ស្ត្រី​ម្នាក់​ធ្វើ​រឿង​ស្មានមិនដល់ក្នុង​បង្គន់ ដើម្បី​បញ្ជាក់​ថា​សំអាត​បាន​​ដិត​ដល់​(វីដេអូ)


ចិន​ ៖ ​តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា វី​ដេ​អូ​របស់​នារី​បុគ្គលិក​អនាម័យ​វ័យក្មេង​ម្នាក់ ដែល​ហាក់ដូចជា​កំពុង​ផឹកទឹក​ត្រង់​ចេញពី​ចាន​បង្គន់ បាន​ធ្វើ​ឱ្យ​មានការ​ជជែក​ដេញដោល​យ៉ាង​ក្តៅ​គគុក​នៅ​លើ​បណ្តាញ​សង្គម​ចិន​នៅ​ស​ប្តា​ហ៍​នេះ​។

បុគ្គលិក​អនាម័យ​របស់​ក្រុមហ៊ុន​ផលិត​ជី​មួយ ដែល​មា​នទី​តាំងនៅ​ខេត្ត​សាន​តុង​ប្រទេស​ចិន បាន​ធ្វើ​ឱ្យ​មានការ​ជជែក​វែកញែក បន្ទាប់​ពី​វី​ដេ​អូ​បង្ហាញ​ពី​ការ​ផឹកទឹក​ចេញពី​ចាន​បង្គន់ ដែល​នាង​បាន​សម្អាត​រួច​ហើយ​។

សកម្មភាព​បែប​នេះ បាន​ធ្វើ​ឱ្យ​មានការ​ជជែក​ពេញ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។ ស្ត្រី​វ័យក្មេង​ដែល​មាន​ត្រកូល Luo ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផឹកទឹក​ចេញពី​ចាន​បង្គន់ ដើម្បី​បង្ហាញ​ចៅហ្វាយ​ថា នាង​ពិតជា​បាន​សម្អាត​បង្គន់​បាន​ស្អាត​មែន​។ ចៅហ្វាយ​របស់​នាង​បាន​ទះដៃ​អបអរសាទរ ពេល​ដែល​នាង​បាន​លើក​ដាច់​អស់​មួយ​កែវ​។

សាធារណជន​បាន​ចោទប្រកាន់​ចៅហ្វាយ​ថា បាន​ធ្វើ​ឱ្យ​បុគ្គលិក​មាន​ភាព​អាម៉ាស់​។ តែ​ខាង​ចៅហ្វាយ​បាន​ប្រាប់​ថា ការ​ធ្វើ​បែប​នេះ​គឺជា​ការ​ស្ម័គ្រចិត្ត​របស់​បុគ្គលិក​នោះ​ទេ ហើយ​បុគ្គលិក​ម្នាក់​នោះ​បាន​ធ្វើ​បែប​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ នាង​ធ្វើ​បែប​នេះ គឺ​ដើម្បី​យកចិត្ត​ចៅហ្វាយ​ថា នាង​ពិតជា​ធ្វើការ​សម្អាត​បាន​ល្អ​មែន​។

ខណៈ​ពេល​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន បាន​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​លើ​ការងារ​របស់​នាង អ្នកខ្លះ​ទៀត​ក៏​បាន​ចាត់​ទុក​សកម្មភាព​របស់​នាង​ថា ​ជា​អំពើ​គួរ​ឱ្យ​ខ្ពើម ​និង​មិន​មាន​ភាព​ថ្លៃថ្នូរ​៕ ដក​ស្រង់​ចេញ​ពីវេបសាយ ៖ odditycentral

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ