ញាត់កាក់ចូលចម្រុះអស់ពេល ៥៣ឆ្នាំទើបតែនឹកឃើញពេលធ្វើទុក្ខ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាត់កាក់ចូលចម្រុះអស់ពេល ៥៣ឆ្នាំទើបតែនឹកឃើញពេលធ្វើទុក្ខ

4 ខែ មុន

រុស្ស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា បុរសវ័យ ៥៩ឆ្នាំម្នាក់ នៅក្រុង Zelenograd…

រុស្ស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា បុរសវ័យ ៥៩ឆ្នាំម្នាក់ នៅក្រុង Zelenograd ប្រទេសរុស្ស៊ី បានរស់នៅជាមួយនឹងការពិបាកដកដង្ហើមអស់រយៈពេលជាងពាក់កណ្តាលសតវត្សរ៍ ដោយសារតែកាក់មួយដែលគាត់បានញាត់ចូលច្រមុះកាលពីនៅក្មេង ហើយភ្លេចដកចេញអស់ជាង៥០ឆ្នាំ ។

Picture

វេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ Konchalovsky City Clinical Hospital ក្នុងទីក្រុង Zelenograd ថ្មីៗនេះបានរាយការណ៍ពីករណីចម្លែករបស់អ្នកជម្ងឺម្នាក់ ដែលបាននិយាយថា គាត់មិនអាចដកដង្ហើមបានទាំងស្រុងតាមរយៈរន្ធច្រមុះខាងស្តាំរបស់គាត់អស់រយៈពេលជាច្រើនខែ ។ ការធ្វើ CT Scan បានបង្ហាញថា រន្ធខ្យល់នៃច្រមុះខាងស្តាំរបស់គាត់ ត្រូវបានរារាំងទាំងស្រុង ដោយអ្វីម្យ៉ាង។

Picture

អ្នកជំងឺអាយុ ៥៩ឆ្នាំរូបនេះ មិនដែលប្រាប់គ្រូពេទ្យថា អ្វីដែលនៅបាំងរន្ធច្រមុះនោះ គឺជាអ្វីនោះទេ ដោយសារតែគាត់បានភ្លេចបាត់ទៅហើយ ។ តែបន្ទាប់ពីបានធ្វើ CT Scan ហើយ គាត់ក៏នឹកឃើញពីកាលនៅវ័យកុមារ ដែលគាត់បានយកកាក់មកញាត់ច្រមុះ នៅពេលគាត់មានអាយុប្រហែល ៦ឆ្នាំ។

វេជ្ជបណ្ឌិតមានការងឿងឆ្ងល់អំពីរឿងរបស់បុរសម្នាក់នេះនៅពេលដំបូង ប៉ុន្តែបន្ទាប់ពីបានយកកាក់ចេញក្នុងកំឡុងពេលប្រតិបត្ដិការវះកាត់ដោយប្រើជំនួយការថតកាំរស្មីអ៊ិចរយៈពេល ១.៥ម៉ោង ហើយឃើញថាវាជាកាក់ ទើបមានការជឿទៅលើការលើកឡើងរបស់បុរសជាអ្នកជម្ងឺ។

Picture

ក្រុមវេជ្ជបណ្ឌិត បាននិយាយថា បុរសនេះពិតជាមានសំណាង ដែលអាចនៅដកដង្ហើមបាន បើទោះបីជាញាត់កាក់ចូលទៅក្នុងរន្ធច្រមុះ អស់រយៈពេលជិតពាក់កណ្តាលជីវិត។ វាពិតជាចម្លែកមែនទែន៕