មូលហេតុដែល Liverpool មិនចាប់អារម្មណ៍នឹងទិញយក Mbappe
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីជាមានក្លិបជាច្រើនទាក់ទងជាមួយកំពូលតារាឆ្នើម Kylian Mbappe របស់ក្រុម Paris Saint-Germain…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីជាមានក្លិបជាច្រើនទាក់ទងជាមួយកំពូលតារាឆ្នើម Kylian Mbappe របស់ក្រុម Paris Saint-Germain…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីជាមានក្លិបជាច្រើនទាក់ទងជាមួយកំពូលតារាឆ្នើម Kylian Mbappe របស់ក្រុម Paris Saint-Germain ក៏ដោយ ក៏មានការរាយការណ៍ពីមូលហេតុដែល Liverpool មិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធបារាំងរូបនេះ។
អ្នកគាំទ្រក្រុមហង្សក្រហមជាច្រើនបានរីករាយនឹងគំនិត ដែល Liverpool ចាប់អារម្មណ៍នឹងទិញយក Mbappe មកលេងនៅក្លិបរបស់ខ្លួន ដើម្បីឱ្យក្លិបកាន់តែខ្លាំងជាងមុន។ អ្នកគាំទ្រមានការរំភើបចិត្ត ចំពោះដំណឹងនៃកិច្ចព្រមព្រៀងថ្មីរបស់ក្រុមហ៊ុន Nike សម្រាប់ក្រុម Liverpool ដោយជឿជាក់ថា ប្រាក់ដែលក្លិបនឹងទទួលបានពីកិច្ចព្រមព្រៀងឧបត្ថម្ភ អាចអនុញ្ញាតឱ្យពួកគេមានលទ្ធភាពទិញជើងឯក FIFA World Cup 2018 ទោះបីជាអ្នកចាត់ការ Jurgen Klopp ថ្មីៗនេះ និយាយថា Mbappe មានតម្លៃថ្លៃពេកក៏ដោយ។
យោងទៅតាមសារព័ត៌មាន The Athletic ឥឡូវនេះ វាមិនទំនងនោះទេដែលថាក្លិប Liverpool នឹងជះលុយលើ Mbappe ព្រោះតែពួកគេចង់បានកីឡាករណាដែលគ្រូបង្វឹកអាចយកមកដុះខាត់។ ក្លិបមានបំណងចង់ទិញយកកីឡាករថោកៗ តែអាចយកមកច្នៃតាមក្រោយ ដូចជាកីឡាករ Takumi Minamino ដែលជាឧទាហរណ៍ស្តែងៗនាពេលថ្មីៗនេះ។
កីឡាករអន្តរជាតិជប៉ុនរូបនេះ ត្រូវបានគេរាយការណ៍ថា មានតម្លៃខ្លួនទិញមក Liverpool ត្រឹមតែ ៨.៥លានអឺរ៉ូប៉ុណ្ណោះ។ តែគេអាចរកគ្រាប់បាល់បានដល់ទៅ ៩គ្រាប់ នៅក្នុងការឡើងទាត់ចំនួន២២ដង សម្រាប់ Salzburg រដូវកាលនេះ។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា Klopp មិនចង់ចុះហត្ថលេខាលើកីឡាករ ដែលមានតម្លៃខ្លួនថ្លៃនោះទេ។
គួរបញ្ជាក់ផងដែរថា Mbappe ត្រូវបានគេនិយាយថា មានតម្លៃប្រហែល ២០០លានអឺរ៉ូ។ តែប្រសិនបើក្លិបណាចង់ទាក់យកបេះដូងកីឡាកររូបនេះចេញពីក្លិបបារាំង PSG នោះ គេនឹងត្រូវជះលុយច្រើនជាងនេះ៕
ចែករំលែកព័តមាននេះ