ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​មុិច​ស៊ិក​​​រ​ង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​

10 ឆ្នាំ មុន

មនុស្ស​​យ៉ាង​តិច​៣​នាក់ ក្នុង​នោះ​មាន​កូន​ង៉ែត​​ម្នាក់​ផង​​​ បាន​ត្រូវ​​ស្លា.ប់​ហើយ​មនុស្ស​ប្រមាណ​ជា​៤០​នាក់​​​ត្រូវ​របួស​​​​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា នៅ​តំបន់​​​ព្រំ​ដែន​​រវាង​​មុិច​សុិក​​ និង​ហ្គា​តេម៉ាឡា​ ក្រោយ​​ការ​រញ្ជួយ​ដី​កម្លាំង​​៦,៩​រីស្ទ័រ​ មួយ​នៅ​តំបន់​នោះ ។

មនុស្ស​​យ៉ាង​តិច​៣​នាក់ ក្នុង​នោះ​មាន​កូន​ង៉ែត​​ម្នាក់​ផង​​​ បាន​ត្រូវ​​ស្លាប់​ហើយ​មនុស្ស​ប្រមាណ​ជា​៤០​នាក់​​​ត្រូវ​របួស​​​​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា នៅ​តំបន់​​​ព្រំ​ដែន​​រវាង​​មុិច​សុិក​​ និង​ហ្គា​តេម៉ាឡា​ ក្រោយ​​ការ​រញ្ជួយ​ដី​កម្លាំង​​៦,៩​រីស្ទ័រ​ មួយ​នៅ​តំបន់​នោះ ។

យោង​តាម​អាជ្ញាធរ​ថា នៅ​រដ្ឋ Chiapas ភាគ​ខាង​ត្បូង​​មុិច​ស៊ិក​​ ជា​កន្លែង​ដែល​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​​​ស្ថិត​នៅ​ទី​នោះ​​ មាន​មនុស្ស​ស្លាប់​២​នាក់ ហើយ​មនុស្ស​៤​នាក់​ត្រូវ​របួសស្រាល ។
ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ ប្រធានា​ធិប​តី​ហ្គា​តេម៉ាឡា​ លោក អូតូ​ ប៉េ​រេស ប្រកាស​ថា​ខាង​ប្រទេស​លោក​មាន​មនុស្ស​ម្នាក់​ស្លាប់​ ជា​កូនង៉ែត​ ហើយ​មនុស្ស​៣៥​នាក់​ត្រូវ​រ​បួស​​​ក្នុង​នោះ​២​នាក់​របួស​ធ្ងន់ ។

អាជ្ញាធរ​ការពារ​ជន​ស៊ី​វិល​​ហ្គា​តេម៉ាឡា​ បាន​ចេញ​ការ​ប្រកាស​អាសន្ន​​​ពណ៌​ទឹក​ក្រូច​​ បន្ទាប់​ពី​កម្រិត​ប្រកាស​​អាសន្ន​ពណ៌​ក្រហម​​ក្រោយ​ការ​​រញ្ជួយ​ដី​នេះ​ដែល​បំផ្លាញ​ផ្ទះ​២០​ខ្នង​ ហើយ​ប៉ះ​ពាល់​ក្នុង​កម្រិត​​ផ្សេងៗ​ដល់​មនុស្ស​ប្រមាណ​៥.០០០​នាក់ ។

​ការរញ្ជួយ​ដី​​​នោះ កើត​មាន​​នា​វេលា​ម៉ោង​១១​និង​២៤​​នាទី​​​ម៉ោង​សាកល​​ នៅ​ចម្ងាយ​៤៧​គីឡូ​ម៉ែត្រ​ ខាងត្បូង​ទី​ក្រុង​ Tapachula រដ្ឋ ​Chiapas ភាគ​​ខាង​ត្បូង​មុិច​សុិក​​​ ក្នុង​ជម្រៅ​៩២​គីឡូ​ម៉ែត្រ ៕