ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្លិប Monterrey ថា គ្រូបង្វឹក Liverpool មិន​គួរ​ឱ្យ​គោរព

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា លោក Jurgen Klopp គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មនុស្ស​គួរ​ឱ្យ​ចូល​ចិត្ត​នៅ​ក្នុង​ពិភព​បាល់ទាត់ តែ​នៅ​ពេល​ថ្មី​ៗ​នេះ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា លោក Jurgen Klopp គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មនុស្ស​គួរ​ឱ្យ​ចូល​ចិត្ត​នៅ​ក្នុង​ពិភព​បាល់ទាត់ តែ​នៅ​ពេល​ថ្មី​ៗ​នេះ គាត់​ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​មិន​គួរ​ឱ្យ​គោរព​។

លោក Klopp បាន​ដឹកនាំ​ក្រុម​ហង្ស​ក្រហម​ឱ្យ​ឈ្នះ​ពានរង្វាន់​ជា​លើក​ដំបូង​របស់​ពួក​គេ​ក្នុង​ព្រឹត្តិការណ៍ FIFA Club World Cup កាលពី​ខែ​មុន ដែល​នៅ​ទីនោះ​ពួក​គេ​បាន​ផ្តួល Monterrey និង Flamengo​។

អ្នកចាត់ការ​ទូទៅ​របស់​លោក Monterrey លោក Antonio Mohamed បាន​លើក​ឡើង​ថា លោក Klopp មិន​គួរ​ឱ្យ​គោរព​នោះ​ទេ​។ លោក Mohamed បាន​និយាយ​ថា​៖«​គាត់​មិន​គួរ​ឱ្យ​គោរព​នោះ​ទេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​ព្យាយាម​ធ្វើ​ឱ្យ​ខ្ញុំ​ខ្មាស់​គេ​»​។

លោក​បាន​បន្ត​ថា​៖«​គាត់​បាន​បន្ត​ស្នើ​សុំ​កាត​លឿង ពីព្រោះ​គាត់​បាន​និយាយ​ថា យើង​កំពុង​តែ​ចោទប្រកាន់ Salah​។ បន្ទាប់​មក​នៅ​ពេល​ដែល​ខ្ញុំ​បាន​ស្នើ​សុំ​ឱ្យ​ផ្លាស់​ប្តូរ​កីឡាករ គាត់​បាន​លៀន​អណ្តាត ហើយ​ឌឿ​ខ្ញុំ​យ៉ាង​ខ្លាំង​។ ដំបូង​ខ្ញុំ​សើច ប៉ុន្តែ​ក្រោយមក​វា​រំខាន​ខ្ញុំ​បន្តិច​។ ខ្ញុំ​បាត់បង់​ការ​ទប់​អារម្មណ៍​។ ខ្ញុំ​បាន​ជេរ​ប្រមាថ​គាត់​ជា​ភាសា​អេ​ស្បា​ញ​។ ខ្ញុំ​ខ្មាស់​គេ​ណាស់ ដែល​បាន​ធ្វើ​រឿង​បែប​នេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ហង្ស​ក្រហម Liverpool បាន​បំបាក់​ក្រុម Monterrey ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយនឹង​ការ​ស៊ុត​គ្រាប់​បាល់​ដោយ​កីឡាករ Naby Keita និង Roberto Firmino មុន​ពេល​ទៅ​បំបាក់​ក្រុម Flamengo នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ