អាកាសយានដ្ឋានអន្តរជាតិតារាសាគរអាចដំណើរការសាកល្បងនៅចុងខែមីនាឆ្នាំ២០២១


ខេត្តកោះកុង៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បានដំណើរការយ៉ាងមមាញឹក ហើយបើតាមគម្រោងអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះ អាចដំណើរសាកល្បងនៅចុងខែមីនាឆ្នាំ២០២១ ខណៈដែលគម្រោងសាងសង់ទំាងមូលអាចបញ្ចប់នៅមុនថ្ងៃទី២០ ខែមីនាដដែលនោះ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានចុះ ទៅពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ កាលពីពាក់កណ្តាលតុលានេះ ពិនិត្យការសាងសង់ដោយផ្ទាល់។

ក្រុមវិនិយោគរួមនឹងភាគីអាជ្ញាធរ បានរៀបចំវេលាសំខានៗ នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ដូចជា ការរៀបចំធ្វើ សុពលភាពហោះហើរ ( Flight Validation) នឹងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០។ បញ្ចប់ សុពលភាពហោះហើរ ( Flight Validation)នឹងធ្វើនៅខែ កុម្ភៈ ឆ្នាំ ២០២១។ ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយការធ្វើការហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ការបំពេញទទួលបញ្ចប់គម្រោងអាកាសយានដ្ឋាន ផ្សេងៗទៀត នឹងអាចធ្វើឡើងនៅមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ការទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ហើយការបំពេញលក្ខខណ្ឌប្រតិបត្តិការអាកាសយានដ្ឋាន (សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋាន) និងចាប់ផ្តើមប្រតិបត្តិការអាកា សយានដ្ឋាន នាពាក់កណ្តាលឆមាសទី០២ ឆ្នាំ២០២១ តែម្តង ។

សូមរម្លឹកថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរតម្លៃរាប់ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុនចិន ។ កន្លងមកខាងភាគីក្រុមហ៊ុនបានអះអាងថា ក្រោយការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ