ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ទីក្រុង​ដូណេតស្ក៍​ពួក​ឧទ្ទាម​ស្និទ្ធ​រុស្ស៊ី​រៀបចំ​ការ​ទប់​ទល់​

9 ឆ្នាំ មុន

ពួក​ឧទ្ទាម​ស្និទ្ធ​រុស្ស៊ី​ កាល​ពី​ថ្ងៃទី​៧​ កក្កដា​ បាន​រៀបចំ​ខ្លួន​ដើម្បី​ការពារ​ទីតាំង​សំខាន់​របស់​ខ្លួន​នៅ​ទីក្រុង​ដូណេតស្ក៍​ ខណៈ​ដែល​កង​ទ័ព​អ៊ុយ​ក្រែន​កំពុង​រុល​ឆ្ពោះ​​ទៅ​កាន់​ទី​នោះ​ក្រោយ​ដណ្តើម​យកបាន​ទីក្រុង​ជាច្រើន ក្នុង​នោះ​មាន​ទីក្រុង​ស្លាវីយ៉ានស្ក៍​ជា​ដើម​ កាលពីថ្ងៃទី​៥​ និងទី​៦​ កក្កដា​ ដោយ​ពុំ​មាន​ការ​ប្រយុទ្ធគ្នា​មក ។​

ពួក​ឧទ្ទាម​ស្និទ្ធ​រុស្ស៊ី​ កាល​ពី​ថ្ងៃទី​៧​ កក្កដា​ បាន​រៀបចំ​ខ្លួន​ដើម្បី​ការពារ​ទីតាំង​សំខាន់​របស់​ខ្លួន​នៅ​ទីក្រុង​ដូណេតស្ក៍​ ខណៈ​ដែល​កង​ទ័ព​អ៊ុយ​ក្រែន​កំពុង​រុល​ឆ្ពោះ​​ទៅ​កាន់​ទី​នោះ​ក្រោយ​ដណ្តើម​យកបាន​ទីក្រុង​ជាច្រើន ក្នុង​នោះ​មាន​ទីក្រុង​ស្លាវីយ៉ានស្ក៍​ជា​ដើម​ កាលពីថ្ងៃទី​៥​ និងទី​៦​ កក្កដា​ ដោយ​ពុំ​មាន​ការ​ប្រយុទ្ធគ្នា​មក ។​

មេដឹក​នាំ​ជាច្រើន​នាក់​របស់​ពួក​បំបែក​ខ្លួន​និយមបាន​សម្តែង​ពី​ការប្តេជ្ញា​ចិត្ត​ធ្វើ​ការប្រយុទ្ធ​តតាំង​ក្រោយ​ការ​ដក​ថយ​តាម​ក្បួន​យុទ្ធសាស្ត្រ ដោយ​អះ​អាង​ដូច​សម្តី​របស់​លោក​ដឺនីស​ពូជីលីន​ថា នឹង​ការពារ​ទីក្រុង​ដូណេតស្ក៍​ជា​ទីប្រជុំ​ជន​ធំ​នៃ​តំបន់​ឧស្សាហ​កម្ម DONBASS ។​

ទោះបី​យ៉ាងណា​ ឧបនាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​ដូណេតស្ក៍​ប្រកាស​ដោយ​ខ្លួន​ឯង​​ លោក​អាន​ដ្រេយ​ ពួរ​ហ្គីន​ ទទួល​ស្គាល់​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​ AFP ថា ពួក​ឧទ្ទាម​ប្រហែល​ជា​ពុំ​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​តតាំង​​ជា​មួយ​កងទ័ព​របស់​ក្រុង​គៀវ​ឡើយ ។ បុ៉ន្តែ​លោក​អះ​អាង​ថា​ ប្រសិន​បើ​កងទ័ពរដ្ឋាភិបាល​អ៊ុយ​ក្រែន​កម្ទេចទីក្រុង​នេះ​ដូចដែល​ពួកគេ​កម្ទេច​ទីក្រុង​ស្លាវីយ៉ានស្ក៍​នោះ ខ្ញុំ​សង្ឃឹម​ថា​ ពិភព​លោក​នឹង​មិន​នៅស្ងៀម​ចំពោះ​ការ​សម្លាប់​រង្គាល​ជនស៊ីវិល​ស្លូត​ត្រង់​ជាច្រើនពាន់​នាក់​ក្នុង​ផ្ទះ​ពួក​​គេ​ឡើយ ។​

កាល​ពី​ថ្ងៃទី​៧​ កក្កដា​ ទីក្រុង​ដូណេតស្ក៍​​មាន​សភាព​ស្ងប់​ស្ងាត់​ ​ហើយ​គេ​កត់​សម្គាល់​ឃើញ​មាន​ការរៀបចំ​​​ខាង​យោធា​​ ឬ​វត្ត​មាន​ច្រើន​នៃ​ពួក​ជនប្រដាប់​អាវុធ​នៅតាមដង​វិថី​នា​កណ្តាល​ក្រុង​ដែល​មាន​មនុស្ស​ធ្វើ​ដំណើរ​តិច​តួច​នោះ​ឡើយ ។​

ទោះបី​យ៉ាងណា កង​ទ័ព​អ៊ុយ​ក្រែន​ប្រឈម​មុខ​នឹងប្រតិបត្តិ​ការ​ដ៏​លំបាក​មួយ​នៅ​ក្រុង​ដូណេតស្ក៍​​ដែល​មាន​ប្រជាជន​១​លាន​នាក់​ ហើយ​ប្រធានា​ធិបតី​អ៊ុយ​ក្រែន​លោក​ប៉េត្រូ​ប៉ូរូ៉​ឆេន​កូ​ សន្យា​យ៉ាង​មហោ​ឡោ​រិក​ថា​ នឹង​ពុំ​ធ្វើ​ឱ្យ​ប្រជា​ជន​រងគ្រោះថ្នាក់​ឡើយ ។​

លុក​ចូល​ទីក្រុង​ដូណេតស្ក៍​​ជាមួយ​រថ​ក្រោះ​ និង​រថ​ពាស​​ដែក​អាច​ជួប​ប្រទះ​នឹង​ការ​ប្រើ​អាវុធ​​ប្រឆាំង​រថក្រោះដែល​ពួក​ឧទ្ទាម​មាន​ច្រើន​គួរសម​ រួច​ការធ្វើ​សង្គ្រាម​ក្នុង​ក្រុង​មួយ​​ដែល​ពួក​ឧទ្ទាម​លើក​ឡើង​ញ៉ាំង​ឱ្យ​មាន​ការ​ហូរ​ឈាម​យ៉ាង​ច្រើន។​

យោងតាម​អតីត​រដ្ឋមន្ត្រី​ការពារប្រទេស​​អ៊ុយ​ក្រែន​ លោក​មីខៃ​អុីឡូ​កូវ៉ាល់​ថា យុទ្ធ​សាស្ត្រ​របស់​លោ​កប៉ូរូ៉​ឆេន​កូ​ ផ្ទាល់​គឺ​បង្កើត​ការ​ឡោម​ព័ទ្ធ​ទាំង​ទីក្រុង​ដូណេតស្ក៍​​ ទាំង​ទីក្រុង​​ធំ​មួយ​ទៀត​ស្ថិត​ក្រោម​​ការ​ត្រួត​ត្រា​របស់​ពួក​​ឧទ្ទាម​ គឺ​ទីក្រុង​លូហ្គាន​ស្ក៍ ។​ លោកថ្លែង​តាមទូរ​ទស្សន៍​ថា ការ​ឡោម​ព័ទ្ធ​​នោះ​ជិត​ទាំងស្រុង​នឹង​ចាប់​​បង្ខំ​ពួក​ឧទ្ទាម​​ឱ្យ​ដាក់​អាវុធ ។​ កាលពីថ្ងៃទី​៦​ កក្កដា ពួក​អ្នក​គាំទ្រ​ពួក​បំបែក​ខ្លួន​និយម​ជាង​២.០០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ទីក្រុង​​ដូណេតស្ក៍​​ ដើម្បី​ប្រកាស​ពី​បំណង​ពួកគេ​ការពារ​ទីក្រុង ។​ ភាព​មិន​ច្បាស់​លាស់​មួយ​ទៀត គឺ​ទំហំ​នៃ​ការ​ជួយ​ទ្រទ្រង់​របស់​វិមាន​ក្រឹម​ឡាំ​ង​ចំពោះ​ពួក​បះ​បោរ​​ប្រឈម​មុខ​នឹង​ការ​វាយ​លុក​លើ​ទីក្រុង​ដូណេតស្ក៍​ ។​

បន្ទាប់​ពី​ជួប​ទាក់ទងគ្នាតាម​ទូរស័ព្ទ​ជាមួយ​ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា​ អំពី​បញ្ហា​អ៊ុយ​ក្រែន​ ប្រធានា​ធិបតី​បារាំង​លោក​ហ្វ្រង់​ស្វ័រ​ហូឡង់​អះ​អាង​តាមរយៈ​សេចក្តី​ប្រកាស​មួយ​ថា​ ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ៉្លាឌី​មៀរ ពូទីន​ ត្រូវធ្វើ​ការ​គាប​សង្កត់​លើ​ពួក​បំបែក​ខ្លួន​និយម​ឱ្យ​ព្រម​ទទួល​ការ​ចរចា​ជាមួយ​អាជ្ញាធរ​អ៊ុយ​ក្រែន៕