ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រឹត​តែពិសេស! រថភ្លើង​ប្រើ​អីុដ្រូសែន​អាច​នឹង​ជំនួស​រថភ្លើង​ប្រើ​ម៉ា​ស៊ូ​ត​បាន​

1 ខែ មុន

អា​ល្លឺ​ម៉​ង់ ​៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រតិបត្តិ​ករ​ផ្លូវដែក​របស់​ក្រុមហ៊ុន Siemens និង Deutsche Bahn…

អា​ល្លឺ​ម៉​ង់ ​៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រតិបត្តិ​ករ​ផ្លូវដែក​របស់​ក្រុមហ៊ុន Siemens និង Deutsche Bahn របស់​អា​ល្លឺ​ម៉​ង់ បាន​ប្រកាស​ផែនការ ដើម្បី​សាកល្បង​រថភ្លើង​ដែល​ប្រើ​ថាម​ពល​អ៊ីដ្រូសែន ដែល​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ឆ្ងាយ​ជាង ៣៧០​ម៉ា​យល៍ ដែល​ជា​បច្ចេក​វិទ្យា​ដែល​សន្យា​ថា ​នឹង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​និង​ជួយ​កាត់​បន្ថយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​អស់ ១៣០០​គ្រឿង​។

Siemens, Deutsche Bahn launch hydrogen trains trial - Siemens, Deutsche Bahn  launch hydrogen trains trial in Germany - 112.international

ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា ការ​សាកល្បង​រថភ្លើង​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​អ៊ីដ្រូសែន​ថ្មី​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៤ និង ដំណើរការ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​។ រថភ្លើង​ដែល​មាន​ក្បាល​ពីរ​នេះ នឹង​មាន​ល្បឿន​លឿន​ដល់ ១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​អាច​បូម​យក​អ៊ីដ្រូសែន​មក​ប្រើប្រាស់​វិញ ប្រើប្រាស់​ពេល​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ​។

រថភ្លើង​ដែល​មានឈ្មោះ​ថា Mireo Plus H នឹង​រត់​រវាង​ទីក្រុង​ចំនួន​៣ នៅ​រដ្ឋ Baden-Württemberg របស់​អា​ល្លឺ​ម៉​ង់ ដោយ​ជំនួស​រថភ្លើង​ប្រើ​ម៉ា​ស៊ូ​ត ដែល​កំពុង​ដំណើរការ​។ ក្រុមហ៊ុន​បាន​និយាយ​ថា បច្ចេកវិទ្យា​ថ្មី​នេះ នឹង​ជួយ​សន្សំ​សំចៃ​ការ​បញ្ចេញ CO2 ប្រហែល ៣៣០​តោន​ក្នុង​មួយ​ឆ្នាំ​។

Deutsche Bahn ដំណើរការ​រថភ្លើង​ប្រើ​ម៉ា​ស៊ូ​ត​ប្រហែល ១៣០០​គ្រឿង សម្រាប់​សេវាកម្ម​ក្នុង​តំបន់ ហើយ​ប្រហែល ៤០% នៃ​បណ្តាញ​ផ្លូវដែក​ប្រវែង ៣៣,០០០​គីឡូម៉ែត្រ មិន​ទាន់​ត្រូវ​បាន​ប្តូរ​​ទៅ​ជា​ប្រើ​ថាមពល​អគ្គិសនី​នៅឡើយ​ទេ​។ ក្រុមហ៊ុន​គ្រោង​នឹង​លុប​បំបាត់​ចោល​រថភ្លើង​ម៉ា​ស៊ូ​ត​ចេញពី​ខ្សែ​របស់​ខ្លួន​ត្រឹម​ឆ្នាំ ២០៥០​។

រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​លោក Winfried Hermann បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ទោះបី​ការ​ប្រើ​ថាមពល​អគ្គិសនី​ ឬ​ថាមពល​ឧស្ម័ន​អ៊ីដ្រូសែន​ក៏​ដោយ សំខាន់​គឺ​ឱ្យ​តែ​ជា​ថាមពល​ស្អាត អាច​កកើត​ឡើង​វិញ​បាន​។ ប្រទេស​យើង​នេះ គឺ​ចង់​ក្លាយជា​អ្នក​នាំមុខ​គេ​ខាង​ការ​ដឹក​ជញ្ជូន​ផ្លូវដែក​ទំនើប​»។​

Siemens, Deutsche Bahn launch local hydrogen trains trial By Reuters

គួរ​បញ្ជាក់​ផង​ដែរ​ថា អ៊ីដ្រូសែន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភព​ថាមពល​ដ៏​ជោគជ័យ​សម្រាប់​បណ្តាញ​ផ្លូវដែក​។ កន្លង​មក ប្រទេស​បារាំង​បាន​សាកល្បង​រថភ្លើង​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន​នៅ​ភាគ​ខាងជើង​ប្រទេស​អា​ឡឺ​ម៉​ង់​ចន្លោះ​ឆ្នាំ ២០១៨ និង ២០២០ ហើយ​បាន​ពង្រីក​សេវាកម្ម​នេះ​ទៅ​កាន់​ផ្លូវ​មួយ​ចំនួន​ក្នុង​ប្រទេស​អូ​ទ្រី​ស​៕