ធ្ងរ​ដែរ ។ ដោយសារ​តែ​មានរឿង​ប្លែក​ៗ​បែប​នេះ​ហើយ អាជ្ញាធរ​ខេត្ត​កែប​រួម​ទាំង​លោក​អភិបាលរង​ខេត្ត​ស្រុក និង​ក្រុង មន្ត្រីរាជការ​ជា​ច្រើន​នាក់​ទៀត បាន​និមន្ត​ព្រះសង្ឃ​បើកព្រះនេត​សេះស នៅ​ព្រឹក​ថ្ងៃ​ទី​៩ មក​រា​នេះ នៅ​កន្លែង​សេះសរ ក្នុង​សង្កាត់​អូ​ក្រសា ក្រុងកែប ខេត្ត​កែប ។

បើ​យោង​តាម​ការ​ប្រកាស​របស់​លោក​រស់ សុវណ្ណ​អាចារ្យ ជា​អ្នក​រៀបចំ​ការ​ព្រះ​នេ​ត្រសេះស​នេះ​ថា ធ្វើ​ពិធីបួងសួង​បើកព្រះនេត្រ​សេះស​នេះ ផ្ដើម​ចេញពី​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប និង​មន្ត្រី​ឯទៀត​សុទ្ធតែ​បួងសួង​សុំ​សេចក្ដីសុខ​ចំរុងចំរើន ជា​ពិសេស​ពលរដ្ឋ​ទូ​ទាំង​ខេត្ត​កែប កុំ​ឲ្យ​មានរឿង​រាវ​កើត​មាន​បន្ត​ទៅ​ទៀត ។

លោក​រស់ សុវណ្ណ ជា​អ្នក​រៀបចំ​បាន​និយាយ​ប្រាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៩ មក​រា ដដែល​នេះ​រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​បួងសួង​ដល់​លោកយាយ​ម៉ៅ​នៅ​ឆ្នេរសមុទ្រ​មួយ​កន្លែង​ទៀត ដែល​មា​នទី​តាំងនៅ​មុខ​សាលាខេត្ត​កែប​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ