ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដឹក​ជញ្ជូន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ប៉ែក​ឦសាន

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រសួង​ដឹក​ជញ្ជូន​ថៃ​នឹង​ស្នើការ​យល់ព្រម​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ខែតុលា សម្រាប់​សាងសង់​ផ្លូវ​រថភ្លើង​ចម្ងាយ​៣៥៥​គីឡូម៉ែត្រ​ពី Ban Phai-Mukdahan ទៅ Nakhon Phanom ក្នុង​តម្លៃ​ប្រមាណ​១,៩៨​ប៊ី​លាន​ដុល្លារ…

ប្រទេស​ថៃ ៖ ក្រសួង​ដឹក​ជញ្ជូន​ថៃ​នឹង​ស្នើការ​យល់ព្រម​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ខែតុលា សម្រាប់​សាងសង់​ផ្លូវ​រថភ្លើង​ចម្ងាយ​៣៥៥​គីឡូម៉ែត្រ​ពី Ban Phai-Mukdahan ទៅ Nakhon Phanom ក្នុង​តម្លៃ​ប្រមាណ​១,៩៨​ប៊ី​លាន​ដុល្លារ ។

លោក Sorapong Paitoonphong អ្នកនាំពាក្យ​រង​ផ្នែក​ដឹក​ជញ្ជូន និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ផ្លូវ​រថភ្លើង​នេះ​បាន​ទទួល​ការ​យល់ព្រម​ពី​គណៈកម្មការ​ផ្លូវ​រថភ្លើង​ជាតិ​ប្រទេស​ថៃ (SRT) រួច​ហើយ ។

គណៈកម្មការ​នេះ​កំពុង​តែ​ផ្ញើ​គម្រោង​ទៅ​កាន់​ក្រសួង ដើម្បី​ពិចារណា​មុន​នឹង​លើក​ឡើង​ទៅ​សម្រេច​ក្នុង​កិច្ចប្រជុំ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​ខែតុលា ខាង​មុខ ។

នៅ​ពេល​ទទួល​ការ​យល់ព្រម​ពី​ទីស្តីកា​រហើយ នឹង​មានការ​ដកហូត​ដី​ដើម្បី​ចាប់ផ្តើម​ការ​សាងសង់​នៅ​ឆ្នាំ​ក្រោយ ។ គម្រោង​នេះ​ត្រូវ​គេ​គិត​ថា នឹង​សម្រេចការ​សាងសង់ រួច​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០២៤ ។

លោក Sorapong បន្ត​ថា SRT ក៏​កំពុង​តែ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន ហើយនឹង​ផ្ញើ​ទៅ​កាន់​ក្រសួង​នៅ​ពាក់​កណ្តាលខែ​ក្រោយ ។

លោក​បន្ថែម​ថា ក្រសួង​ក៏​បាន​ប្រាប់​ទៅ SRT ឲ្យ​សិក្សា​ពី​បញ្ហា​ចំនួន​៣ ទាក់ទិន​នឹង​គម្រោង​នេះ​ដូច​ជា ថវិកា​សម្រាប់​ការ​ដកហូត​ដី និង​តំបន់​សមរម្យ​ត្រូវ​ដកហូត​, ប្រាក់​ចំណូល​ពី​គម្រោង ត្រូវ​តែ​ស្មើនឹង​គម្រោង​រថភ្លើង​ល្បឿន​លឿន និង​ការ​អភិវឌ្ឍ​ដី​របស់​រតនាគារ​នៅ​តាម​ផ្លូវ​រថភ្លើង​សម្រាប់​ពាណិជ្ជកម្ម ។

ដើម្បី​ជៀសវាង​ទឹកជំនន់ SRT ក៏​បាន​សិក្សា​ពី​ការ​សាងសង់​ផ្លូវ​នេះ ក្នុង​លក្ខណៈ​មិន​បិទ​លំហូរ​ទឹក និង​ចេញ​ផែនការ​ដោះស្រាយ​បញ្ហា​ទឹកជំនន់​នា​ពេល​អនាគត ។ លោក​បន្ថែម​ថា នឹង​លើកកម្ពស់​ផ្លូវ​រថភ្លើង​នេះ​នៅ​កន្លែង​មួយ​ចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ផង​ដែរ ។

រថភ្លើង​អាច​នឹង​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​១២.៣០០​នាក់​ក្នុង​១​ថ្ងៃ​នា​ឆ្នាំ​២០២៣ និង​កើន​ដល់​៣​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ​នា​ឆ្នាំ​២០៥៣ ៕