ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួន​មួយ​ជិះទូក​ពីរ​…

6 ឆ្នាំ មុន

មនុស្ស​យើង​…​សម័យ​ដើម​ក៏​ដូច​ជា​សម័យ​ឥឡូវ​…​មួយ​ចំនួន​ស្វែងរក​លាភសក្ការៈ​ខ្វះ​ឧត្តមគតិ​…​ក្បត់ខ្លួន​ឯង​​ផង​…​ក្បត់​ក្រុម​…​ក្បត់​អ្នក​ដទៃ​ផង​…​ធ្វើ​យ៉ាងណា​ឱ្យ​តែ​ខ្លួនឯង​បាន​ផល​…​ទោះបី​មិន​បាន​ដូច​បំណង​ក៏​ព្យា​យាម​ធ្វើ​ដែរ​…​។ ​ពេល​ណា​ទទួល​បាន​ផល​…​គេ​សរសើរ​ថា​ជា​មនុស្ស​ឆ្លាត​…​ពេល​ណា​ខាត​គេ​និយាយ​ថា​ភ្លើ ! ដល់​អ៊ីចឹង​ទៅ​…​ចាស់​ៗ​បាន​បង្កើត​ពាក្យ​ថា​…​ខ្លួន​មួយ​កុំ​ជិះទូក​ពីរ​…​វា​មិន​ដែល​បាន​ល្អ​ទេ​…​គង់​ធ្លាក់ទឹក​នៅ​ពេល​ណាមួយ​…​។ ពេល​ធ្លាក់ទឹក គេ​ស្រែ​កថា​…​ជយោ ! អា​ជ័យ​ធ្លាក់ទឹក​…​គឺជា​រឿង​គួរ​ឱ្យ​អាណិត​ផង​…​គួរ​ឱ្យ​អស់សំណើច​ផង​…​។ អ្នកនយោបាយ​…​គេ​ច្រើន​តែ​បង្កើត​បក្ស​…​ឬ​បង្កើត​ចេញ​ជា​គណបក្ស​…​ហៅ​ថា​គណបក្ស​នយោបាយ​…​។ បង្កើត​គណបក្ស​នយោបាយ​…​មាន​បំណង​ចង់​ឈ្នះ​ដើម្បី​ដឹកនាំ​ប្រទេស​…​ទាមទារ​សមាជិក​បក្ស​មាន​ភាព​អង់អាច​ក្លាហាន​…​ស្មោះត្រង់​…​ហ៊ាន​លះបង់​…​ដើម្បី​គណបក្ស​…​គឺ​ដាច់ខាត​ឈរ​លើ​ទូក​តែ​មួយ​…​ស្លាប់​រស់​ជាមួយ​គ្នា​…​។…

មនុស្ស​យើង​…​សម័យ​ដើម​ក៏​ដូច​ជា​សម័យ​ឥឡូវ​…​មួយ​ចំនួន​ស្វែងរក​លាភសក្ការៈ​ខ្វះ​ឧត្តមគតិ​…​ក្បត់ខ្លួន​ឯង​​ផង​…​ក្បត់​ក្រុម​…​ក្បត់​អ្នក​ដទៃ​ផង​…​ធ្វើ​យ៉ាងណា​ឱ្យ​តែ​ខ្លួនឯង​បាន​ផល​…​ទោះបី​មិន​បាន​ដូច​បំណង​ក៏​ព្យា​យាម​ធ្វើ​ដែរ​…​។ ​ពេល​ណា​ទទួល​បាន​ផល​…​គេ​សរសើរ​ថា​ជា​មនុស្ស​ឆ្លាត​…​ពេល​ណា​ខាត​គេ​និយាយ​ថា​ភ្លើ !

ដល់​អ៊ីចឹង​ទៅ​…​ចាស់​ៗ​បាន​បង្កើត​ពាក្យ​ថា​…​ខ្លួន​មួយ​កុំ​ជិះទូក​ពីរ​…​វា​មិន​ដែល​បាន​ល្អ​ទេ​…​គង់​ធ្លាក់ទឹក​នៅ​ពេល​ណាមួយ​…​។ ពេល​ធ្លាក់ទឹក គេ​ស្រែ​កថា​…​ជយោ ! អា​ជ័យ​ធ្លាក់ទឹក​…​គឺជា​រឿង​គួរ​ឱ្យ​អាណិត​ផង​…​គួរ​ឱ្យ​អស់សំណើច​ផង​…​។

អ្នកនយោបាយ​…​គេ​ច្រើន​តែ​បង្កើត​បក្ស​…​ឬ​បង្កើត​ចេញ​ជា​គណបក្ស​…​ហៅ​ថា​គណបក្ស​នយោបាយ​…​។ បង្កើត​គណបក្ស​នយោបាយ​…​មាន​បំណង​ចង់​ឈ្នះ​ដើម្បី​ដឹកនាំ​ប្រទេស​…​ទាមទារ​សមាជិក​បក្ស​មាន​ភាព​អង់អាច​ក្លាហាន​…​ស្មោះត្រង់​…​ហ៊ាន​លះបង់​…​ដើម្បី​គណបក្ស​…​គឺ​ដាច់ខាត​ឈរ​លើ​ទូក​តែ​មួយ​…​ស្លាប់​រស់​ជាមួយ​គ្នា​…​។ មិនមែន​ម្នាក់ឯង​ជិះ​លើ​ទូក​ពីរ​ទេ​…​។ បើ​ខ្លួន​មួយ​ជិះទូក​រួម​គ្នា​បែរជា​យកជើងរាទឹក​…​ហើយ​ឆក់​ឱកាស​ជិះ​លើ​ទូក​ពីរ​ដូច​អ្នកនយោបាយ​ខ្លះ​នោះ​…​មិនយូរ​ទេ​ធ្លាក់ទឹក​មិន​ខាង​…​មិន​ខុស​ពី​អា​ជ័យ​ធ្លាក់ទឹក​ឡើយ​…​ហេ ! ហេ !

មាន​អ្នកនយោបាយ​ច្រើន​នាក់​ហើយ​…​ធ្លាក់ទឹក​អស់​កិត្តិយស​…​អស់បុណ្យ​អស់​សក្តិ​…​ដោយសារ​តែ​ខ្លួន​មួយ​ជិះទូក​ពីរ​…​។ និយាយ​បែប​នេះ​មិនមែន​បិទ​សិទ្ធិ​…​បិទ​សេរីភាព​…​បិទ​ការ​យល់​ដឹង​របស់​គេ​ទេ​…​ប៉ុន្តែ​បើ​មាន​អ្នក​ធ្លាក់ទឹក​បែប​នេះ​គួរតែ​ជា​មេរៀន​មួយ​សម្រាប់​អ្នក​ដទៃ​ឱ្យ​រាងចាល​…​។ ប៉ុន្តែ​ដឹង​ខ្យល់​ប៉ុណ្ណឹង​ហើយ​…​ជាក់ស្តែង​មាន​រួច​ហើយ​បើ​មិន​រាង​ទេ​…​ថ្ងៃក្រោយ​សុំ​កុំ​រាង !!…​ហេ ! ហេ ! អា​ឡេវ