វៀតណាម​បើក​ច្រក​អាកាស​ដល់​ប្រទេស​​មួយ​ចំនួន​ក្នុង​អាស៊ាន


វៀតណាម ​៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀតណាម បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​វៀតណាម​គ្រោង​នឹង​ចាប់ផ្តើម​ការ​ហោះហើរ​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​ថ្មី​ទៅ​ និង​មក​ពី ទីក្រុង​ចំនួន​៦ នៅ​អាស៊ី​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​។

កាសែត Giao Thong ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ដឹក​ជញ្ជូន​បាន​រាយការណ៍​ថា អាជ្ញាធរ​អាកាស​​ចរណ៍​ស៊ី​វិល​វៀតណាម (CAAV) កំពុង​ស្នើ​សុំ​បន្ត​ការ​ហោះហើរ​ទៅ​កាន់​ក្វា​ង​ចូ​វ សេ​អ៊ូ​ល ទីក្រុង​វៀង​ចន្ទ ភ្នំពេញ ទីក្រុង​តៃប៉ិ និង តូ​ក្យូ ដែល​នឹង​មាន​ន័យ​ថា អ្នកដំណើរ​ប្រហែល ៥,០០០​នាក់ បាន​ធ្វើ​ដំណើរ​មក​រៀង​រាល់​ស​ប្តា​ហ៍​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Vo Huy Cuong ដែល​ជា​អនុប្រធាន CAAV​។

យោង​តាម​តម្រូវការ​របស់​ក្រសួងសុខាភិបាល អ្នក​ដែល​ត្រូវ​មក​ដល់​នៅ​តែ​ត្រូវ​ឆ្លងកាត់​រយៈពេល ២​ស​ប្តា​ហ៍​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក លើកលែងតែ​រយៈពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ​មាន​រយៈពេល​ក្រោម ១៤​ថ្ងៃ​។ ប្រទេស​វៀតណាម​មិន​ទាន់​បាន​បើក​ដំណើរការ​ឡើង​វិញ​សម្រាប់​ភ្ញៀវ​ទេសចរ​ទេ​។

ប្រទេស​វៀតណាម​កំពុង​ស្វែងរក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ ជា​ពិសេស​ទេសចរណ៍ ​និង​ដឹក​ជញ្ជូន​ដែល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​។

ប្រទេស​នេះ បាន​បញ្ឈប់​ការ​ហោះហើរ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​ចុង​ខែមករា​ដើមឆ្នាំ​ពេល​បិទ​ព្រំដែន​របស់​ខ្លួន​នៅ​ក្នុង​ខែមីនា ដល់​មនុស្ស​ទាំងអស់​លើកលែងតែ​ការ​វិល​ត្រឡប់​របស់​ពល​រដ្ឋ​និង​ជនបរទេស​វិញ ដោយ​មានការ​អនុញ្ញាត​ពិសេស​។

ការ​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​រួម​ជាមួយនឹង​ការ​ធ្វើតេស្ត​តឹង​រឹង និង​ការ​ទាក់ទង​តាមដាន បាន​ជួយ​ប្រទេស​វៀតណាម​អាច​ទប់​ជំងឺ​​នេះ​ឆ្លង​ត្រឹមតែ ១,០៤៦​នាក់ និង​បាត់​បង់​ជីវិត៣៤​នាក់ និង ធ្វើ​ការពារ​មិន​ឱ្យ​មាន​ករណី​ឆ្លង​ក្នុងស្រុក​សោះ​ក្នុង​រយៈពេល ១០០​ថ្ងៃ​។

ការ​ផ្លាស់​ប្តូរ​ជើងហោះហើរ​បន្ត ផ្ទុយ​នឹង​បណ្តា​ប្រទេស​ជិតខាង​ក្នុង​តំបន់​របស់​ខ្លួន​ដែល​កំពុង​រង​ការ​ខាតបង់​ធំ​ពី​ការ​រឹតត្បិត​លើ​ភ្ញៀវ​ទេសចរ​បរទេស​និង​អ្នក​ធ្វើ​ជំនួញ រួម​មាន​ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី និង​ថៃ​។

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែ​រឡាញ ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ក​អ៊ែ​រឡាញ និង​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet Air នឹង​ធ្វើការ​ហោះហើរ ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ក្នុង​ប្រទេស​នឹង​ត្រូវ​បាន​កំណត់​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ