សិង្ហ​បុរី​អាច​នឹង​ទទួល​បាន​វ៉ាក់សាំង​អាមេ​រិ​កមក​ប្រើ​នៅ​ដើមឆ្នាំ​​ក្រោយ​នេះ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​អាច​នឹង​ទទួល​បាន​វ៉ាក់សាំង​អាមេ​រិ​កមក​ប្រើ​នៅ​ដើមឆ្នាំ​​ក្រោយ​នេះ​

7 ខែ មុន

សិង្ហ​បុរី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ឱសថ​អា​មេ​រិ​ក Arcturus Therapeutics Holdings Inc បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា…

សិង្ហ​បុរី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ឱសថ​អា​មេ​រិ​ក Arcturus Therapeutics Holdings Inc បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​អាច​នឹង​បញ្ជូន​ទៅ​ប្រទេស​សិង្ហ​បុរី​នូវ​វ៉ាក់សាំង​កូ​វី​ដ​ដំបូង​គេ ដែល​ខ្លួន​កំពុង​អភិវឌ្ឍ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​ក្នុងស្រុក​នៅ​ដើមឆ្នាំ​ក្រោយ​។

Picture

សេចក្តីថ្លែងការណ៍​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន​ប្រកាស​លទ្ធផល​បឋម​វិជ្ជមាន​ពី​ការ​សាកល្បង​ព្យាបាល​នៅ​ដំណាក់កាល​ដំបូង ដែល​កំពុង​បន្ត​នៅ​ប្រទេស​សិង្ហ​បុរី នេះ​បើ​យោង​តាម​របាយការណ៍​របស់ Straits Times ។

A scientist at RNA medicines company Arcturus Therapeutics research a vaccine for the novel coronavirus (Covid-19) at a laboratory in San Diego, California, US, March 17, 2020. (Reuters file photo)

លោក Andrew Sassine ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា Arcturus បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំង​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សិង្ហ​បុរី (EDB) ក្នុង​ទឹកប្រាក់​បន្ថែម​រហូត​ដល់ ២២០​លាន​ដុល្លារ​។

San Diego's Arcturus Therapeutics will get up to $10M from Singapore for coronavirus  vaccine - The San Diego Union-Tribune

EDB នឹង​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​កំណត់​ចំនួន ៤៥​លាន​ដុល្លារ ក្នុង​រយៈពេល ៦០​ថ្ងៃ ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រគល់​ឯកសារ​ជាក់លាក់​។ ប្រាក់​កម្ចី​នេះ​នឹង​ត្រូវ​សង​តាម​រយៈ​ប្រាក់​សួយ​សារ​លើ​ការ​លក់​ពាណិជ្ជកម្ម​វ៉ាក់សាំង​នា​ពេល​អនាគត ហើយ​ប្រាក់​កម្ចី​នេះ​នឹង​ត្រូវ​បាន​លើកលែង ប្រសិនបើ​ការ​អភិវឌ្ឍ​វ៉ាក់សាំង​មិន​ទទួល​បាន​ជោគជ័យ​។

Singapore residential sales fall 14% due to COVID-19 - Construction &  Property News

EDB និង Arcturus បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​មួយ​សម្រាប់​សិទ្ធិ​ក្នុង​ការ​ទិញ​វ៉ាក់​សាំង ARCT-021 រហូត​ដល់ ១៧៥​លាន​ដុល្លារ ក្នុង​តម្លៃ​ដែល​បាន​ចរចារ​ជា​មុន ដោយ​រំពឹង​ថា​ការ​ដឹក​ជញ្ជូន​នឹង​ត្រូវ​បាន​រំពឹង​ទុក​នៅ​ត្រីមាស​ទី​១ ឆ្នាំ ២០២១៕