វ៉ាក់សាំងកូវីដរបស់ចិននឹងអាចប្រើបាននៅខែវិច្ឆិកា


ចិន ៖ យោងតាមអ្នកវិទ្យាសាស្ត្រកំពូលមកពីមជ្ឈមណ្ឌលចិនសម្រាប់ការត្រួតពិនិត្យនិងបង្ការជម្ងឺ (CDC) បានឱ្យដឹង ថាប្រជាជនចិននឹងទទួលបានវ៉ាក់សាំងការពារជម្ងឺកូវីដ លឿនបំផុតគឺនៅខែវិច្ឆិកាឬក៏ខែធ្នូ។

លោក Wu Guizhen ប្រធានអ្នកជំនាញផ្នែកសុវត្ថិភាពជីវសាស្រ្តរបស់ CDC បាននិយាយនៅក្នុងកម្មវិធីមួយដែលត្រូវបានបង្ហាញនៅយប់ថ្ងៃច័ន្ទ ដោយទូរទស្សន៍ CCTV របស់ចិន ថាការពិសោធន៍គ្លីនិករបស់បេក្ខភាពវ៉ាក់សាំងជាច្រើនបាននឹងកំពុងដំណើរការយ៉ាងរលូន ហើយការត្រៀមលក្ខណៈត្រូវបានធ្វើឡើងដើម្បីផលិតក្នុងទ្រង់ទ្រាយធំ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថាបេក្ខភាពវ៉ាក់សាំងជាង ៣០ កំពុងធ្វើតេស្តសាកល្បងលើទូទាំងពិភពលោក។ ក្នុងចំណោមវ៉ាក់សាំង ៩ក្រុម ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ មាន៥ក្រុមត្រូវបានផលិតនៅប្រទេសចិន។

China coronavirus vaccine may be ready for public in November: Official -  World News

ស្តីពីប្រធានបទផលិតកម្មទ្រង់ទ្រាយធំលោក Wu បាននិយាយថា អ្នកជំនាញបាននិងកំពុងវាយតម្លៃសមត្ថភាពនៃគ្រឿងបរិក្ខារផ្សេងៗ ដែលនឹងយកមកចូលរួមក្នុងការផលិត។

ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានសន្យានៅឯកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោកកាលពីខែឧសភាថា វ៉ាក់សាំងកូវីដ១៩ណាមួយ ដែលត្រូវបានអភិវឌ្ឍដោយប្រទេសចិនគឺជាផលប្រយោជន៍សាធារណៈ និងអាចរកបានសម្រាប់ប្រជាជាតិទាំងអស់។

Xi: China to share vaccine with world - Chinadaily.com.cn

ទីក្រុងប៉េកាំងបានផ្តល់ប្រាក់កម្ចីចំនួន ១ពាន់លានដុល្លារអាមេរិក ដល់បណ្តាប្រទេសអាមេរិកឡាទីន និងការ៉ាបៀន ដើម្បីជួយពួកគេចំណាយសម្រាប់ការចាក់វ៉ាក់សាំង ហើយបាននិយាយថា ប្រទេសនៅតាមដងទន្លេមេគង្គរួមមាន ប្រទេសកម្ពុជាយើង ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងបណ្តាប្រទេសអាហ្វ្រិកនឹងក្លាយជាប្រទេសដំបូងគេដែលទទួលបានអត្ថប្រយោជន៍ពីការផលិតវ៉ាក់សាំងរបស់ចិន៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ