ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះព្រៃនៅប្រេស៊ីលកំពុងគម្រាមដល់ហ្វូងសត្វខ្លារខិន

3 ឆ្នាំ មុន

ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីលបាននិយាយកាលពីថ្ងៃអង្គារថា អគ្គិភ័យកំពុងឆាបឆេះនៅតំបន់ Pantanal ដែលជាតំបន់សើមត្រូពិចធំបំផុតនៅលើផែនដី បានកំពុងគំរាមកំហែងដល់កន្លែងបម្រុងទុកធម្មជាតិ ដែលត្រូវបានគេស្គាល់ថាជាជម្រកសំខាន់របស់ក្រុមសត្វខ្លារខិនរបស់ពិភពលោក។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា «អង្គភាពពន្លត់អគ្គីភ័យយោធាបានបញ្ជូនកម្លាំងពីរក្រុមនៅថ្ងៃនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនៅឧទ្យាន…

ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីលបាននិយាយកាលពីថ្ងៃអង្គារថា អគ្គិភ័យកំពុងឆាបឆេះនៅតំបន់ Pantanal ដែលជាតំបន់សើមត្រូពិចធំបំផុតនៅលើផែនដី បានកំពុងគំរាមកំហែងដល់កន្លែងបម្រុងទុកធម្មជាតិ ដែលត្រូវបានគេស្គាល់ថាជាជម្រកសំខាន់របស់ក្រុមសត្វខ្លារខិនរបស់ពិភពលោក។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាននិយាយថា «អង្គភាពពន្លត់អគ្គីភ័យយោធាបានបញ្ជូនកម្លាំងពីរក្រុមនៅថ្ងៃនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនៅឧទ្យាន Encontro das Aguas។ ពួកគេចូលរួមជាមួយក្រុមពន្លត់អគ្គិភ័យទាំង ៤៦ នាក់នៅក្នុងការតទល់ជាមួយនឹងភ្លើងនៅពេលខាងមុខ» ។

សេចក្តីថ្លែងការណ៍បាននិយាយថា​ ក្រុមពន្លត់អគ្គិភ័យនិងអាជ្ញាធរបរិស្ថានក៏បានជួយសង្គ្រោះស្ត្រីពីរនាក់និងកុមារ ៧នាក់ នៅក្នុងតំបន់ នៅពេលផ្ទះរបស់ពួកគេត្រូវបានឆាបឆេះដោយអណ្តាតភ្លើង។

The real story behind viral photo of jaguar 'saved from Amazon fires' |  7NEWS.com.au

Pantanal ដែលឋិតនៅខាងត្បូងនៃព្រៃអាម៉ាហ្សូន និងលាតសន្ធឹងពីប្រទេសប្រេស៊ីល ទៅប៉ារ៉ាហ្គាយនិងបូលីវី ត្រូវបានរងគ្រោះដោយអគ្គិភ័យដែលបានកើតឡើងនៅឆ្នាំនេះ។

យោងតាមទិន្នន័យផ្កាយរណបដែលប្រមូលដោយទីភ្នាក់ងារអវកាសជាតិរបស់ប្រេស៊ីល INPE បានឱ្យដឹងថា មានអគ្គិភ័យជាច្រើនដងនៅទីនោះនៅឆ្នាំនេះគឺ ១២,១០២ដង ដែលនេះច្រើនជាងរាល់ឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ដែលបានបញ្ចូលគ្នា។

នៅក្នុងខែកក្កដាផ្កាយរណបបានរកឃើញអគ្គិភ័យចំនួន ១,៦៨៤ នៅក្នុងតំបន់នេះ គឺច្រើនជាងចំនួនបីដងនៃខែកក្កដាឆ្នាំ ២០១៩ និងជាខែអាក្រក់បំផុតដែលមិនធ្លាប់មាន ចាប់តាំងពីមានការតាមដានក្នុងឆ្នាំ ១៩៩៨។

This Heart Wrenching Story Of An Injured Baby Jaguar Has A Surprising  Ending – Page 15 – Mutually

អាជ្ញាធររដ្ឋបាននិយាយថា ក្រុមពន្លត់អគ្គិភ័យកំពុងធ្វើការដើម្បីការពារសណ្ឋាគារនិងកសិដ្ឋានក្នុងតំបន់ក៏ដូចជាឧទ្យាននេះផងដែរ។ ប្រេស៊ីលក៏កំពុងតស៊ូ ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យដែលកំពុងឆាបឆេះនៅអាម៉ាហ្សូន។

គួរបញ្ជាក់ផងដែរថា ចំនួនអគ្គិភ័យនៅក្នុងព្រៃត្រូពិកកាលពីខែមុន គឺខ្ពស់បំផុតទី ២ ក្នុងរយៈពេលមួយទសវត្សរ៍សម្រាប់ខែសីហាគឺ ២៩,៣០៧។ ក្រុមអ្នកជំនាញនិយាយថា អគ្គិភ័យភាគច្រើនត្រូវបានកើតឡើងដោយចេតនាជាធម្មតា ដោយកសិករនិងអ្នករត់ការឈូសឆាយដី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ