ថៅកែ​ទឹក​សុទ្ធ បាន​ក្លាយទៅជា​អ្នក មាន​ជាង​គេ វ៉ា​ដាច់លោក​ Jack Ma


ចិន​ ៖ ​យោង​តាម​ស​ន្ទ​ស្សន៍​របស់​មហាសេដ្ឋី Bloomberg បានឱ្យ​ដឹង​ថា លោក Zhong Shanshan ស្ថាបនិក​យីហោ​ទឹកបរិសុទ្ធ Nongfu Spring របស់​ចិន បាន​យកឈ្នះ​ស្ថាបនិក Alibaba លោក Jack Ma ក្នុង​ការ​ក្លាយជា​អ្នកមាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​។

លោក Zhong គឺជា​អ្នកមាន​បំផុត​ទី​៣ របស់​ប្រទេស​ចិន​រួច​ទៅ​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​របស់​លោក​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ដើមខែ​នេះ ជាមួយនឹង​ការ​ចុះបញ្ជី​នៅ​ទីក្រុង​ហុង​កុង។ គិត​ត្រឹម​ថ្ងៃ​ពុធ ទ្រព្យសម្បត្តិ​សុទ្ធ​ប៉ាន់ស្មាន​របស់​លោក បាន​កើនឡើង​ដល់ ៥៨.៧​ពាន់​លាន​ដុល្លារ ដែល​លើស​ពី​លោក Jack Ma ដែល​មាន​ចំនួន ៥៦.៧​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​គណនា​របស់ Bloomberg ។

ឋានៈ​ថ្មី​របស់ លោក Zhong ក៏​ធ្វើ​ឱ្យ​លោក​ស្ថិត​នៅ​លើ លោក Pony Ma ដែល​បាន​បង្កើត​ក្រុម​ហ៊ុន Tencent​។ មិន​ដូច Jack Ma និង Pony Ma ទេ លោក Zhong មិនមែន​ជា​សហគ្រិន​បច្ចេក​វិទ្យា​ទេ​។ នៅ​ខាងក្រៅ​ភាគហ៊ុន​របស់​លោក​នៅ​ក្រុមហ៊ុន​ទឹក​សុទ្ធ លោក​គឺជា​ប្រធាន​អ្នក​ផលិត​វ៉ាក់សាំង​នៅ​ក្រុមហ៊ុន Beijing Wantai Biological Pharmacy​។ ក្រុមហ៊ុន​នោះ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ទីក្រុង​ស៊ា​ង​ហៃ​នៅ​ឆ្នាំ​នេះ ដែល​បាន​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​របស់​លោក​ផង​ដែរ​។

លោក Rupert Hoogewerf ប្រធាន​ក្រុមហ៊ុន​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ Hurun Report បាន​មាន​ប្រសាសន៍​ថា​៖ «​តាម​ធម្មតា​អ្នក​រំពឹង​ថា ​លេខ​មួយ​នៅ​ក្នុង​ប្រទេស​ចិន ​គឺ​មក​ពី​បច្ចេកវិទ្យា​»។​

លោក​ចូ​វ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​ដែល​មិនសូវ​ចេញ​មុខ​ចេញ​មាត់ ហើយ​មិន​លេចធ្លោ​ដូច​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដទៃ​ទៀត​ទេ ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​លើក​ឡើង​ថា លោក​គឺជា​មនុស្ស​ធ្វើ​អី​តែឯង​ៗ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ