ព្យុះ​នៅ​​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​២ ផ្តាច់​ជីវិត​មនុស្ស និង​បាត់​ខ្លួនជា​ច្រើន​នាក់​​(វីដេអូ) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​នៅ​​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​២ ផ្តាច់​ជីវិត​មនុស្ស និង​បាត់​ខ្លួនជា​ច្រើន​នាក់​​(វីដេអូ)

8 ខែ មុន

ប្រទេស​បារាំង និង​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​មនុស្ស​២​នាក់​បាន​បាត់​បង់​ជីវិត និង​៩​នាក់​បាន​បាត់​ខ្លួន នៅ​ក្នុង​ប្រទេស​បារាំង​និង​អ៊ី​តា​លី បន្ទាប់​ពី​ព្យុះ​មួយ​បាន​វាយប្រហារ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ…

ប្រទេស​បារាំង និង​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​មនុស្ស​២​នាក់​បាន​បាត់​បង់​ជីវិត និង​៩​នាក់​បាន​បាត់​ខ្លួន នៅ​ក្នុង​ប្រទេស​បារាំង​និង​អ៊ី​តា​លី បន្ទាប់​ពី​ព្យុះ​មួយ​បាន​វាយប្រហារ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​ធ្វើ​ឱ្យ​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​នៅ​តាម​កន្លែង​នានា និង​បង្ក​ជា​ទឹកជំនន់​ធ្ងន់​ៗ ដែល​បណ្តាល​ឱ្យ​ផ្លូវ​និង​ផ្ទះ​ខូច​ខាត។

Picture

ព្យុះ​ដែល​មានឈ្មោះ​ថា Alex បាន​វាយ​បំផ្លាញ​ភូមិ​ជា​ច្រើន​នៅ​ជុំវិញ​ទីក្រុង Nice នៅ Riviera ប្រទេស​បារាំង​។ អភិបាលក្រុង Nice Christian Christian Estrosi បាន​ហៅ​វា​ថា ជា​គ្រោះ​មហន្តរាយ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់​នេះ អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍ បន្ទាប់​ពី​ហោះហើរ​លើ​តំបន់​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ដោយ​ឧទ្ធម្ភាគចក្រ​។

លោក​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​បារាំង BFM ថា​៖ «​ផ្លូវថ្នល់​និង​ផ្ទះ​ប្រហែល ១០០​ខ្នង ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ខណៈ​ដែល​ខ្លះ​ទៀត​ត្រូវ​បាន​បំផ្លាញ​ខ្លះ​»។​

Deadly flooding strikes southern France for 2nd time in a week | AccuWeather

នាយក​រដ្ឋមន្ត្រី​បារាំង លោក Jean Castex បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​បាន​ចុះ​ទៅ​ដល់​តំបន់​រង​គ្រោះ​ថា​៖ «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​អ្វី​ដែល​ខ្ញុំ​បានឃើញ​នៅ​ថ្ងៃនេះ​។ ចំណែក​ចំនួន​អ្នក​បាត់​បង់​ជីវិត​​អាច​នឹង​​កើនឡើង​»។​

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៨​នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង​។ ទាំងនេះ​រួម​បញ្ចូល​ទាំង​អ្នក​ពន្លត់អគ្គីភ័យ​២​នាក់ ដែល​រថយន្ត​របស់​ពួក​គេ​ត្រូវ​បាន​ទឹកទន្លេ​ហូរ​យក​ទៅ​បាត់ យោង​ទៅ​តាម​សាក្សី​ក្នុងស្រុក​ដែល​បាន​ដកស្រង់​សម្តី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ជា​ច្រើន​។

Storm Alex: Two dead and nine missing after heavy rain batters France and  Italy - JACK 2 Hits

រូបភាព​ទូរទស្សន៍​ពី​ប្រទេស​ទាំង​ពីរ បាន​បង្ហាញ​ថា ​ផ្លូវថ្នល់​និង​ស្ពាន​ជា​ច្រើន​ត្រូវ​បាន​ទឹក​ហូរ​ជន់​លិច​ហើយ​ទឹកទន្លេ​ជា​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បាក់​ច្រាំង​។

នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​បាត់​បង់​ជីវិត ដែល​ម្នាក់​ជា​អ្នក​ពន្លត់អគ្គីភ័យ​ម្នាក់ ដោយ​បាន​រង​របួស​ដោយ​ដើមឈើ​រលំ និង​បុរស​ម្នាក់​ទៀត​អាយុ ៣០​ឆ្នាំ ដែល​រថយន្ត​របស់​គាត់​ត្រូវ​បាន​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ទឹកទន្លេ បន្ទាប់​ពី​ផ្លូវ​មួយ​បាន​ដាច់​។

ប្រធាន​ប្រចាំ​តំបន់​នៃ​តំបន់ Piedmont លោក Alberto Cirio បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​អាសន្ន​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ reuters

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture