ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ជម្រុញ​​​ប្រជាជន​ចាក់​វ៉ាក់​សាំង​គ្រុនផ្តាសាយ ខណៈ​​កូ​វី​ដ​កំពុង​​លុកលុយ

4 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ​៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចាក់​វ៉ាក់សាំង​គ្រុនផ្តាសាយ​តាម​រដូវ​កាល ដើម្បី​អាច​សម្រាល​បន្ទុក​ដល់​ប្រព័ន្ធ​សុខាភិបាល​ដែល​កំពុង​តែ​​ក្រ​ពុល​មុខ​នឹង​ជំងឺ​កូ​វី​ដ​។ ការ​ព្រួយបារម្ភ​ជា​សាធារណៈ​ចំពោះ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ផ្តាសាយ​បាន​កើនឡើង បន្ទាប់​ពី​មនុស្ស​យ៉ាងតិច ៥៩​នាក់​បាន​បាត់​បង់​ជីវិត​​ក្នុង​ខែ​នេះ​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង…

កូរ៉េ​ខាងត្បូង ​៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចាក់​វ៉ាក់សាំង​គ្រុនផ្តាសាយ​តាម​រដូវ​កាល ដើម្បី​អាច​សម្រាល​បន្ទុក​ដល់​ប្រព័ន្ធ​សុខាភិបាល​ដែល​កំពុង​តែ​​ក្រ​ពុល​មុខ​នឹង​ជំងឺ​កូ​វី​ដ​។

Singapore halts flu vaccines after 48 patients die in South Korea | South  China Morning Post

ការ​ព្រួយបារម្ភ​ជា​សាធារណៈ​ចំពោះ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ផ្តាសាយ​បាន​កើនឡើង បន្ទាប់​ពី​មនុស្ស​យ៉ាងតិច ៥៩​នាក់​បាន​បាត់​បង់​ជីវិត​​ក្នុង​ខែ​នេះ​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង ខណៈ​ដែល​ខែ​មុន​ប្រហែល ៥​លាន​ដូ​សត្រូវ​បាន​គេ​បោះបង់​ចោល ដោយសារ​មិន​បាន​រក្សា​ទុក​នៅ​សីតុណ្ហភាព​ដែល​បាន​ណែនាំ​។

អាជ្ញាធរ​បាន​និយាយ​ថា ពួក​គេ​មិន​បាន​រក​ឃើញ​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​ការ​​បាត់​បង់​ជីវិត ​និង​វ៉ាក់សាំង​ប្រឆាំង​នឹងជំងឺ​ផ្តាសាយ​ទេ​។ លោក​ប្រធានាធិបតី Moon Jae-in បាន​មាន​ប្រសាសន៍​​ថា​៖ «​ជឿ​ទុកចិត្ត​លើ​ការ​សន្និដ្ឋាន​របស់​អាជ្ញាធរ​សុខាភិបាល ដែល​បាន​ពិនិត្យ​ឡើង​វិញ​ជាមួយ​អ្នកជំនាញ»​។

Intellasia East Asia News - Korean authorities stick to flu vaccine plan  after deaths rise to 48

លោក​បាន​ប្រាប់​កិច្ចប្រជុំ​មួយ​ថា​៖ «​មាន​តម្រូវការ​ចាំបាច់​ដើម្បី​ពង្រីក​ការ​ចាក់​វ៉ាក់សាំង​ផ្តាសាយធំ​នៅ​ឆ្នាំ​នេះ មិន​ត្រឹមតែ​ដើម្បី​ការពារ​ជំងឺ​ផ្តាសាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទប់ស្កាត់​ការ​ឆ្លង​ក្នុង​ពេល​ដំណាលគ្នា​ និង​ការ​រីក​រាលដាល​នៃជំងឺ​ផ្តាសាយ ​និង​ជំងឹ​កូ​វី​ដ​»។​

South Korean Pathologist Find No Link Between Boys Death and Flu Vaccine

ក្រសួងសុខាភិបាល​បាន​និយាយ​ថា ​អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​មាន​ច្រើន​ជាង​ផល​ប៉ះពាល់​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង