ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rashford អាច​នឹង​រកបាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ​បើ​លេង​ឱ្យ​ក្លិប​១​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Marcus Rashford បាន​ក្លាយជា​កីឡាករ​ឆ្នើម​របស់​ក្រុម Manchester United…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Marcus Rashford បាន​ក្លាយជា​កីឡាករ​ឆ្នើម​របស់​ក្រុម Manchester United នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ឥឡូវនេះ​មាន​គេ​លើក​ឡើង​ថា​គាត់​នឹង​ឈាន​ដល់​កម្រិត​មួយ​ដ៏​ខ្ពស់ ប្រសិនបើ​គាត់​ចង់​ចូលរួម​ជាមួយ​ក្លិប Manchester City​។

បើ​ទោះបីជា​ក្រុម​របស់​គាត់​មាន​បញ្ហា​ខ្លះ​នៅ​លើ​តារាង​ក៏​ដោយ ក៏​ជើង​ខ្លាំង​របស់​ក្លិប​បិសាច​ក្រហម​រូប​នេះ​កំពុង​រីករាយ​នឹង​រដូវ​កាល​ដ៏​ល្អ​បំផុត​របស់​គាត់​ជាមួយនឹង​ក្លិប​នេះ​។ ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​រូប​នេះ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឱ្យ​ក្រុម​បិសាច​ក្រហម​ម្តងទៀត កាលពី​យប់​ថ្ងៃ​អង្គារ ប៉ុន្តែ​មិន​ជួយ​ដល់​ក្រុម​ឱ្យ​គេច​ពី​ការ​ចាញ់​ដល់​ទៅ ៣-១ ជាមួយនឹង Manchester City​។

លោក Michah Richards អតីត​ខ្សែការពារ​របស់​ក្រុម Man City បាន​បង្ហាញ​ការ​អាណិតអាសូរ​ដល់ Rashford បន្ទាប់​ពី​ការ​ប្រកួត​ហើយ ដោយ​បាន​ធ្វើការ​អះអាង​យ៉ាង​មុតមាំ​ថា Rashford នឹង​ក្លាយជា​កីឡាករ​ដែល​ល្អ​ជាង​នេះ ប្រសិនបើ​គាត់​មក​លេង​នៅ City​។

Richards បាន​ប្រាប់​សារព័ត៌មាន Sky Sports ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​បន្តិច​ចំពោះ Rashford ពីព្រោះ​ប្រសិនបើ​គាត់​លេង​នៅ Man City គាត់​នឹង​អាច​បាន​ដល់​ទៅ​៤០​គ្រាប់ ក្នុង​មួយ​រដូវ​កាល​។ ខ្ញុំ​ឃើញ​ថា Man Utd លេង​បាល់​ខ្លាច​គេ​ពេក​។ បើ​នៅ Man City វិញ សូ​ម្បី​តែ​ខ្សែបម្រើ​ក៏​អាច​ស៊ុត​គ្រាប់​បាល់​ដូច​ទៅ​នឹង​ខ្សែប្រយុទ្ធ​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ