ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​​ធ្វើតេស្តរ​កកូ​វី​ដ​លើ​ប្រជាជន​៩​លាន​នាក់ ក្រោយ​រក​ឃើញ​​​ផ្ទុះ​នៅ​ទី​ក្រុង​មួយ

1 ឆ្នាំ មុន

ចិន ​៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីក្រុង​កំពង់​ផែ Qingdao របស់​ប្រទេស​ចិន​គ្រោង​នឹង​ធ្វើតេស្តរ​កកូ​វី​ដ​លើ​មនុស្ស​ចំនួន ៩​លាន​នាក់ ក្នុង​រយៈពេល…

ចិន ​៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីក្រុង​កំពង់​ផែ Qingdao របស់​ប្រទេស​ចិន​គ្រោង​នឹង​ធ្វើតេស្តរ​កកូ​វី​ដ​លើ​មនុស្ស​ចំនួន ៩​លាន​នាក់ ក្នុង​រយៈពេល ៥​ថ្ងៃ​ខាង​មុខ​នេះ បន្ទាប់​ពី​ករណី​ឆ្លង​វីរុស​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បង្ក​ការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​កាន់តែ​ទូលំទូលាយ​។

Picture

ប្រទេស​ចិន​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​យ៉ាងច្រើន តាំងពី​ពាក់កណ្តាល​ខែសីហា ដោយ​ករណី​ទាំងអស់​ត្រូវ​បាន​រាយការណ៍​ដោយ​ប្រទេស​នេះ ដែល​នាំ​ចូល​ពី​កន្លែង​ផ្សេង​ទៀត​។ គណៈកម្មការ​សុខា​ភិបាល​ក្រុង បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​តុលា ទីក្រុង Qingdao បាន​រាយការណ៍​ពី​ករណី​ឆ្លង​ក្នុងស្រុក​ចំនួន ១២​ករណី ដែល​ទាំងអស់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​មន្ទីរពេទ្យ​ព្យាបាល​ការ​ឆ្លង​មេរោគ​ដែល​នាំ​ចូល​។

Picture

ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​អនុវត្ត​រួច​ហើយ នៅ​ឯ​មន្ទីរពេទ្យ Qingdao Chest ដែល​ត្រូវ​បាន​គេ​ចាក់សោរ​ទុក ដោយ​មាន​បុគ្គលិក​និង​អ្នក៊ជំងឺ​ចំនួន ១១៤,៨៦២​នាក់ បាន​ធ្វើតេស្ត​អវិជ្ជមាន​កាលពី​ថ្ងៃ​ច័ន្ទ​។

ការ​ធ្វើតេស្ត​នឹង​ត្រូវ​បាន​ធ្វើ​នៅ​ទូ​ទាំង​ទីក្រុង​សម្រាប់​ប្រជាជន​ទាំង ៩​លាន​នាក់ ដែល​វា​ជា​ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​ដូច​ទៅ​នឹង​កាលដែល​ធ្វើ​នៅ​ទីក្រុង​ប៉េ​កាំ​ង និង ទីក្រុង​ដទៃ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ចិន ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ពី​ការ​ឆ្លង​មេរោគ​។

ការ​ឆ្លើយ​តប​ទាំងនោះ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​រក្សា​អត្រា​ឆ្លង​ទូទៅ​របស់​ប្រទេស​ចិន ចាប់​តាំងពី​អត្រា​ផ្ទុះ​ដំបូង​ត្រូវ​បាន​បង្ក្រាប​នៅ​ក្នុង​ខែមីនា​។ វា​បាន​ជួយ​ឱ្យ​ជីវិត​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ ដោយ​មាន​ភ្ញៀវ​ទេសចរ​ជាង ៦០០​លាន​នាក់​ធ្វើ​ដំណើរ​ក្នុង​ខែ​នេះ សម្រាប់​ស​ប្តា​ហ៍​មាស​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​ជុំវិញ​ពិធីបុណ្យ​ពាក់កណ្ដាល​រដូវ​ស្លឹកឈើ​ជ្រុះ​។

Picture

អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ​ខាងលើ បាន​និយាយ​ថា ប្រភព​ជាក់លាក់​នៃ​ការ​ឆ្លង​មេរោគ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​នៅឡើយ​។ យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន​គិត​ត្រឹម​ស​ប្តា​ហ៍​នេះ ប្រទេស​ចិន​បាន​កត់ត្រា​ករណី​ដែល​បាន​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​ចំនួន ៨៥,៥៧៨​នាក់ និង ៤៦៣៤​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ cnn