ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល Salah មិន​ទៅ​ចូលរួម​ពិធី​ប្រគល់​ពាន​កីឡាករ​អាហ្វ្រិក​ល្អ​បំផុត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល Sadio Mane បាន​ក្លាយទៅជា​ម្ចាស់​ពាន CAF យើង​មិន​បានឃើញ​កីឡាករ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល Sadio Mane បាន​ក្លាយទៅជា​ម្ចាស់​ពាន CAF យើង​មិន​បានឃើញ​កីឡាករ Mohamed Salah ដែល​ជា​ម្ចាស់​ពាន​នៅ​ឆ្នាំ​២០១៧ និង ២០១៨ មក​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពាន ដើម្បី​មក​លើកទឹកចិត្ត​មិត្ត​រួម​ក្រុម​ដែល​ជា​ម្ចាស់​ពាន​ឆ្នាំ​នេះ​ឡើយ​។

កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ លេង​បាន​យ៉ាង​ល្អ​នៅ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩ ឱ្យ​ក្លិប​ហង្ស​ក្រហម Liverpool ឈ្នះ UEFA Champions League និង ក្រុម​ជម្រើសជាតិ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations​។ Mane ធ្លាប់​បាន​ឡើងឈរ​នៅ​លើ​វេទិកា​កាលពី​ឆ្នាំ ២០១៦, ២០១៧ និង ២០១៨ ប៉ុន្តែ​កាលនោះ​មិនមែន​ក្នុង​នាម​ជា​ម្ចាស់​ពាន​ដូច​ឆ្នាំ​នេះ​ទេ​។

ទាំង Riyad Mahrez និង Salah ដែល​បាន​ជាប់​នៅ​ចំណាត់ថ្នាក់​លេខ​២ និង លេខ​៣ សុទ្ធតែ​មិន​បាន​ទៅ​ចូលរួម​កម្មវិធី​ប្រគល់​ពាន​នេះ កាលពី​យប់​ថ្ងៃ​អង្គារ ខណៈ​ដែល​កីឡាករ​ស្លាប​របស់ Man City រវល់​លេង​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន EFL Cup​។

ទន្ទឹម​នឹង​នេះ​ដែរ Salah ត្រូវ​បាន​គេ​ជឿ​ថា​រវល់​នៅ​ហ្វឹកហាត់​ជាមួយនឹង​មិត្ត​រួម​ក្រុម Liverpool មុន​ពេល​ទៅ​ជួប​ជាមួយនឹង Tottenham Hotspur នៅ​ក្នុង​ការ​ប្រកួត Premier League នៅ​ល្ងាច​ថ្ងៃ​សៅរ៍​។

យោង​ទៅ​តាម Mirror បានអោយ​ដឹង​ថា កំពូល​តារា​អេ​ហ្ស៊ី​ប​រូប​នេះ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ដឹង​ថា មិន​បាន​ធ្វើ​ពិធី​អបអរ​អ្វី​នោះ​ទេ ហើយ​ដូចនេះ​បានជា​គាត់​សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ មានការ​សន្និដ្ឋាន​ជា​ច្រើន​ដែល​ថា Salah មិន​ចូលរួម​កម្មវិធី ដោយសារ​តែ​មាន​បញ្ហា​ប្រេះឆា​ជាមួយនឹង​សមាគម​បាល់ទាត់​អេ​ហ្ស៊ី​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ