ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​រួន ប្រកួត​ជាមួយ រឹទ្ធ​អៃ​យ៉ា​រ៉ា ម្ដងទៀត​នៅ​សង្វៀន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កើត​មាន​ភាព​មិន​ប្រក​តី​ជុំវិញ​ការ​ប្រកួត​រវាង​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​កីឡាករ​ថៃ រឹទ្ធ​អៃ​យ៉ា​រ៉ា ត​.​សិលា​ឆ័​យ នៅ​សង្វៀន​ស្ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កើត​មាន​ភាព​មិន​ប្រក​តី​ជុំវិញ​ការ​ប្រកួត​រវាង​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​កីឡាករ​ថៃ រឹទ្ធ​អៃ​យ៉ា​រ៉ា ត​.​សិលា​ឆ័​យ នៅ​សង្វៀន​ស្ថា នី​យ​ទូរទស្សន៍​ស៊ី​អិន​ស៊ី ក្នុង​ព្រឹត្តិការណ៍​ប្រកួត កីឡាប្រដាល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ចំណាត់ ថ្នាក់​លេខ​១​នៃ​កម្មវិធី «​កម្ពុជា​សង្វៀន​គុន​ខ្មែរ​» កាលពី​ពរ​ស​ប្ដា​ហ៍​មុន​នោះ នៅ​ថ្ងៃ​សៅរ៍​ទី​១១​ខែមករា​ខាង​មុខ​នេះ គេ​ទាំង​២​នាក់​នឹង​ត្រូវ​ប្រកួត​តតាំង​ជម្រះបញ្ជី​ឱ្យ​ដឹង​ស​ខ្មៅ​ជាមួយ​គ្នា​ម្ដងទៀត​។

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​សៅរ៍​ទី​២៨ ខែធ្នូ​ឆ្នាំ​២០១៩ គូ​នេះ​ធ្លាប់​បាន​ប្រកួត​គ្នា​ម្ដង​រួច​មក​ហើយ ដែល​កាល​ណោះ សេក គឹ​ម​រួន ត្រូវ​បាន​កីឡាករ​ថៃ​ទាត់​ថែម​នៅ​ចុង​ទឹក​ទី​៥​ឱ្យ​ដួល​សន្លប់​ហើយ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​មិន​ប្រកាស​លទ្ធផល​នោះ​ទេ មូលហេតុ​ដោយសា​តែ​កា​រ​ប្រកួត​តាំងពី​ទឹក​ទី​១​រហូត​មក​នោះ សេក គឹ​ម​រួន ត្រូវ​បាន​គេ​មើលឃើញ​ថា​ចាញ់​ពិន្ទុ​កីឡា​ករ​ថៃ​ដាច់​ទៅ​ហើយ ។ ដូច្នេះ​ហើយ ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​លើក​ពេល​ឱ្យ​គេ​ទាំង​ពីរ​ប្រកួត​គ្នា​ម្ដងទៀត ។

ប៉ុន្តែ​បើ​តាម​ការ​វាយតម្លៃ​ពី​មហាជន​អ្នក​តាមដាន​ការ​ប្រកួត​មួយ​ចំនួន សម្រាប់​ការ​ជួប​ប្រកួត​គ្នា​លើក​នេះ គេ​ក៏​មិន​រំពឹង​ថា សេក គឹ​ម​រួន អាច​យកឈ្នះ​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ដែរ ព្រោះថា​សេក គឹ​ម​រួន អត់​មាន​ក្បាច់​អី​ពិសេស​ដើម្បី​ផ្ដួល​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ទេ ។ ម្យ៉ាងវិញទៀត​សូ​ម្បី​តែ​កម្លាំង​ក៏​មិន​អាច​ទៅ​រួច​ជាមួយ​គេ​បាន​ដែរ ។

សម្រាប់​អ្នក​ដែល​ឈ្នះ​លេខ​១​នៅ​ក្នុង​ស​ប្ដា​ហ៍ នេះ នឹង​ទទួល​បាន​រង្វាន់​ម៉ូតូ​ហ្សូ​៊​ម័​រ​អ៊ិ​ច​១​គ្រឿង
ប្រាក់​រង្វាន់​អម​ចំនួន​៥០០​ដុល្លារ ហើយ​បាន​ឡើង ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង ការពារ​ជាតិ ដែល​កំពុង​ឈរ​រង់ចាំ​ដណ្ដើម​ប្រាក់​រង្វាន់​ធំ​ចំនួន​៦​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ។ រីឯ​អ្នក​លេខ​២ ទទួល​បាន​ប្រាក់​រង្វាន់​ចំ​នួ​យ​២.០០០​ដុល្លារ ។

ចំណែក​គូប្រកួត​អម​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ កីឡាករ ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ ណាំ​ខៈ​បួន តូង​ប្រាសាទ​ហ៊ី​ន ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម ។ កីឡាករ អេ​លី​ត ចំរើន មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ថៃ ភូ​តាក់​វ៉ា​ន់ បេ​ឡេ​បូ​រី​រាំ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

ឯ​គូប្រកួត​បើក​ឆាក កីឡាករ សោម ពិសិដ្ឋ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ សឿ​ន ឆ្នើម មក​ពី​ក្លិប​កងពល តូច​ពិសេស​ឆត្រយោង​៩១១ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ