សាហាវ​ណាស់ !


សកម្មភាព​នយោបាយ​នៃ​អ្នកទោស​រត់ចោលស្រុក​…​លោក​សម រ​ង្ស៊ី សាហាវ​ណាស់​…​សាហាវឃោរ
ឃៅ​ដូច​មិនមែន​ខ្មែរ​…​ដឹង​ថា​ខ្លួន​មិន​អាច​ចូល​ស្រុក​បាន​…​ដឹង​ថា​ខ្លួន​មិន​អាចឆ្លៀតឱកាស​ធ្វើ «​បដិវត្ត​ពណ៌​» តាម​បញ្ជា​មេខ្លោង​បរទេស​បាន​…​ក៏​គិតតែ​ពី​បំផ្លាញ​ជាតិ​យក​គ្រប់​រូបភាព​…​បំផ្លាញ​កិត្តិយស​មន្ត្រី​ធំ​ៗ​ដែល​កំពុង​បំរើ​សង្គម​សន្តិភាព​ស្ទើរ​ទាំងអស់​…​បំផ្លាញ​សេដ្ឋកិច្ច​សង្គម​ជាតិ​ឱ្យ​ដូច​ក្នុង​របប​ប៉ុ​ល ពត ។

ប្រ​សិន​សកម្មភាព​បំផ្លាញ​ធំ​ម្លឹ​ង​ៗ​លើ​ឆាក​អន្តរជាតិ​…​បាន​សម្រេច​ដូច​បំណង​មែន​…​ច្បាស់​ជា​គេច​មិន​រួច​ពី​ឈ្មោះ​…«​អា​បំផ្លិចបំផ្លាញ​» ឡើយ ។ប្រាកដជា​ដឹង​ច្បាស់​ណាស់​ថា​…​ខ្លួនឯង​មិន​អាច​ឈាន​ជើង​ចូល​ស្រុក​បាន​…​ម្ល៉ោះហើយ​លេង​អស់ដៃ​…​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ​…​កោត​ចៅហ្វាយនាយ​ខំប្រឹង​ស៊ី​តាម​យ៉ាង​ពភ្លើ​ទៅ​កើត ?

៤១​ឆ្នាំ​នៃ​ការ​ដឹកនាំ​រហូត​បាន​សន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ​…​រហូត​ទទួល​បាន​ពាក្យ​ថា «​អរគុណ​សន្តិភាព​»…​សម្តេច​តេ​ជោ​សែន មហា​បុរស​ខ្លាំង​…​ប្រាកដជា​នៅ​តែ​រក្សា​បាន «​សន្តិភាព​» បន្ត​ទៀត​…​រហូត​ដល់​អត់​មាន «​អា​បំផ្លិចបំផ្លាញ​» ទើប​សុំ​សំរាក​…​នេះ​ជា​ក្រិ​ត្យ​ក្រម​នយោបាយ​នៅ​កម្ពុជា សម័យកាល​តេ​ជោ​សែន។

ងាក​មក​មើល​អ្នកនយោបាយ​កឹ​ម សុខា វិញ​…​បើ​ដើរ​តាម​នយោបាយ «​អា​បំផ្លិចបំផ្លាញ​»…​វាសនា​ក៏​ត្រូវ «​ចប់​» តាម​ដែរ​…​កប់​បាត់​ក្នុង​លូ​ទឹក​ស្អុយ​…​ទោះ​ងើប​រួច​ក៏​ស្អុយ​ដែរ ។

សម័យកាល​នេះ​…​ដើម្បី​ការពារ​សន្តិភាព​…​ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា​ទើបតែ​កើត​មាន​…​ដោយសារ​កណ្តាប់ដៃ​តេ​ជោ​សែន​…​ពិតជា​មិន​ដើរ​តាម​ការ​ចង្អុល ការ​គំរាម​…​ឱ្យ​ដើរ​ច្រាស់ខ្យល់​…​ឱ្យ​ដើរ​ចូល​ភ្លើង​ពី​មហាអំណាច​…​ពី​ប្រភព​ចក្រពត្តិនិយម​ណាមួយ​ឡើយ ។

នយោបាយ​លោក​កឹ​ម សុខា​…​ប្រាកដជា​ផ្ទុយ​ពី​នយោបាយ​ដែល​កំពុង​បំផ្លិចបំផ្លាញ​ជាតិ​…​ព្រមទាំង​សង្ឃឹមថា​…​ឈប់​ដើរ​ធ្លាក់​លូ​ទឹក​ស្អុយ​…​ឈប់​ហើយ រាង​ហើយ ។

ចំណែក​លោក សម រ​ង្ស៊ី​…​កំពុង​ជ្រុល​ក្បាល​ទៅ​មុខ​ហើយ​…​ងើបមុខ​លែង​រួច​ហើយ​…​ប៉ុណ្ណោះ​ហើយ បើ​ទោះបី​ថយក្រោយ​ក៏​ថយ​លែង​រួច​ដែរ​…​មួយ​ជីវិត​ក្រុម​គាត់ ។ ឱ ! លោក​សម រ​ង្ស៊ី អើយ​…​នៅ​មានជីវិត​ប៉ុណ្ណឹង​ហើយ បើ​នៅ​តែ​មិន​រាង​ទៀត​…​ថ្ងៃក្រោយ​សុំ​កុំ​រាង​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ