ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោតក្រហម​ឆ្នាំ​នេះ​លក់​មិន​បាន​តម្លៃ​ថ្លៃ​នោះ​ទេ ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​ពេក

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាំង​តែ​ពី​បុរាណកាល​រហូត​មក​ដល់​សព្វថ្ងៃ​ប្រជា​កសិករ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ដូច​ជា​នៅ​ក្នុងស្រុក​កំពង់សៀម និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត​តែងតែ​ដាំ​ដុះ​ពោតក្រហម ជាប់​នឹង​ដង​ទន្លេមេគង្គ​ដើម្បី​ប្រមូល​ផល​លក់​ឲ្យ​ក្រុម​ឈ្មួញកណ្ដាល​។ ហើយ​បន្ត​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង សម្រាប់​តម្លៃ​វិញ​គឺ​មានការ​ធ្លាក់​ចុះ​បន្តិច​ជាង​ឆ្នាំ​កន្លង​ទៅ​។ លោក ងួ​ន ស្រឿ​ន…

ខេត្តកំពង់ចាម ៖ តាំង​តែ​ពី​បុរាណកាល​រហូត​មក​ដល់​សព្វថ្ងៃ​ប្រជា​កសិករ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ដូច​ជា​នៅ​ក្នុងស្រុក​កំពង់សៀម និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត​តែងតែ​ដាំ​ដុះ​ពោតក្រហម ជាប់​នឹង​ដង​ទន្លេមេគង្គ​ដើម្បី​ប្រមូល​ផល​លក់​ឲ្យ​ក្រុម​ឈ្មួញកណ្ដាល​។ ហើយ​បន្ត​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង សម្រាប់​តម្លៃ​វិញ​គឺ​មានការ​ធ្លាក់​ចុះ​បន្តិច​ជាង​ឆ្នាំ​កន្លង​ទៅ​។ លោក ងួ​ន ស្រឿ​ន អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​កោះដាច់ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២​ថា​៖ ឪពុក​ម្ដាយ​របស់​គាត់​បាន​ដាំ​ដំណាំ​ពោតក្រហម​ក្នុង​គ្រានោះ​គាត់​នៅ​វ័យ​កុមារភាព​ជាង​អាយុ​១០​ឆ្នាំ ហើយ​ប្រពៃណី​នៃ​ការ​ដាំ​ដុះ​នេះ​គាត់​នៅ​តែ​ធ្វើ​ចម្ការ ដែល​មិន​ដល់​មួយ​ហិច​តា​នោះ​ទេ​គឺ​ដាំពោត​ក្រហម​ពូជ​៨២ ដែល​ទិញ​យក​មកពីផ្សារ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​៣​ម៉ឺន​រៀល​។

កសិករ​រូប​នេះ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពោតក្រហម​គាត់​បាន​ដាំ​ដុះ​នៅ​ក្នុងភូមិ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​នោះ​ទេ​ដើម្បី​យក​មក​ទុក​លើ​ផ្ទះ​រួច​ពន្លះ​យក​គ្រាប់​ដាក់​ហាល​នៅ​ខាង​មុខ​ផ្ទះ​រយៈពេល​៣​ថ្ងៃ​ទើប​ស្ងួត​ល្អ​។ របរ​ដាំ​ដុះ​នេះ​បាន​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​មានកូន​ចំនួន​ពីរ​នាក់​ដោយ​រៀប​ការ​អស់ហើយ​។ ដោយសារ​តែ​នៅ​ឆ្នាំ​នេះ​សម្បូរ​ភ្លៀង​ធ្វើ​ឱ្យ​រថយន្ត​របស់​ក្រុម​ឈ្មួញ​ចូល​ទិញ​ដល់​ចម្ការ​រៀង​ពិបាក​ហើយ​តម្លៃ​វិញ​លក់​បាន​ជាង​៨០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ចំណែក​ពោត​របស់​គាត់​ត្រូវ​បាន​ហាល​ឲ្យ​ស្ងួត​ល្អ​គឺ​លក់​បាន​១​គីឡូ តម្លៃ​១១០០​រៀល​។ គាត់​ថា​ពោត​ដាំ​ដុះ​នេះ​មិន​បាន​ប្រើ​ជីគីមី​នោះ​ទេ​គឺ​ដាំ​តាម​បែប​ធម្មជាតិ​សុទ្ធសាធ ចំពោះ​ផល​ចំណេញ​វិញ​មិន​បាន​៥០​ម៉ឺន​រៀល​ផង ។

ជីវភាព​របស់​គាត់​តែងតែ​ពឹងផ្អែក​ទៅ​លើ​របរ​ដាំ​ដុះ​ចម្ការ​តែ​មួយ​គត់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ចំណែក​អ្នក​ភូមិ​របស់​គាត់​ជា​ច្រើន​នាក់​ទៀត​គេ​តែងតែ​ដាំពោត​ដូច​ជា​គាត់​ដែរ​ដើម្បី​លក់​ឲ្យ​ក្រុម​ឈ្មួញ​ចុះ​មក​ទិញ​ដល់​ផ្ទះ​តែ​ម្ដង​។ លោកស្រី ហ៊ុន ឃី​ម ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពុងសៀម​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៩ ខែសីហា​ថា​៖ ចំពោះ​ប្រជា​កសិករ​ដែល​នាំ​គ្នា​និយម​ដាំពោត​ក្នុង​នោះ​រួម​មាន​ឃុំ​ហាន់ជ័យ ឃុំ​គៀន​ជ្រៃ ឃុំ​កោះ​ទន្ទឹម ឃុំ​កោះមិត្ត ឃុំ​កោះ​រកា និង​ឃុំ​គ​គរ​នៃ​ស្រុក​កំពង់សៀម ដោយ​ដាំ​ដុះ​បាន​សរុប​ចំនួន​១៣៨​ហិ​កតា ក្នុង​នោះ​ពោតក្រហម​បាន​ចំនួន​១៩៤០​ហិ​កតា សម្រាប់​តម្លៃ​លក់​លើ​ទីផ្សារ​ចន្លោះ​ពី​៨០០​ទៅ​៩០០​រៀល ពោត​លក់​ទាំង​ស្នូល​តម្លៃ​៥៥០​រៀល​ក្នុង​មួយ​គីឡូក្រាម តម្លៃ​នៅ​ឆ្នាំ​នេះ​រាង​ធ្លាក់​ចុះ​បន្តិច​ដោយសារ​តែ​មេឃ​ភ្លៀង​ច្រើន​ពេក ពេល​ប្រមូល​ផល​ធ្វើ​ឱ្យ​ពោត​សើម​។

សម្រាប់​តម្លៃ​ជី​លក់​លើ​ទីផ្សារ​ថ្លៃ​មាន​បញ្ហា​ចោទ​ក៏​ពិតមែន តែ​ប្រជា​កសិករ​នៅ​ឃុំ​កោះរ​ការ បាន​កែ​ច្នៃ​ជី​កំ​ប៉ុ​ស្ត ជីធម្មជាតិ ដែល​កាត់​បន្ថយ​ការ​ចំណាយ​លុយ​ទិញ​ជីគីមី​ប្រើ​។ ក្រុម​ឈ្មួញ​បាន​ចុះ​ប្រមូល​ទិញ​នៅ​តាម​តំបន់​ដែល​កសិករ​ផលិត​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ផលិត​ចំណី​សត្វ​ក្រៅពី​នេះ​ក៏​គេ​អាច​កែ​ច្នៃ​ជា​ច្រើន​យ៉ាង​ទៀត​ផង​៕ ដោយ ៖ យ៉ា​ន ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ