ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករតំបន់ខ្លះនៅឆ្នាំ២០២០នេះ ជួបទំាងគ្រោះរំាងស្ងួតនិងទឹកជំនន់

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដំណាំស្រូវប្រមាណជាង២៧ម៉ឺនហិកតា បានលិចលុងដោយជំនន់ទឹកភ្លៀង។ នេះបើតាមការឲ្យដឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី២៤ ខែតុលា។ ចំនួនលិចលង់នេះ មិនរាប់ពីផលប៉ះពាល់លើដំណាំផ្សេងៗទៀត របស់កសិករ…

រាជធានីភ្នំពេញ ៖ ដំណាំស្រូវប្រមាណជាង២៧ម៉ឺនហិកតា បានលិចលុងដោយជំនន់ទឹកភ្លៀង។ នេះបើតាមការឲ្យដឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី២៤ ខែតុលា។ ចំនួនលិចលង់នេះ មិនរាប់ពីផលប៉ះពាល់លើដំណាំផ្សេងៗទៀត របស់កសិករ ដែលស្ថាប័នខាងលើ ឲ្យ​ដឹង ដែលថាមានប្រមាណជិត៨៩ម៉ឺនហិកតា ផ្សេងទៀតនោះទេ។

នៅមុខនេះ ក្រសួងកសិកកម្មបានប្រកាសថាខេត្តមួយចំនួនរបស់កម្ពុជា បានជួបប្រទះនឹងគ្រោះរំាងស្ងួតដែរ ប៉ុន្តែស្រូវរបស់កសិករនៅក្នុងតំបន់ទំាងនោះបានជួយសង្រ្គោះទាន់ពេលវេលា ដោយសារមានភ្លៀងធ្លាក់មកទាន់ពេល។ ខេត្តដែលជូបគ្រោះរាំងស្ងួតមាន ខេត្តត្បូងឃ្មុំ ព្រៃវែង ព្រះវិហារ តាកែវ កំពង់ចាម និង ខេត្តស្ទឹងត្រែងជាដើម។ ប៉ុន្តែនៅក្នុងចំណោមខេត្តទំាងនោះ ក៏មានឈ្មោះនៅក្នុងចំណោមខេត្តទំាង១៩ បានទទួល រងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ។ ដូច្នេះទំនងជាមានពលរដ្ឋខ្លះបានជួបគ្រោះរាងស្ងួតផងនិងគ្រោះទឹកជំនន់ផង។

បើគិតពីផលប៉ះពាល់ដំណាំស្រូវ និងដំណាំផ្សេងៗទៀត របស់កសិករពីគ្រោះទឹកជំនន់នោះ  ឃើញថាកសិករបានទទួលរងការខូចខាតគួរសមដែរ។ ពលរដ្ឋដែលរងគ្រោះប្រាកដណាស់ កំពុងរងចំាជំនួយ   ស្រូវពូជពីរដ្ឋ ដើម្បីធ្វើការដំាដុះ ឡើងវិញក្នុងការស្តារជីវភាពគ្រួសារឲ្យបាន​ទាន់ពេលវេលា។

ប្រជាកសិករកន្លងមកតែងតែត្អូញត្អែរ ពីផលលំបាកក្នុងដាំដុះនាពេលបច្ចុប្បន្ននេះ គឺពួកគាត់ មាន បញ្ហាចំនុចជាសំខាន់ ទី១ គឺពូជ មានពូជស្រូវ ពូជដំណាំបន្លែផ្សេងៗ ទី២គឺទឹក គឺកន្លែងខ្លះពេលវស្សាទឹកជន់លិច លុះដល់រដូវប្រាំងគ្មានទឹកសម្រាប់បង្កបង្កើនផលនោះឡើយ និងផលលំបាកទី៣ របស់កសិករ ដែលតែងតែលើកឡើងនាពេលកន្លងមកនោះ គឺទីផ្សារលក់   កសិផល។

យោងតាមអ្វីដែលកសិករធ្លាប់លើកឡើងនោះ ពួជស្រូវ ពូជដំណាំ គឺកសិករចងបានណាស់នៅពេលនេះ។ការស្តាជីវភាពរបស់កសិករតាមរយៈការដំាដុះឡើងវិញ ជាកក្តាចាំបាច់ពីព្រោះនៅឆ្នាំនេះ មានលក្ខណៈពិសេសនិងបន្ទាន់ជាងរាល់ឆ្នាំ ដោយសារកសិករបានរងគ្រោះដោយសារជំងឺកូវីដ១៩ មួយជាន់ពីលើគ្រោះទឹកជំនន់នេះទៅហើយ។ បើតាមការដាំដុះមិនបានស្តារឡើងវិញ ឬការស្តារមិនទាន់ពេលវេលានោះទេ កសិករអាចនឹងជូបបញ្ហាលំបាកខ្លំាង ពីបញ្ហាជីវភាព។

នៅក្នុងការជួយសង្រ្គោះបន្ទាន់ដល់កសិករនាពេលនេះ គេសង្កេតឃើញជាទូទំាងពលរដ្ឋទទួលបានអង្ករដើម្បីដោះស្រាយបញ្ហាហូបចុកនៅចំពោះមុខ។បន្ទាប់មកគឺមានសម្ភារៈប្រើប្រាស់ការពារភ្លៀង ការកម្តៅថ្ងៃ នៅពេលពួកគាត់បានជម្លៀសចេញពីគ្រោះទឹកជំនន់ មកកាន់ទីទួលសុវត្ថិភាពនោះ។

កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទថាបាន ត្រៀម ពូជស្រូវនិងដំណាំផ្សេងៗ ជូនដល់កសិករយកទៅដាំដុះឡើងវិញ បន្ទាប់ពី រងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះហើយ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្រសួងនៅសល់ពូជស្រូវប្រមាណជា១៨០០តោន និងពូជបន្លែប្រមាណជា១៦តោន ដើម្បីជួយគាំទ្រក្នុងការស្តារធ្វើឱ្យប្រសើរឡើងវិញ នូវការបង្ករបង្កើនផល នៅពេលទឹកចាប់ផ្តើមស្រកទៅវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

លោកថាក្រសួងបាននឹងធ្វើការពិនិត្យមើលតំបន់ណាដែលអាចបន្តធ្វើការដាំដុះស្រូវក្នុងរយៈពេលខ្លី ២ទៅ៣ខែ ឬតំបន់នោះគួរប្រើពូជអ្វីបានខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពស្តារជីវភាពឡើងវិញ ។បច្ចុប្បន្ននេះ ក្រសួងនៅសល់ពូជស្រូវប្រមាណជា១៨០០តោន ដោយក្នុងមួយឆ្នាំត្រៀមពូជស្រូវ២ពាន់តោន។ លោករដ្ឋមន្រ្តីថាក្នុងចំណោមស្រូវពូជទំាងនោះ ក្រសួងបានប្រើប្រាស់អស់ជាង២០០តោនសម្រាប់គ្រោះរាំងស្ងួតកន្លងទៅនេះ។

បើតាមមន្រ្តី កន្លងមកនេះ រាជរដ្ឋាភិបាលបានបញ្ចេញ គ្រាប់ពូជស្រូវ ប្រមាណជា២០០តោន ជួយកសិករដែលជួបគ្រោះរាំងស្ងួត នៅខេត្តត្បូងឃ្មុំ ព្រៃវែង ព្រះវិហារ តាកែវ កំពង់ចាម និង ខេត្តស្ទឹងត្រែង។ ក្នុងចំណោមទំាងអស់នោះ ក៍បានក្លាយជាខេត្តដែលរងគ្រោះដោយទឹកជំនន់ មួយទៀតដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ