ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ជួបនឹង​រលក​ទី​២​នៃ​កូ​វី​ដ ឆក់​យក​ជីវិត​មនុស្ស​​សរុប​អស់​ជាង​៤​ម៉ឺន​នាក់

3 ឆ្នាំ មុន

បារាំង​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​ឆ្លង​កូ​វី​ដ​១៩​សរុប​របស់​បារាំង មាន​ដល់​ទៅ ៤០,០០០​នាក់​កាលពី​ថ្ងៃ​សៅរ៍​។ យោង​តាម​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង​ឱ្យ​ដឹង​ថា ចំនួន​អ្ន​ក​បាត់​បង់​ជីវិត​​ដោយសារ​កូ​វី​ដ​សរុប​របស់​ប្រទេស​នេះ​មាន​ដល់ ៤០,១៦៩​នាក់ បន្ទាប់​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ថ្មី…

បារាំង​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​ឆ្លង​កូ​វី​ដ​១៩​សរុប​របស់​បារាំង មាន​ដល់​ទៅ ៤០,០០០​នាក់​កាលពី​ថ្ងៃ​សៅរ៍​។

យោង​តាម​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង​ឱ្យ​ដឹង​ថា ចំនួន​អ្ន​ក​បាត់​បង់​ជីវិត​​ដោយសារ​កូ​វី​ដ​សរុប​របស់​ប្រទេស​នេះ​មាន​ដល់ ៤០,១៦៩​នាក់ បន្ទាប់​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ថ្មី ៣០៦​នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈពេល ២៤​ម៉ោង​។ ប្រទេស​បារាំង​មាន​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ដោយសារ​ជំអឺ​កូ​វី​ដ​ខ្ពស់​ជាងគេ​ទី​៧ លើ​ពិភពលោក នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​ពី​សាកលវិទ្យាល័យ Johns Hopkins​។

France coronavirus death toll tops 10,000: Live updates | Asia | Al Jazeera

ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​ញញើត​នេះ កើតឡើង​បន្ទាប់​ពី​ប្រទេស​បារាំង​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ២​ថ្ងៃ​ជាប់​ៗ​គ្នា ដោយ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​ជាង ៦​ម៉ឺន​នាក់ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​។ ទីភ្នាក់ងារ​សុខភាព​សាធារណៈ​បារាំង មិន​ទាន់​បាន​បញ្ជាក់​ពី​ចំនួន​ករណី​ប្រចាំ​ថ្ងៃ​សម្រាប់​ថ្ងៃ​សៅរ៍ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី ២៤​ម៉ោង​មុន​ទេ​។

France announces first COVID-19 death: Health Minister | Vietnam Times

នៅ​ពេល​ដែល​អឺរ៉ុប​ជួប​ប្រទះ​នូវ​ករណី​ឆ្លង​កូ​វី​ដ​លើក​ទី ២ របស់​ខ្លួន ជាមួយនឹង​ការ​ខិត​ជិត​រដូវរងារ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ព្រមាន​ថា​ប្រទេស​របស់​គាត់ អាច​នឹង​ត្រូវ​រស់នៅ​ជាមួយ​វីរុស​នេះ​យូរ​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ