បារាំង​ចាប់ផ្តើម​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ករណី​​កូ​វី​ដ​ក្នុង​ប្រទេស – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ចាប់ផ្តើម​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ករណី​​កូ​វី​ដ​ក្នុង​ប្រទេស

6 ខែ មុន

បារាំង​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​របស់​ប្រទេស​បារាំង លោក Olivier Veran បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​បារាំង​បាន​ឆ្លង​ផុត​ដំណាក់​កាល​ខ្ពស់​បំផុត​នៃ​ការ​ផ្ទុះ​ឡើង​របស់​កូ​វី​ដ​១៩​ហើយ​។ លោក…

បារាំង​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​របស់​ប្រទេស​បារាំង លោក Olivier Veran បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​បារាំង​បាន​ឆ្លង​ផុត​ដំណាក់​កាល​ខ្ពស់​បំផុត​នៃ​ការ​ផ្ទុះ​ឡើង​របស់​កូ​វី​ដ​១៩​ហើយ​។

Picture

លោក Veran បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​តំបន់ Ebra ថា​៖ “​ក្នុង​រយៈពេល ១០​ថ្ងៃ​កន្លង​មកនេះ មានការ​ថយ​ចុះ​នៃ​ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ ហើយ​អត្រា​តេស្ត​វិជ្ជមាន ក៏​កំពុង​ធ្លាក់​ចុះ​ដែរ​។ ដូច្នេះ​អ្វី​គ្រប់យ៉ាង​បាន​បង្ហាញ​ថា យើង​បាន​ឆ្លង​ផុត​កម្រិត​ខ្ពស់​បំផុត​នៃ​ជំងឺ​រាតត្បាត​នេះ​ហើយ​។​”

Picture

លោក​បាន​មាន​ប្រសាសន៍​ថា​៖ “​យើង​ពេល​នេះ​បាន​គ្រប់គ្រង​ស្ថានភាព​ឆ្លង​បាន​ជោគជ័យ​ម្តង​ទៀត​។ ការ​ថយ​ចុះ​ករណី​ទាំងនេះ​គឺ​ដោយសារ​តែ​វិធានការ​ចាក់សោ​ប្រទេស​។ ប៉ុន្តែ​យើង​មិន​ទាន់​បាន​កម្ចាត់​វីរុស​នេះ​នៅឡើយ​ទេ​។​”

Picture

កាលពី​ថ្ងៃអាទិត្យ ប្រទេស​បារាំង​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ២៧,២២៨​ករណី ក្នុង​រយៈពេល ២៤​ម៉ោង​មុន​នេះ​។ យោង​តាម​ទីភ្នាក់ងារ​សុខាភិបាល​របស់​ប្រទេស​បារាំង​បានឱ្យ​ដឹង​ថា ចំនួន​សរុប​នៃ​ករណី​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ជិត ២​លាន​ករណី​៕