ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​សព​ពលករ​ខ្មែរ​ម្នាក់​ដើរ​ជំពប់​ជើង​​​ធ្លាក់​ពីលើ​​ជណ្តើរដាច់សរសៃ​ឈាមខួរ​ក្បាល​​ស្លា.ប់​នៅ​ក្នុង​ទឹកដី​ថៃ​​ ​

9 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​សព​ពលករ​ខ្មែរ​ម្នាក់​ស្លា.ប់​ក្នុងទឹក​ដី​ថៃ ហើយ​ត្រូវគេបញ្ជូនមកវិញ​តាមច្រកអន្តរ​ជាតិ​ប៉ោយ​ប៉ែត​កាលពី​វេលាម៉ោង​១១​ព្រឹកថ្ងៃ​ទី២៣ ​កក្កដា ២០១៤ នេះ ដើម្បី​ប្រគល់ឱ្យក្រុម​គ្រួសារយកបន្ត​ទៅ​ស្រុកកំណើត​ធ្វើបុណ្យតាម​ប្រពៃ​ណី ។

ក្រុងប៉ោយប៉ែត ៖ ​សព​ពលករ​ខ្មែរ​ម្នាក់​ស្លាប់​ក្នុងទឹក​ដី​ថៃ ហើយ​ត្រូវគេបញ្ជូនមកវិញ​តាមច្រកអន្តរ​ជាតិ​ប៉ោយ​ប៉ែត​កាលពី​វេលាម៉ោង​១១​ព្រឹកថ្ងៃ​ទី២៣ ​កក្កដា ២០១៤ នេះ ដើម្បី​ប្រគល់ឱ្យក្រុម​គ្រួសារយកបន្ត​ទៅ​ស្រុកកំណើត​ធ្វើបុណ្យតាម​ប្រពៃ​ណី ។

តាម​ការ​ឱ្យ​ដឹង​ពីក្រុម​គ្រួសារ​​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​​ឈ្មោះសុខ សម្បត្តិ ​អាយុ​៣០ឆ្នាំ មានទីលំ​នៅ​ក្នុង​ភូមិ​និមិត្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែត ​បានលួច​ឆ្លងដែន​តាមច្រ​ករបៀងខុស​ច្បាប់ នៅក្នុង​ក្រុងប៉ោយ​ប៉ែត​ចូ​លទៅក្នុ​ងទឹកដីថៃ ទៅធ្វើជាកម្មករ​​លក់បាយ​មួយ​កន្លែង​នៅទី​ក្រុង​បាងកក ប្រទេស​ថៃ ដោយបាន​កម្រៃ​ប្រាក់​ក្នុង១ខែ ៧០០០បាត​ (លុយថៃ) ។

ប្រភព​បន្តថា ​កាលពី​វេលាម៉ោង៨យប់​ថ្ងៃទី២២ ​កក្កដា ​២០១៤ ​ខណៈ​ដែលជន​រងគ្រោះសម្រាកពី​ការងារ​ ស្រាប់តែដើរជំពប់​ជើង​ដួល​ធ្លាក់ពីលើកាំ​ជណ្តើរ​ជាន់ទី២ ​បណ្តាលឱ្យដាច់​សរសៃ​ឈាមខួរក្បា​លស្លាប់ភ្លាមៗតែម្តង ។ ហើយ​បន្ទាប់មក​​សពជនរងគ្រោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ដឹកតាមរថយន្ត​សាមុយបញ្ជូនមក​កម្ពុជាវិញ​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅធ្វើ​បុណ្យ​តាមប្រពៃណីផងដែរ  ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព