ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់ឥណទានជាង២៣០ លានដុល្លារដល់កម្ពុជាសម្រាប់ទប់ស្កាត់កូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ រាជរដ្ឋាភិបាល​ជប៉ុនផ្តល់​ឥណទាន​សម្បទាន​ដល់កម្ពុជា នូវ​ទឹកប្រាក់​ជាង២៣០លានដុល្លារ​អាមេរិកសម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់ ដើម្បី​ឆ្លើយតបទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩។ សេចក្តីប្រកាសព័ត៌មាន របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ (JICA​) ប្រចំានៅកម្ពុជា បានឱ្យ​ដឹង​ថា…

រាជធានីភ្នំពេញ ​៖ រាជរដ្ឋាភិបាល​ជប៉ុនផ្តល់​ឥណទាន​សម្បទាន​ដល់កម្ពុជា នូវ​ទឹកប្រាក់​ជាង២៣០លានដុល្លារ​អាមេរិកសម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់ ដើម្បី​ឆ្លើយតបទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ១៩។

សេចក្តីប្រកាសព័ត៌មាន របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ (JICA​) ប្រចំានៅកម្ពុជា បានឱ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទានសម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ ដើម្បី​ឆ្លើយតបទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​មាន​ទឹកប្រាក់២៥ប៊ី​លាន​យ៉េន ស្មើ​ប្រមាណ២៣៤,៦លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ចុះហត្ថលេខា​ដោយលោក អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និងលោក Yuichi Sugano ប្រធាន​ស្តីទី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា។

សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្ត​ថា ការ​ផ្តល់​ឥណទាន​សម្បទាន​របស់​ជប៉ុនទៅ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ស្ថិរភាព​សេដ្ឋកិច្ចនិង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ន៍​ផ្សេង​ៗរបស់​កម្ពុជា រួមមាន ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល កម្មវិធី​ជំនួយ​សង្គម បណ្តាញ​ភស្តុភារ​កម្ម ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ដែល​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩។ 

ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ដោះស្រាយ​វិ​បតិ្តជំងឺ​កូ​វីដ១៩នេះ JICA បាន​កំពុង​ជួយ​គាំទ្រ​កែ​លម្អ​អគារ​មន្ទីរពេទ្យ​និង​បំពាក់​បរិក្ខារ​ពេទ្យ​ថ្មី​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង និង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ផ្តល់​សម្ភារអនាម័យ​ដល់​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន បំពាក់​ម៉ាស៊ីន​ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ និង​ផ្តល់​សម្ភារ​មួយចំនួន​ដល់​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ។ នេះតាមសេចក្តី​ប្រកាស​ព័ត៌មាន ដដែលនោះ។

ជាមួយគ្នា​នេះ JICA ថាខ្លួនបាននិង​កំពុង​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ដែល​កំពុង​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល តាមរយៈ​ការ​បញ្ជូន​ជំនាញការ​មក​ប្រទេស​កម្ពុជា និង​រៀបចំ​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី ទៀតផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ