ស្រី​លង្កា​បញ្ជូន​សំណល់​ពុល​ត្រឡប់​ទៅ​​​វិញ ដែល​បង្កប់​ក្នុង​កុងតឺន័រ​របស់​ជជុះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា​បញ្ជូន​សំណល់​ពុល​ត្រឡប់​ទៅ​​​វិញ ដែល​បង្កប់​ក្នុង​កុងតឺន័រ​របស់​ជជុះ

8 ខែ មុន

ស្រី​លង្កា​៖​តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា ប្រទេស​ស្រី​លង្កា​និយាយ​ថា ខ្លួន​កំពុង​បញ្ជូន​កាក​សំណល់​ចំនួន ២១​កុងតឺន័រ ត្រឡប់​ទៅ​ចក្រភព​អង់គ្លេស​វិញ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​។ មន្ត្រី​គយ​បានឱ្យ​ដឹង​ថា…

ស្រី​លង្កា​៖​តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា ប្រទេស​ស្រី​លង្កា​និយាយ​ថា ខ្លួន​កំពុង​បញ្ជូន​កាក​សំណល់​ចំនួន ២១​កុងតឺន័រ ត្រឡប់​ទៅ​ចក្រភព​អង់គ្លេស​វិញ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​។

Picture

មន្ត្រី​គយ​បានឱ្យ​ដឹង​ថា សម្រាម​មន្ទីរពេទ្យ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ធុង​ជា​ច្រើន​ក្នុង​ចំណោម​ចំណុះ ២៦៣​កុងតឺន័រ ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ឯកជន​។ តាម​ការ​ពិត​ទៅ នៅ​ក្នុង​កុងតឺន័រ​ទាំងអស់​នេះ គឺ​គេ​រំពឹង​ថា​នឹង​មាន​របស់​ជជុះ​សម្រាប់​ការ​ប្រើប្រាស់ ដែល​រួម​មាន ពូក កម្រាលព្រំ និង របស់​ផ្សេង​ទៀត​ដែល​អាច​យក​ទៅ​ប្រើ​ម្តងទៀត​បាន​។

Sri Lanka returns illegal waste to Britain | Sri Lanka | The Guardian

កុងតឺន័រ​ភាគច្រើន​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង ដោយ​មាន​តែ​បរិមាណ​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​នាំ​ចេញ​។ អាជ្ញាធរ​បាន​និយាយ​ថា ក៏​មាន​កាក​សំណល់​ប្លា​ស្ទិ​ក​និង​ប៉ូ​លី​ស្ទី​ន​នៅ​ក្នុង​ធុង​ផង​ដែរ​។ វិធានការ​ផ្លូវច្បាប់​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ស្រី​លង្កា​បាន​ចាត់​ទុក​វា​ជា​របស់​គ្រោះថ្នាក់​នៅ​ឆ្នាំ ២០១៨ ។

ក្រុម​មន្ត្រី​បាន​និយាយ​ថា កុងតឺន័រ​ទាំង ២១ បាន​ចាក​ចេញពី​ប្រទេស​ស្រី​លង្កា​កាលពី​ថ្ងៃ​សៅរ៍​។ អ្នកនាំពាក្យ​គយ លោក Sunil Jayaratne បាន​និយាយ​ថា ការ​នាំ​ចូល​បាន​រំលោភ​លើ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​អន្តរជាតិ និង​សហភាព​អឺរ៉ុប ស្តី​ពី​កាក​សំណល់​គ្រោះថ្នាក់​និង​ការ​ចោល​កាក​សំណល់​ទាំងនោះ​។

Sri Lanka sends back 21 containers of 'recycling' to UK because it was full  of rotting MEDICAL WASTE | Daily Mail Online

ទីភ្នាក់ងារ​បរិស្ថាន​អង់គ្លេស​បាន​និយាយ​ថា ខ្លួន​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​ការ​នាំ​ចេញ​សម្រាម​ខុសច្បាប់​។ អ្នកនាំពាក្យ​បាន​និយាយ​ថា យើង​កំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ​ស្រី​លង្កា ហើយ​បាន​ស្នើ​សុំ​ព័ត៌មាន​បន្ថែម ដែល​នឹង​អនុញ្ញាត​ឱ្យ​យើង​បើក​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ bbc