ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​​ជញ្ជាំង​​សំណង់​​រោង​ចក្រ​ក្នុង​​តំបន់​សេដ្ឋ​កិច្ច​​​ពិសេស

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ ជញ្ជាំង​​អគារ​រោង​ចក្រ​​ដែល​គេ​កំពុង​សាង​សង់​​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ បាន​ដួល​​រលំ​​រាបដល់​ដី​ នៅ​ក្នុង​ខណៈ​​ពេល​ដែល​​​​កំពុង​​ធ្លាក់​ភ្លៀង​​លាយ​ទ្បំ​ជា​មួយ​​ខ្យល​់​បក់​​បោក​យ៉ាង​​ខ្លាំង​ ​កាល​ពី​​វេលា​ម៉ោង​​៤​និង​២០​នាទី​​ល្ងាច ថ្ងៃ​ទី​​២២ កក្កដា ប៉ុន្តែ​ជា​សំណាង​​​ល្អ​មិន​​បាន​បណ្តាល​ឱ្យ​មាន​កម្ម​ករ​សំណង​់​​​ណា​ម្នាក់​​រង​​របួស​​ ឬ​ក៏​ស្លា.ប់​​នោះ​ទ្បើយ​ ។ ​

រាជ​ធានីភ្នំ​ពេញ​ ៖ ជញ្ជាំង​​អគារ​រោង​ចក្រ​​ដែល​គេ​កំពុង​សាង​សង់​​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ បាន​ដួល​​រលំ​​រាបដល់​ដី​ នៅ​ក្នុង​ខណៈ​​ពេល​ដែល​​​​កំពុង​​ធ្លាក់​ភ្លៀង​​លាយ​ទ្បំ​ជា​មួយ​​ខ្យល​់​បក់​​បោក​យ៉ាង​​ខ្លាំង​ ​កាល​ពី​​វេលា​ម៉ោង​​៤​និង​២០​នាទី​​ល្ងាច ថ្ងៃ​ទី​​២២ កក្កដា ប៉ុន្តែ​ជា​សំណាង​​​ល្អ​មិន​​បាន​បណ្តាល​ឱ្យ​មាន​កម្ម​ករ​សំណង​់​​​ណា​ម្នាក់​​រង​​របួស​​ ឬ​ក៏​ស្លាប់​​នោះ​ទ្បើយ​ ។ ​

ហេតុ​ការណ៍​​នេះ បាន​កើ​ត​ទ្បើង​​​ដោយ​​ការ​ធ្វេស​ប្រហែស​​ និង​​មាន​ការ​​ស្តី​​បន្ទោ​​ស​ថា​ សាង​សង់​​គ្មាន​បច្ចេក​ទេស​​របស់​ក្រុម​អ្នក​ម៉ៅ​ការ​​សាង​សង់​ ។
តាម​ប្រភព​​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​ជញ្ជាំង​​អគារ​​រោង​ចក្រ​​ដែល​បាន​​បាក់​រលំ​​ខាង​លើ​​នេះ​ កំពុង​សាង​សង់​​មិន​ទាន់​ប្រក​​់​ដំបូល​​នៅ​ទ្បើយ​ទេ ទើប​តែ​រៀប​​បាន​ជញ្ជាំង​ជុំ​វិញតែ​ប៉ុណ្ណោះ​ ​ហើយ​មិន​មាន​​នរណា​អះ​អាង​ថា​ ​វា​មាន​ទំហំ​​ទទឹង​​ប៉ុន្មាន​​ម៉ែត្រ​ ​និង​បណ្តោយ​​ប៉ុន្មាន​​​ម៉ែត្រ​​នោះ​ទ្បើយ​ ។ ប៉ុន្តែ​​ជញ្ជាំង​ដែល​បាក់​​នោះ ​មាន​ប្រវែង​​ប្រហែល​​៣០​ម៉ែត្រ​ និង​កម្ពស់​​ប្រហែល៥ម៉ែត្រ​​សាង​សង់​​ពី​ឥដ្ឋ​​មិ​​ន​ទាន់​​បាន​បូក​ឬ​បៀក​​ស៊ី​ម៉ងត៍​ឱ្យ​បាន​ស្អាត​នៅ​ទ្បើយ​ទេ ។ ​

ក្រោយ​​ពេល​កើត​ហេតុ គេ​បាន​​យក​គ្រឿង​​​ចក្រ​ទៅ​​កាយ​កម្ទេច​​​កម្ទី​រ​ ដែល​បាក់​នៅ​​រាយ​ប៉ោយ​​នោះ​ចេញ​​ទាំង​យប់ផង​ដែរ ។ ​ប្រភព​​ដដែល​បាន​បន្ត​ថា ​នៅ​មុន​​ពេល​កើត​ហេតុ​ ​មាន​កម្មក​រ​​សំណង់​ជា​ច្រើ​ន​​នាក់​បាន​នាំ​គ្នា​​ធ្វើ​​ការ​សាងសង់​​អគារ​នោះ ​ដោយ​អ្នក​ខ្ល​ះ​​បាន​ទ្បើង​​លើ​រន្ទា​​ និង​ខ្លះ​ទៀត​​បាន​ធ្វើ​​ការ​​នៅ​ខាង​ក្រោម​​យ៉ាង​សកម្ម​តាម​​បញ្ជា​របស់​​មេ​ការ​​និង​មេ​ជាង​របស់​ខ្លួន ​។ ខណៈ​នោះ​​មេឃ​​បាន​ចាប់​ផ្តើម​​ងងឹត​ ហើយ​មិន​យូរ​ប៉ុន្មាន​​ភ្លៀង​​​ក៏​​បាន​ចាប់​ផ្តើម​​ធ្លាក់​​ដោយ​​មាន​លាយ​ទ្បំ​​ជា​មួយ​​និង​ខ្យល់​​បក់​បោក​​មក​យ៉ាង​ខ្លាំង​​ថែម​ទៀត​​ផង ។ ​បន្ទាប់​ពី​​បាន​ឃើញ​​ស្ថាន​ភាព​​មិន​សូវ​ល្អ​ ​មេ​ការ​និង​មេ​ជាង​​បាន​ឱ្យ​​កម្ម​ករ​ឈប់​​សម្រាក​​សិន ដោយ​បាន​ឱ្យ​ពួក​គេ​ចាកចេញ​​ពី​ទី​នោះ​ទាំង​អស់​​គ្នា ​ដើ​ម្បី​រក​កន្លែង​​មាន​សុវត្ថិ​ភាព​​ជ្រក​ភ្លៀង​​ ។ ​ពេល​នោះ​​គ្រាន​​់តែ​​កម្ម​ករ​ចាក​ចេញ​​អស់​​តែ​បន្តិច​ ស្រាប់​តែ​ជញ្ជាំង​​អគារ​​សំណង់​​រោង​ចក្រ​​នោះ បាន​រលំ​​បាក់​ទាំង​​ផ្ទាំង​​តែ​ម្តង ។

​ទិ​ដ្ឋ​​ភាព​​នោះ បាន​ធ្វើ​​ឱ្យ​កម្ម​ករ​​សំណង់​ទាំង​នេះ ​មាន​ការ​ភិត​ភ័យ​​ព្រលឹង​​ចុង​សក់​​ញាក់​សាច់​គ្រប់​ៗ​គ្នា ។ ដោយ​​ទ្បែក ​អ្នក​ឃើញ​ហេតុ​ការណ៍​​​បាន​និយាយ​​ថា ​​ការ​សាង​សង់​​នោះ​ធ្វើ​ទ្បើង​​ខុស​ប​ច្ចេក​ទេស​​ ​ទើប​បណ្តាល​​ឱ្យ​បាក់​រលំ​​បែប​នេះ ។ ​ចាត់​ថា សំណា​ង​​​ល្អ​​ហើយ​​ដែល​គ្មាន​​គ្រោះ​ថ្នាក់​​ដល់​កម្ម​ករ​ ហើយ​ម៉្យាង​​បាន​រលំ​​ក្នុង​ពេល​​កំពុង​សាង​សង់​​ ចុះ​​ប្រសិន​​បើ​សាង​​សង់​រួច​មាន​កម្ម​ករ​ ​ចូល​បម្រើ​​ការ​ងារ​​​ក្នុង​នោះ​​ហើយ​បាក់​វិញ​​​​នោះ ​តើ​នឹង​​មាន​​​​មនុស្ស​​ប៉ុន្មាន​​នាក់​ដែល​រង​គ្រោះ ​?