អាជីវកម្មថ្មី​! រកស៊ីសាក់ខ្សែបាតដៃ កែខ្សែជីវិត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាជីវកម្មថ្មី​! រកស៊ីសាក់ខ្សែបាតដៃ កែខ្សែជីវិត

5 ខែ មុន

ថៃ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា ដោយសារតែការទាយខ្សែជីវិតតាមការមើលបាតដៃ មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ ដូច្នេះសហគ្រិនម្នាក់បានបង្កើតអាជីវកម្មមួយដែលមានជំនាញក្នុងការចាក់សាក់លើបាតដៃ ដើម្បីផ្លាស់ប្តូរខ្សែជីវិតឱ្យកាន់តែប្រសើរឡើង។​ ពួកគេនិយាយថា…

ថៃ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា ដោយសារតែការទាយខ្សែជីវិតតាមការមើលបាតដៃ មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ ដូច្នេះសហគ្រិនម្នាក់បានបង្កើតអាជីវកម្មមួយដែលមានជំនាញក្នុងការចាក់សាក់លើបាតដៃ ដើម្បីផ្លាស់ប្តូរខ្សែជីវិតឱ្យកាន់តែប្រសើរឡើង។​

Picture

ពួកគេនិយាយថា ការសាក់បាតដៃបង្កើតខ្សែជីវិតថ្មី អាចធ្វើឱ្យមនុស្សយើងមានសំណាងជាងមុន ហើយវាជាវិធីសាមញ្ញបំផុតក្នុងការផ្លាស់ប្តូរជោគវាសនារបស់យើង។ អ្វីដែលយើងត្រូវធ្វើ គឺទៅមើលហាងសាក់ជាក់លាក់មួយនៅ Nonthaburi ប្រទេសថៃ ហើយសុំឱ្យជីវិតស្នេហាឬសំណាងរបស់យើង​ផ្លាស់ប្តូរ ដោយមានជំនួយពីការចាក់សាក់។ ទោះបីជា យើងមិនអាចដឹងថាខ្សែជីវិតលើបាតដៃយើងត្រូវហុងស៊ុយឬអត់ក៏ដោយ ក៏គេអាចមើលដឹង ហើយអាចកែបានឱ្យកាន់តែប្រសើរ ទាំងរឿងសុខភាពឬជីវិតស្នេហា។

Picture

ហាងនេះត្រូវបានគេជឿជាក់ថា ជាអាជីវកម្មសាក់ខ្សែបាតដៃដំបូងគេរបស់ប្រទេស ថៃហាងនៅ Nonthaburi ដែលបង្កើតឡើងដោយស្រ្តីម្នាក់ឈ្មោះថា Ajarn Ple ឬ សាស្រ្តាចារ្យ Ple ខណៈដែលអតិថិជនរបស់គាត់ភាគច្រើនហៅគាត់ថាជាសាស្រ្តា
ចារ្យ។ នៅក្នុងបទសម្ភាសន៍ជាមួយសាព៌តមានរបស់សារព័ត៌មានថៃ Sanook អ្នកស្រី Ple បានឱ្យដឹងថា ដំបូងនាងចេះចាក់សាក់ចិញ្ចើម ហើយក្រោយមកក៏រៀនចេះការចាក់សាក់បាតដៃ។

Picture

ម្ចាស់ហាងបាននិយាយថា ការសាក់នេះគឺជាវិធីល្អឥតខ្ចោះក្នុងការផ្លាស់ប្តូរខ្សែដៃរបស់យើង ហើយអាចជះឥទ្ធិពលដល់ជីវិតរបស់យើង ព្រោះគាត់បានសាកល្បងវាដោយខ្លួនឯងហើយ ឥឡូវនេះគាត់គឺជាម្ចាស់អាជីវកម្មដែលទទួលបានជោគជ័យខ្លាំង។ គាត់ក៏បានលើកឡើងពីម្ចាស់ហាងស្បែកជើងម្នាក់ ដែលបន្ទាប់ពីបានចាក់សាក់ប្តូរខ្សែជីវិតលើបាតដៃហើយ លក់ស្បែកជើងទាំងអស់នៅក្នុងហាងរបស់ពួកគេអស់រលីង។

តើលោកអ្នកជឿទេថា វាពិតជាអាចផ្លាស់ប្តូរខ្សែជីវិតបានមែន ដោយគ្រាន់តែសាកលើបាតដៃ?