អេហ្ស៊ីប ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា អេហ្ស៊ីបកាលពីថ្ងៃសៅរ៍ បានដាក់បង្ហាញមឈូសរាប់សិបដែលជាកម្មសិទ្ធិរបស់បូជាចារ្យ និងស្មៀនពីរាជវង្សទី២៦ ដែលមានអាយុជិត ២៥០០ឆ្នាំ ដោយអ្នកបុរាណវិទ្យានិយាយថា រាប់ពាន់នាក់ទៀតត្រូវបានរកឃើញនៅក្នុងតំបន់ Saqqara necropolis ដ៏ធំកាលពីប៉ុន្មានថ្ងៃមុននេះ។
មឈូសចំនួន៥៩ ត្រូវបានគេរកឃើញនៅខែសីហា នៅឯតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ នៅភាគខាងត្បូងនៃទីក្រុង Cairo ដែលត្រូវបានគេកប់នៅក្នុងចេតិយ ១០-១២ម៉ែត្រចំនួន៣ រួមជាមួយរូបចម្លាក់ចំនួន ២៨ នៃរូបព្រះអេហ្ស៊ីបបុរាណ Seker ដែលជាអាទិទេពនៃពិធីបុណ្យសពដ៏សំខាន់មួយ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសអេហ្ស៊ីប លោក Mostafa al-Waziri បាននិយាយថា មឈូសទាំងនេះជាកម្មសិទ្ធិរបស់បូជាចារ្យនិងស្មៀនពីរាជវង្សទី ២៦ ។ បេតិកភ័ណ្ឌបុរាណវិទ្យាអេហ្ស៊ីប ស្ថិតនៅពីក្រោយការរកឃើញនេះបានដំណើរការតាំងពីឆ្នាំ ២០១៨ ហើយកាលពីពេលមុនបានបង្ហាញពីឃ្លាំងសម្ងាត់នៃសត្វដែលត្រូវបានគេទុកចោល និងផ្នូរដែលត្រូវបានថែរក្សាយ៉ាងល្អរបស់បូជាចារ្យរាជវង្សទី៥ ដែលមានឈ្មោះថា ‘Wahtye’ នៅក្នុងតំបន់នេះ។

លោកបានពន្យល់ថា ក្រុមនេះបានរកឃើញរូបចម្លាក់បី ដែលមឈូសត្រូវបានដាក់ក្នុងស្ថានភាពល្អឥតខ្ចោះ ដោយសារការរុំយ៉ាងជិតដែលការពារសាកសពពីប្រតិកម្មគីមី។ បេសកកម្មនេះនឹងបន្តបើកមឈូសនិងសិក្សាពីអ្វីដែលនៅក្នុងនោះ មុនពេលដាក់បង្ហាញនៅឯសារមន្ទីរ Grand Egypt ដែលរំពឹងថានឹងបើកនៅឆ្នាំក្រោយ៕ ដកស្រង់ចេញពីវេបសាយ ៖ reuters
ចែករំលែកព័តមាននេះ