ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាមនៅភ្នំពេញ១ថ្ងៃៗមានប្រមាណ៣ពាន់តោន ខានប្រមូល១ សប្តាហ៍អាចកើនដល់២ម៉ឺនតោន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកខ្លះបានហៅការមិនបានប្រមូលសំរាមនៅភ្នំពេញ នាពេលនេះថាជាវិបត្តិមួយ ។ វិបត្តិដោយសារកន្លែងណាក៍គេឃើញមានគំនរសំរាមដែរ ។ ប្រជាពលរដ្ឋបានត្អូញត្អែរថា បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ខកខានក្នុងការប្រមូលសំរាមចាប់ពីថ្ងៃទី២តុលាមក…

រាជធានីភ្នំពេញ ៖ អ្នកខ្លះបានហៅការមិនបានប្រមូលសំរាមនៅភ្នំពេញ នាពេលនេះថាជាវិបត្តិមួយ ។ វិបត្តិដោយសារកន្លែងណាក៍គេឃើញមានគំនរសំរាមដែរ ។ ប្រជាពលរដ្ឋបានត្អូញត្អែរថា បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ខកខានក្នុងការប្រមូលសំរាមចាប់ពីថ្ងៃទី២តុលាមក រាជធានីភ្នំពេញ បានពោលពាសដោយសំរាម ។

Picture

សំរាមមាននៅមុខផ្ទះពលរដ្ឋ សំរាមមាននៅមុខភោជនីយដ្ឋាន តាមរបងវត្តអារាម នៅតាមផ្សារ នៅតាមផ្លូវសធារណៈ ហើយមានក្លិនស្អុយ ប៉ះពាល់សុខភាព និងសោភ័ណភាពទីក្រុង ទៀតផង ។

Picture

មានការប៉ាន់ស្មានថា នៅរាជធានីភ្នំពេញ មានសំរាមប្រមាណ៣ពាន់តោនក្នុងមួយៗ។​ចុះរយៈពេលមួយសប្ហាហ៍មកនេះ តើសំរាមនៅភ្នំពេញកើនដល់កម្រិតណា។ ៣ពាន់តោនក្នុងមួយថ្ងៃ រយៈពេល៧ថ្ងៃ សំរាមនៅភ្នំពេញ អាចមានជាង២ម៉ឹនតោន ឯណោះ។

កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីជាង១២០០នាក់ បានតវ៉ា ចាប់តំាងពីថ្ងៃទី ០២ តុលាមក  ដោយសារពួកគាត់ បាន​បារម្ភពីការបាត់បង់ការងារ និងអត្ថប្រយោជន៍មួយចំនួនក្រោយពីទទួលបានដំណឹងថា ការប្រមូលសំរាមនៅភ្នំពេញ នឹងធ្វើការកែទម្រង់ ផ្លាស់ប្តូរក្រុមហ៊ុន។ គឺមានក្រុមហ៊ុនច្រើនលើសពីមួយត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពប្រមូលសំរាម នៅក្នុងនោះមាន មានក្រុមហ៊ុនមួយដែរ។

Picture

ក្រុមកម្មករបានលើកឡើងថា ក្រុមដដែលតែកម្មករនឹងក្លាយជាកម្មករថ្មី នៅក្នុងក្រុមហ៊ុនចាស់នោះ ដែលធ្វើឲ្យពួកគាត់បាត់បង់ប្រាក់អតីតភាព និងអត្ថប្រយោជន៍នានា។ ក្រុមកម្មករទាមទារ ៥ចំណុច រួមមាន ប្រាក់បំណាច់អតីតភាព ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹង ប្រាក់ខែចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។

Picture

មានការសម្របសម្រួលមួយកាលពីថ្ងៃទី៧តុលាហើយគេបានប្រកាសថាកម្មករទំាងអស់នឹងចូលធ្វើការវិញនៅថ្ងៃទី៨ តុលា។ ប៉ុន្តែដល់ថ្ងៃ៨តុលា កម្មករនៅតែមិនបានចុះផ្លូវប្រមូល     សំរាម។ សាលារាជធីភ្នំពេញ បានសោកស្តាយចំពោះការដែលកម្មករមិនគោរពកិច្ចសន្យា។ នាយកដ្ឋានវិវាទការងារ របស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជជីវៈ បានព្រមានប្រធានសហជីពមួយរូប ថាបានញុះញង់ឲ្យកម្មករធ្វើបាតុកម្មទាមទាសំណងដោយខុសច្បាប់។

Picture

ប៉ុន្តែសំឡេងពីខាងបុគ្គិលក្រុមហ៊ុនទ្រី ថា ការដែលពួកគាត់មិនចេញប្រមូលសំរាម ដោយសារការទាមរបស់ពួកគាត់មិនបានដោះស្រាយ។ កម្មករទទួចឲ្យ ឲ្យក្រុមហ៊ុនស៊ិនទ្រី បើកប្រាក់អត្ថប្រយោជន៍ការងារ ដល់ពួកគាត់ជាមុន ទើបក្រុមកម្មករចេញធ្វើការ។កម្មកបានបញ្ជាក់ថា ពួកគេ នឹងបន្តធ្វើកូដកម្មបន្តទៀត ដោយគ្មានថ្ងៃកំណត់នោះឡើយ ប្រសិនបើពួកគេមិនទទួលបានដំណោះស្រាយ តាមការទាមទារ។ កម្មករខ្លះថាពួកគាត់បានបម្រើការងារនៅក្រុមហ៊ុនស៊ិនទ្រី ១០ឆ្នាំ ហើយអ្នកខ្លះទៀតថាលើសពី១០ទៀត។

Picture

ដំណោះស្រាយក្នុងពេលកម្មករមិនចេញធ្វើការនេះ គេសង្កេតឃើញអាជ្ញាធរខ័ណ្ឌ សង្កាត់ បានចេញធ្វើសកម្មភាពប្រមូលសំរាម តាមមូលដ្ឋានរបស់ខ្លួន តាមលទ្ធភាពដែលមាន ប៉ុន្តែសកម្មភាននេះ ត្រូវគេមើលឃើញមិនបានឆ្លើយតបចំពោះកាកសំណល់រឹង រាវ ដែលអ្នកភ្នំពេញ បញ្ចេញចោលក្នុងមួយថ្ងៃៗ ប្រមាណ៣ពាន់តោន នោះឡើយ ៕