ប្រជាជនធ្វើការ​តវ៉ា​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​​ប៉ា​គី​ស្ថាន​​ចុះ​ចេញពី​តំណែង


ប៉ា​គី​ស្ថាន​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​ប្រឆាំង​រាប់​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង Karachi ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បណ្តេញ​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan ដែល​ពួក​គេ​ចោទប្រកាន់​ថា ត្រូវ​បាន​ដំឡើង​ដោយ​យោធា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨​។

ក្រុមប្រឆាំង​ធំ​ៗ ចំនួន​៩ បាន​បង្កើត​វេទិកា​រួម​គ្នា​មួយ ដែល​មានឈ្មោះ​ថា​ចលនា​ប្រជាធិបតេយ្យ​ប៉ា​គី​ស្ថាន (PDM) កាលពី​ខែ​មុន ដើម្បី​ចាប់ផ្តើម​បង្ក​ភាព​ចលាចល​ទូ​ទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

Pakistan opposition holds 'black day' protests against PM Khan | Pakistan |  Al Jazeera

មេដឹកនាំ​ប្រឆាំង​លោកស្រី Maryam Nawaz បាន​លើក​ឡើង​ថា លោកនាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឱ្យ​មនុស្ស​អត់​ការងារ​ធ្វើ និង​ដណ្តើម​អាហារ​ពីរ​ពេល​ពី​ប្រជាជន​។ លោកស្រី គឺជា​កូនស្រី​និង​ជា​អ្នក​ស្នង​មរតក​នយោបាយ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​បី​ជំនាន់ គឺ​លោក Nawaz Sharif​។

Pakistan PM Imran Khan calls for 'chemical castration' of rapists | Pakistan  | Al Jazeera

ការ​តវ៉ា​នេះ​បាន​កើតឡើង​នៅ​ពេល​សេដ្ឋកិច្ច​របស់​ប្រទេស​បាន​ធ្លាក់​ចុះ​ដោយសារ​ជំងឺ​កូ​វី​ដ និង ស្រប​ពេល​ដែល​គ្រប់​គ្នា​បន្ទោស​ទៅ​លើ​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​។ ការ​កាន់កាប់​រយៈ​ពេល​ពីរ​ឆ្នាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មានការ​កើនឡើង​នូវ​ការ​ត្រួត​ពិនិត្យ​ និង​ការ​បង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំង​ការ​រិះគន់ ​និង​មេដឹកនាំ​ប្រឆាំង​ផង​ដែរ​។

Why opposition protests are a turning point in Pakistani politics | Asia|  An in-depth look at news from across the continent | DW | 17.10.2020

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បោះ​ឆ្នោត​ទូទៅ​បន្ទាប់​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ ២០២៣​។ តែ​ក្រុម​អ្នក​តវ៉ា​ទាម​ទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​។ គេ​ជឿជាក់​ថា លោក Khan អាច​ឡើង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ដោយសារ​តែ​មាន​កម្លាំងយោធា​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ