អ៊ីតាលី ៖ អ្នកនាំពាក្យគណបក្សបានប្រាប់សារព័ត៌មាន CNN ថា សមាជិកព្រឹទ្ធសភាចលនាផ្កាយប្រាំរបស់អ៊ីតាលី ពីររូបបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឹកូវីដ១៩។

សមាជិកព្រឹទ្ធសភាផ្សេងទៀតដែលមានចំនួន ៩៣នាក់នៅក្នុងព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់នៃសភាអ៊ីតាលីឥឡូវនេះ នឹងត្រូវបានគេយកទៅធ្វើតេស្តរកជំងឺកូវីដផងដែរ។
អ្នកនាំពាក្យគណបក្សនេះបានប្រាប់សារព័ត៌មាន CNN ថា សមាជិកព្រឹទ្ធសភាទាំងពីររូបបានជួបជាមួយមិត្តរួមការងាររបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែមិនបានចូលរួមការប្រជុំដោយផ្ទាល់នៅព្រឹទ្ធសភាទេ។

គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីតាលី គឺជាប្រទេសមួយដែលរងឥទ្ធិពលអាក្រក់បំផុតនៅក្នុងបណ្តាប្រទេសអឺរ៉ុបក្នុងកំឡុងពេលមានរលករាតត្បាតដំបូង។ ប្រទេសនេះបានរាយការណ៍ថាមាន ៣១៣,០១១ករណីឆ្លង និង មានអ្នកស្លាប់សរុប ៣៥,៨៧៥នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ edition
ចែករំលែកព័តមាននេះ