រាជធានីភ្នំពេញ ៖ បង្គន់អនាម័យចំនួន២០ បន្ទប់ងូតទឹក២៧បន្ទប់ រួមទាំងបណ្តាញទឹក និងភ្លើងអគ្គិស នីត្រូវបានអាជ្ញាធររាជធានីភ្នំពេញតម្លើង និងតភ្ជាប់នៅតាមផ្ទះស្នាក់នៅបណ្តោះអាសន្នទាំង១៥៣គ្រួ សារនៅក្រោមស្ពានអាកាសស្ទឹងមានជ័យក្រោយពីផ្ទះបណ្តោះអាសន្ននេះបានស្ថាបនារួចរាល់ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីបានសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋ១៥៣ គ្រួសារដែលត្រូវរើចេញពីប្រឡាយស្ទឹងមានជ័យរួចរាល់ ថ្ងៃទី០៨ ធ្នូ ក្រុមការងារបានចុះរៀបចំការតម្លើងបង្គន់ចំនួន២០បង្គន់ បន្ទប់ងូតទឹកចំនួន២៧បន្ទប់ ការតភ្ជាប់បណ្តាញទឹក និងភ្លើងអគ្គិសនី តាម ផ្ទះដើម្បីដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលសាងសង់ប្រឡាយបេតុង ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការអភិវឌ្ឍន៏នោះមានប្រវែង១៣៥០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២នោះគឺខណ្ឌមាន ជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនឹង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង ៕
ចែករំលែកព័តមាននេះ