អាហារ​ក្លា​ស្សេ ដែល​មាន​វីរុស​កូ​រ៉ូ​ណា​រស់នៅ​ អាច​ចម្លង​កូ​វី​ដ​បាន


ចិន ​៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា អាជ្ញាធរ​ត្រួតពិនិត្យ​ជំងឺ​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​ប៉ះពាល់​ជាមួយនឹង​អាហារ​ក្លា​ស្សេ ដែល​ត្រូវ​មាន​វីរុស​កូ​រ៉ូ​ណា អាច​បង្ក​ឱ្យ​ឆ្លង​ជំងឺ​​កូ​វី​ដ​។

ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ការ​សន្និដ្ឋាន​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​មជ្ឈមណ្ឌល​ចិន​សម្រាប់​ការ​ត្រួតពិនិត្យ ​និង​បង្ការ​ជំងឺ​ (CDC) បាន​រក​ឃើញ​វីរុស​កូ​រ៉ូ​ណា​នៅ​មានជីវិត​លើ​អាហារ​ខ្ចប់​ក្លា​ស្សេ នៅ​ពេល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​នៅ​ក្នុង​ទីក្រុង Qingdao​។

ការ​ស្រាវជ្រាវ​នេះ​បាន​និយាយ​ថា វា​អាច​ទៅ​រួច​សម្រាប់​វីរុស​ដែល​មានជីវិត​នៅ​លើ​អាហារ​ក្លា​ស្សេ អាច​ចម្លងជំងឺ​​ទៅ​ឱ្យ​មនុស្ស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ទោះ​ឆ្ងាយ​ក៏​ដោយ​។

ទោះ​យ៉ាងណា ​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​របស់ CDC ចិន មិន​បាន​បង្ហាញ​ភស្តុ​តាង​រឹង​មាំ​ថា កម្មករ​២​នាក់​នៅ​ក្នុង​ទីក្រុង Qingdao ប្រទេស​ចិន ដែល​បាន​ឈឺ​កូ​វី​ដ​មិន​ចេញ​រោគ​សញ្ញា ថា​បាន​ប៉ះ​ផ្ទាល់​ជាមួយ​អាហារ​ក្លា​ស្សេ​ដោយ​ផ្ទាល់ ឬ​ក៏ ទៅ​ឆ្លង​កូ​វី​ដ​ពី​ណា​មក​ហើយ បាន​មក​ប៉ះ​អាហារ​ក្លា​ស្សេ។ នេះ​ជា​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ហុងកុង លោក Jin Dong-Yan​។

Chinese cities find coronavirus in frozen food imports, WHO downplays  infection risk - World News

CDC បាន​និយាយ​ថា មិន​មាន​ករណី​ណាមួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា អ្នក​ប្រើប្រាស់​អាហារ​ក្លាស្សេបាន​ឆ្លង​វីរុស​នេះនោះ​ទេ ហើយ​ហានិភ័យ​ក៏​នៅ​មាន​ទាប​នៅឡើយ ចំពោះ​ការ​ឆ្លង​បែប​នេះ។

ទោះ​យ៉ាងណា​ក៏​ដោយ CDC បាន​ណែនាំ​ថា ​កម្មករ​ដែល​គ្រប់គ្រង​ដំណើរការ​និង​លក់​ផលិតផល​ក្លា​សេ គួរតែ​ជៀសវាង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយ​គ្មាន​ស្រោមដៃ ព្រោះ​គេ​អាច​ចម្លង​មេរោគ​តាម​រយៈ​ដៃ​របស់​ពួក​គេ​៕​ ដក​ស្រង់​ចេញពី​វេបសាយ ៖ reuters

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ