លោក Biden ​ក្លាយជា​​ប្រធានា​ធិបតី​ដំបូង​​គេ ដែល​ឈ្នះ​ឆ្នោត​ច្រើន​ជាង​៨០​លាន​សម្លេង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Biden ​ក្លាយជា​​ប្រធានា​ធិបតី​ដំបូង​​គេ ដែល​ឈ្នះ​ឆ្នោត​ច្រើន​ជាង​៨០​លាន​សម្លេង

6 ខែ មុន

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Joe Biden បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ដំបូង​គេ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង ៨០​លាន​សន្លឹក ដោយ​ចំនួន​សំឡេង​គាំទ្រ​ដ៏​ច្រើន​បំផុត​របស់​លោក​នៅ​តែ​អាច​កើនឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ…

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Joe Biden បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ដំបូង​គេ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាង ៨០​លាន​សន្លឹក ដោយ​ចំនួន​សំឡេង​គាំទ្រ​ដ៏​ច្រើន​បំផុត​របស់​លោក​នៅ​តែ​អាច​កើនឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ខណៈ​សន្លឹក​ឆ្នោត​នៅ​តែ​បន្ត​រាប់​នៅ​ទូ​ទាំង​ប្រទេស​។

Picture

គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ លោក Biden ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង ៨០,០១១,០០០ សំឡេង ខណៈ​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ទទួល​បាន​ច្រើន​ជាង ៧៣,៨០០,០០០​សំឡេង​។ សំឡេង​គាំទ្រ​របស់​ប្រធានាធិបតី​ត្រាំ ធ្វើ​ឱ្យ​គាត់​ក្លាយជា​បេក្ខជន​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​បំផុត​លំដាប់​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​។

លោក Biden បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ចំនួន ៣០៦​សំឡេង​កៅអី រីឯ​លោក​ត្រាំ មាន ២៣២ សំឡេង​កៅអី​។ ការ​បោះ​ឆ្នោត​ចំនួន​២៧០​សំឡេង​កៅអី គឺ​ចាំបាច់​ដើម្បី​ក្លាយជា​ប្រធានាធិបតី​។

Election Latest: Biden Approaches 80 Million Votes in Historic Victory –  NBC Bay Area

ប្រជាជន​អា​មេ​រិ​កបាន​បោះ​ឆ្នោត​តាម​អ៊ីមែល​ជា​លេខ​កំណត់​ត្រា​នៅ​ឆ្នាំ​នេះ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ប្រឈម​នឹង​មេរោគ​ឆ្លង​នៅ​ពាក់កណ្តាល​នៃ​ជម្ងឺ​រាតត្បាត​ជាស​កល ហើយ​អ្នកជំនាញ​បាន​ព្រមាន​ជា​ច្រើន​ខែ​ថា នឹង​មានការ​រាប់​សន្លឹក​ឆ្នោត​យូរ ដែល​អាច​មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​។

កំណត់​ត្រា​ថ្មី​ដែល​បំបែក​ដោយ​លោក Biden បាន​ធ្វើ​ឱ្យ​គេ​ដឹង​មុន​បាត់​ទៅ​ហើយ ថា​លោក​នឹង​ក្លាយជា​អ្នក​បន្តវេន​ប្រធានាធិបតី​របស់​អា​មេ​រិ​ក បើ​ទោះបីជា​លោក​ត្រាំ​នៅ​មិន​ទាន់​ទទួលស្គាល់​ក៏​ដោយ​។

Biden becomes first presidential candidate to win more than 80 million votes  - CNNPolitics

រដ្ឋ​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ជាក់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់​ពួក​គេ​ដែល​រួម​មាន​រដ្ឋ Pennsylvania និង Nevada ដែល​រដ្ឋ​ទាំង​ពីរ​នេះ​បានដឹង​ពី​លទ្ធផល​សម្រេច​កាលពី​ថ្ងៃ​អង្គារ​៕