ចំពោះបរិមាណខ្យល់នៅក្នុងកង់រថយន្តថាតើ យើងគួរតែសប់បំប៉ោងវាឱ្យដល់កម្រិតណា គឺអាស្រ័យទៅលើប្រតិបត្តិការរបស់រថយន្ត ខ្នាតសម្បកកង់ ទម្ងន់ផ្ទុកកម្រិតណា ពិសេសគឺគុណសម្បត្តិនៃការសន្សំសំចៃប្រេងឥន្ធនៈឱ្យបានប្រសើរបំផុតក្នុងពេលធ្វើដំណើរ ។ ដោយឡែកបញ្ជីនៃការស្ទង់កម្រិតសម្ពាធខ្យល់ក្នុងកង់រថយន្តដែលមានមកជាមួយ ខណៈពេលទិញរថយន្តដែលបានបិទភ្ជាប់ត្រង់ចំណុចមេទ្វាររថយន្តនីមួយៗ ឬនៅចំណុចប្រអប់មេក្នុងកាប៊ីនមុខ ដែលជាការកំណត់ឱ្យប្រើរបស់នាយកដ្ឋានសិក្សាស្រាវជ្រាវពីតំហែទាំរថយន្ត ឬក៏ការចែកខិតប័ណ្ណពីអ្នកលក់ផ្ទាល់ គឺជាអនុសាសន៍នៃសម្ពាធអតិបរមាមកពីរោងចក្រផ្ទាល់ ។
ចំពោះរថយន្តប្រភេទទេសចរណ៍ រថយន្តដឹកអ្នកដំណើរនិងរថយន្តមួយបាំងកន្លះខ្នាតតូច បើយោងតាមអនុសាសន៍របស់ស្ថាប័នជំនាញខាងលើ គឺលោកអ្នកគួរតែសប់កង់រថយន្តពី កម្រិត១,៩គីឡូក្រាមក្នុងមួយសង់ទីម៉ែត្រគូប ទៅ២,២៥គីឡូក្រាម ក្នុងមួយសង់ទីម៉ែត្រគូប ។ រីឯរថយន្តមួយបាំងកន្លះខ្នាតធំ និងរថយន្តទេសចរណ៍ធុនធំ (SUV) ត្រូវផ្តល់សម្ពាធខ្យល់ដល់កង់ត្រឹមតែ០,៣៥គីឡូក្រាម ក្នុងមួយសង់ទីម៉ែត្រគូប ទៅ០,៥៦គីឡូក្រាមក្នុងមួយសង់ទីម៉ែត្រគូបប៉ុណ្ណោះ លើកលែងតែរថយន្តទាំងនោះមានផ្ទុកទម្ងន់ធ្ងន់ ឬសម្បកកង់មានខ្នាតធំដែលតម្រូវឱ្យបង្កើនសម្ពាធខ្យល់ច្រើនជាងនេះ ។
វាមានសារសំខាន់ណាស់ដែលគួរកត់សម្គាល់ទៅលើសម្ពាធអតិបរមាដែលគេបានដាក់កំណត់ឱ្យប្រើ អាចនឹងប្រែប្រួលចំពោះសម្បកកង់មុខនិងក្រោយ ។ ការផ្តល់អនុសាសន៍ ពីរោងចក្រ ពុំមែនជាការចាំបាច់ដែលត្រូវតែអនុវត្តនោះឡើយ ប៉ុន្តែវាគ្រាន់តែជាជម្រើសដ៏ប្រសើរបំផុតក្នុងការយល់ដឹងសុីជម្រៅក្នុងការបើកបរជាទូទៅ ។
ការបន្ថែមនូវកម្រិតគីឡូ នឹងធ្វើឱ្យភាពធន់នៃចលនារង្វិលរបស់សម្បកកង់ថយចុះបន្តិចម្តងៗ ហើយធ្វើឱ្យដំណើរការនៃអត្រាសន្សំសំចៃប្រេងឥន្ធនៈធ្លាក់ចុះ ។ ប្រសិនបើលោកអ្នកផ្ទុកអីវ៉ាន់បន្ថែម និងវត្ថុសណ្តោងច្រើនលើសលុបនៅផ្នែកខាងក្រោយនៃរថយន្តមួយបាំងកន្លះរបស់លោកអ្នក ការបន្ថែមសម្ពាធខ្យល់បីទៅបួនគីឡូក្រាម គឺជាអនុសាសន៍ដើម្បីទូទាត់នឹងទម្ងន់ផ្ទុកលើសចំណុះ ហើយការបន្ថែមខ្យល់កង់ត្រូវអនុវត្តទៅលើកង់ក្រោយ ៕
ចែករំលែកព័តមាននេះ