ចំនួន​ប្រជាជន​សិង្ហ​បុរី​មានការ​ថយ​ចុះ​ខ្លាំង ក្រោយ​ពី​ជនបរទេស​ចាកចេញ


សិង្ហ​បុរី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ចំនួន​ប្រជាជន​សិង្ហ​បុរី​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៣ ដោយសារ​ការ​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ ​និង​ការ​បាត់បង់​ការងារ ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ បាន​បណ្តេញ​កម្មករ​បរទេស​ចេញពី​មជ្ឈមណ្ឌល​ជំនួញ​ពិភពលោក​។

ប្រជាជន​សរុប​បាន​ធ្លាក់​ចុះ​ប្រហែល ១៨,០០០​នាក់ ឬ ០.៣% ស្មើនឹង ៥.៦៩​លាន​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​ប្រជាជន​ប្រចាំឆ្នាំ​។

ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ជនបរទេស​ធ្លាក់​ចុះ ២% ដល់ ១.៦៤​លាន​នាក់ ក៏​ដូច​ជា​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច​នៃ​អ្នក​រស់នៅ​អចិន្ត្រៃយ៍ ខណៈ​ដែល​អ្នកខ្លះ​បាន​វិល​ត្រឡប់​មក​ពី​បរទេស​វិញ ពេល​ដែល​ជម្ងឺ​រាតត្បាត​រាលដាល​ទូ​ទាំង​ពិភពលោក​។

Singapore emerges new COVID-19 hotspot in Asia

របាយការណ៍​នេះ បាន​និយាយ​ថា និន្នាការ​ទាំងនេះ​ភាគច្រើន​ដោយសារ​តែ​បញ្ហា​ប្រឈម​ដែល​ទាក់ទង​នឹង​កូ​វី​ដ​១៩ ដែល​បាន​កើតឡើង​ដោយ​តម្រូវការ​ខ្សោយ​និង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ ដោយ​លើក​ឡើង​ពី​ការ​បាត់បង់​ការងារ​នៅ​ក្នុង​សេវាកម្ម ដែល​ជា​វិស័យ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​កម្លាំង​ពលកម្ម​បរទេស ដែល​មាន​ប្រាក់​ឈ្នួល​ទាប​។

នៅ​ពេល​សេដ្ឋកិច្ច​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ជ្រៅ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន រដ្ឋាភិបាល​បាន​បង្កើន​ឧបសគ្គ​សម្រាប់​ការ​ជួល​ជនបរទេស ដើម្បី​ការពារ​ការងារ​សម្រាប់​ប្រជាជន​ក្នុងស្រុក​។

Singapore Doesn't See Second Coronavirus Wave at This Point - Bloomberg

ចំនួន​ប្រជាជន​នៅ​ក្នុង​ប្រទេស ដែល​មិនមែន​ជា​សញ្ជាតិ​សិង្ហ​បុរី បាន​កើនឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ជម្រុញ​កំណើនប្រជាជន​នៅ​ក្នុង​ប្រទេស ដែល​មាន​អត្រា​កំណើត​ទាប​បំផុត​នៅ​លើ​ពិភពលោក​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ