នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដែល​ធ្លាប់​កើត​កូ​វី​ដ ឥលូវ​នេះ​កំពុង​នៅ​ដាច់​ដោយ​ឡែក​ជាថ្មី – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដែល​ធ្លាប់​កើត​កូ​វី​ដ ឥលូវ​នេះ​កំពុង​នៅ​ដាច់​ដោយ​ឡែក​ជាថ្មី

6 ខែ មុន

អង់គ្លេស​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អ្នកនាំពាក្យ​របស់ Downing Street បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson…

អង់គ្លេស​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា អ្នកនាំពាក្យ​របស់ Downing Street បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ដែល​ធ្លាប់​កើត​ជំងឺ​កូ​វី​ដ​ម្តង​រួច​ទៅ​ហើយ កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង ក្រោយ​ពី​បាន​ទាក់ទង​ជាមួយនឹង​អ្នក​ដែល​មាន​តេស្ត​កូ​វី​ដ​វិជ្ជមាន​។

Picture

អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​ថា​៖ “​នាយក​រដ្ឋមន្ត្រី​ថ្ងៃនេះ​ត្រូវ​បាន​ជូនដំណឹង​ដោយ NHS Test and Trace ថា គាត់​ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ផ្តាច់ខ្លួន​នៅ​តែឯង​មួយ​រយៈ ដោយសារ​តែ​បាន​ទាក់ទង​ជាមួយនឹង​អ្នក​ដែល​មាន​តេស្ត​កូ​វី​ដ​វិជ្ជមាន​។​”

Boris Johnson told to self-isolate after contact with Covid-positive MP | Boris  Johnson | The Guardian

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា​៖ “​លោកនាយក​រដ្ឋមន្ត្រី​នឹង​អនុវត្ត​តាម​ការ​ណែនាំ​ហើយ​កំពុង​តែ​នៅ​ដាច់​ដោយឡែក​ដោយ​ខ្លួនឯង​។ គាត់​នឹង​បន្ត​ធ្វើការ​ពី Downing Street រួម​មានការ​ដឹកនាំ ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​ផង​ដែរ​។​”

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ថា​៖ “​នាយក​រដ្ឋមន្ត្រី​សុខ​សប្បាយ​ជា​ធម្មតា​ទេ ហើយ​មិន​មាន​រោគ​សញ្ញា​នៃ​កូ​វី​ដ​នោះ​ទេ​។​”

Boris Johnson self-isolating after close contact develops COVID-19

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Johnson បាន​ជួប​ជាមួយ​សមាជិក​សភា​តូច​មួយ​ក្រុម កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ រួម​ទាំង​លោក Lee Anderson ដែល​ជាំ​សមាជិក​សភា​សម្រាប់ Ashfield​។ ក្រោយមក លោក Lee បាន​វិ​វត្ត​រោគ​សញ្ញា​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់ ហើយ​ឥឡូវនេះ​បាន​ធ្វើតេស្ត​វិជ្ជមាន​៕