សព​​៧​នាក់​​ត្រូវ​បាន​រក​ឃើញ ក្រោយ​មាន​ព្យុះ​កាច​សាហាវ​រវាង​ប្រទេស​ទាំង​២​(វីដេអូ) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​​៧​នាក់​​ត្រូវ​បាន​រក​ឃើញ ក្រោយ​មាន​ព្យុះ​កាច​សាហាវ​រវាង​ប្រទេស​ទាំង​២​(វីដេអូ)

8 ខែ មុន

អ៊ី​តា​លី​, បារាំង ​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា មន្ត្រី​នៅ​ប្រទេស​ទាំង​ពីរ​បាន​និយាយ​​ថា សាកសព​មនុស្ស​ចំនួន​៧​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​មួយ​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​​រវាង​ប្រទេស​បារាំង និង​​ប្រទេស​អ៊ី​តា​លី ​ក្បែរ​ទីក្រុង…

អ៊ី​តា​លី​, បារាំង ​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា មន្ត្រី​នៅ​ប្រទេស​ទាំង​ពីរ​បាន​និយាយ​​ថា សាកសព​មនុស្ស​ចំនួន​៧​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​មួយ​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​​រវាង​ប្រទេស​បារាំង និង​​ប្រទេស​អ៊ី​តា​លី ​ក្បែរ​ទីក្រុង Nice កាលពី​ថ្ងៃអាទិត្យ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បោកបក់​ផ្ទះ ​និង​ផ្លូវ​ទៅ​ឆ្ងាយ​។

Picture

សាកសព​ចំនួន​៥ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​អ៊ី​តា​លី ក្នុង​នោះ​មាន ៤​នាក់ ត្រូវ​បាន​ទឹក​ហូរ​ទៅ​លើ​ច្រាំង​រវាង​ក្រុង Ventimiglia និង Santo Stefano al Mare ក្បែរ​ព្រំ​ដែន​បារាំង​។ សាកសព​ខ្លះ​ប្រហែលជា​ត្រូវ​បាន​បោក​ចុះ​តាម​ឆ្នេរសមុទ្រ​ពី​ប្រទេស​បារាំង​។

Two dead, number of missing grows, after storms lash France-Italy border

សាកសព​២​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​បារាំង​រួម​ទាំង​អ្នក​គង្វាល​ម្នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​អ្នក​ស្វែងរក ​និង​ជួយ​សង្គ្រោះ​អ៊ី​តា​លី​។ សាកសព​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រថយន្ត​មួយ ដែល​ត្រូវ​បាន​ទឹក​ហូរ​ចេញពី​ទឹកជំនន់​នៅ​ក្នុង​តំបន់ Saint-Martin-Vésubie​។

Storm Alex: Heavy rains cause severe flooding in France and Italy - BBC News

មនុស្ស​សរុប​ចំនួន​៧​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​បាន​បាត់​បង់​ជីវិត ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​តំបន់​ព្រំដែន​កាលពី​ថ្ងៃ​សុក្រ​។ ក្រុម​ពន្លត់​អគ្គិភ័យ​បារាំង​បាន​និយាយ​ថា មនុស្ស ២១​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន ​ក្នុង​នោះ​៨​នាក់ ត្រូវ​បាន​គេ​ដឹង​ថា​ជា​លទ្ធផល​ផ្ទាល់​នៃ​ព្យុះ​។

អាកាសធាតុ​អាក្រក់​បាន​បណ្តាល​ឱ្យ​ខូចខាត​រាប់​លាន​អឺ​រ៉ូ​ដោយ​ស្ពាន​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​នៅ​ប្រទេស​អ៊ី​តា​លី និង​ផ្លូវថ្នល់​នៅ​តាម​ទីក្រុង​មួយ​ចំនួន​ពោរពេញ​ទៅ​ដោយ​កម្ទេចកម្ទី​ភក់ ​និង​រថយន្ត​ក្រឡាប់​។

Deadly storm flooding hits France, Italy | 7NEWS.com.au

នៅ​ប្រទេស​បារាំង​អ្នក​ពន្លត់អគ្គីភ័យ​ជិត ១,០០០​នាក់ បាន​ចូល​ទៅ​ក្នុង​តំបន់ Alpes-Maritimes ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន ​និង​ជួយ​រក​សាច់ញាតិ​វិញ​។ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​​ថា សាលា​បឋម​សិក្សា ​និង​អនុ​វិទ្យាល័យ​ជាង​១២​កន្លែង ក្នុង​តំបន់​នេះ​ត្រូវ​បាន​បិទ​រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ reuters

Picture
Picture
Picture
Picture