ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ Sneijder និយាយ​ថា​ នៅ​ហូឡង់​ក៏​មាន​ម៉េសស៊ី​ដែរ​

9 ឆ្នាំ មុន

មុន​ជំនួប​គ្នា​ជា​មួយ​អាហ្សង់ទីន​នៅ​រាត្រី​ថ្ងៃ​ពុធ​ ទី​៩​ កក្កដា​ ២០១៤​នេះ​ កីឡាករ​ខ្សែ​ប្រយុទ្ធ​ Sneijder បាន​និយាយ​ថា​ ក្រុម​ពពក​ស​អាហ្សង់​ទីន​​មាន​កីឡាករ​ឆ្នើម​ម៉េសស៊ី​ ចំណែក​ឯ​នៅ​ហូឡង់​វិញ​ក៏មាន​ម៉េសស៊ី​ដែរ​ គឺ​កីឡាករ​ Arjen Robben ដូច្នេះ​យើង​មិន​ខ្លាច​ក្រុម​អាហ្សង់ទីន​ទេ។

កីឡាករ​ Sneijder និយាយ​ទៀត​ថា​ ក្នុង​ការ​ប្រកួត​លើកនេះ​គឺ​សំខាន់​ជាង​ការ​ប្រកួត​លើក​ណាៗ​ទាំង​អស់​ ហើយ​កីឡាករ​ Arjen Robben នឹង​ធ្វើ​បាន​ល្អ​ដូច​អ្វី​ដែល​កីឡាករ​ម៉េសស៊ី​ធ្វើ​ល្អ​នៅ​ក្នុង​ក្រុម​អាហ្សង់​ទីន​ដែរ​ ។​ កាល​ពី​ប្រកួត​ជា​មួយ​កូស្ដារីកា​ កីឡាករ​វ័យ​៣០​ឆ្នាំ​ បាន​ជួយ​យើង​ច្រើន​ណាស់​នៅ​លើ​ទី​លានប្រកួត​ ។​ ជា​រឿយៗ​ Arjen Robben តែង​តែ​បង្កើត​ឱកាស​ឱ្យ​មិត្ដ​រួម​ក្រុម​ ហើយការ​គ្រប់​គ្រង​បាល់​របស់​គាត់​វិញ​គឺ​ពិបាក​ឱ្យ​គូ​ប្រកួត​ដណ្ដើម​បាន​ណាស់​ ។

ជា​មួយ​នឹង​ការ​លើក​សរសើរ​របស់កីឡាករ​Sneijder កីឡាករ​វ៉ាន់​ភើស៊ី​ ក៏​បាន​បន្ទរ​តាម​ដែរ​ គឺ​ចាត់ទុក​ Arjen Robben ជាកីឡាករ​ល្អ​ដូច​ម៉េសស៊ី​ ហើយសង្ឃឹម​ថា​ក្ដីសុបិន​ឈានដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​បាន​មកលើក្រុម​ហូឡង់​ជាក់​ជា​មិន​ខាន​ ៕