ឥណ្ឌា​ធ្វើការ​ជ្រើសរើស​រក​អ្នកមាន​អាទិ​ភាព​​អាច​ទទួល​វ៉ាក់សាំង​កូ​វី​ដ​មុនគេ


ឥណ្ឌា​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ការ​ឆ្លង​ជំងឹ​កូ​វី​ដ​នៅ​ឥណ្ឌា​បាន​កើនឡើង​ចំនួន ៦២,២១២​ករណី​ផ្សេង​ទៀត កាលពី​ថ្ងៃមុន ហើយ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ជ្រើសរើស​មនុស្ស​ប្រមាណ ៣០០​លាន​នាក់ ដែល​អាច​ទទួល​បាន​វ៉ាក់សាំង​មុនគេ ពេល​ដែល​ផលិត​បាន​សម្រេច​។

កាសែត The Times of India បាន​និយាយ​ថា បុគ្គលិក​ផ្នែក​សុខភាព​និង​អនាម័យ​ជួរ​មុខ មន្ត្រី​ប៉ូ​លិ​ស និង​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ច្រើន​រួម​ជាមួយ នឹង​ទទួល​បាន​វ៉ាក់សាំង​ជា​អាទិភាព​។ ផែន​ការ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ព្រាង​នៅឡើយ មាន​គោលបំណង​គ្របដណ្តប់​ប្រជាជន​ចំនួន ២៣% នៅ​ក្នុង​ដំណាក់កាល​ដំបូង​។ របាយការណ៍​បាន​និយាយ​ថា ផែនការ​ចុង​ក្រោយ​ទំនង​ជា​ត្រូវ​បាន​រៀបចំ​រួចរាល់​នៅ​ចុងខែ​តុលា​ដល់​ខែវិច្ឆិកា​។

បុគ្គល​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា ​ត្រូវ​មាន​ថ្នាំ​វ៉ាក់សាំង​ចំនួន ៦០០​លាន​ដូ​ស​។

Coronavirus: India hits 2 million cases as health volunteers go on strike

កាលពី​ដើមខែ​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Harsh Vardhan បាន​និយាយ​ថា ប្រទេស​​ឥណ្ឌា​សង្ឃឹមថា នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដរ​ហូត​ដល់ ៥០០​លាន​ដូ​ស នៅ​ខែ​កក្កដា​ឆ្នាំ​ក្រោយ ដើម្បី​អាចយ​កមក​ប្រើ​លើ​មនុស្ស​ប្រមាណ ២៥០​លាន​នាក់​។

ក្រុម​មន្ត្រី​បាន​និយាយ​ថា ការ​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ឥណ្ឌា​ចំនួន ១.៣​ពាន់​លាន​នាក់ ឱ្យ​បាន​គ្រប់​គ្នា​នោះ គឺជា​រឿង​មិនលឿន​ទេ ហើយ​អាច​នឹង​អូស​បន្លាយ​ដល់​ឆ្នាំ​២០២២​។

India May Have 10 Times More COVID-19 Cases Than Official Figures | Voice  of America - English

ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា​ចំនួន​សរុប​នៃ​ការ​ឆ្លង​មេរោគ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​នៅ​ប្រទេស​ឥណ្ឌា​មាន​ចំនួន ៧.៤៣ លាន​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បាន​កើនឡើង​ចំនួន ៦២,២១២​ករណី ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ