ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាវ​លឿង ប្រមូលផ្តុំ​នៅ​មុខ​ស្ថាន​ទូត​​អា​ល្លឺ​ម៉​ង់ គាំទ្រ​ព្រះមហាក្សត្រ

1 ឆ្នាំ មុន

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ការពារ​រាជា​និយម​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថានទូត​អា​ល្លឺ​ម៉​ង់​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ច័ន្ទ មុន​ការ​ប្រមូលផ្តុំ​ដ៏​ធំ​មួយ​របស់​​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​។ ក្រុម​អាវ​លឿង​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថានទូត​នៅ​លើ​ផ្លូវ​សា​ថន​។ ពួក​គេ​បាន​ស្រែ​កថា “​ព្រះមហាក្សត្រ​ជន្មាយុ​ម៉ឺន​ឆ្នាំ​”…

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ការពារ​រាជា​និយម​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថានទូត​អា​ល្លឺ​ម៉​ង់​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ច័ន្ទ មុន​ការ​ប្រមូលផ្តុំ​ដ៏​ធំ​មួយ​របស់​​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​។

Picture

ក្រុម​អាវ​លឿង​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថានទូត​នៅ​លើ​ផ្លូវ​សា​ថន​។ ពួក​គេ​បាន​ស្រែ​កថា “​ព្រះមហាក្សត្រ​ជន្មាយុ​ម៉ឺន​ឆ្នាំ​” ហើយ​កាន់​បដា​ដែល​មាន​សារ​គាំទ្រ​រាជា​និយម​។ ពួក​គេ​ក៏​បាន​ដាក់​លិខិត​ទៅ​មន្ត្រី​ពី​ស្ថានទូត​ផង​ដែរ​។

Thailand royalists and students face off outside German embassy - Nikkei  Asia

លោក Nititorn Lumlua មេធាវី​ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ប្រមូលផ្តុំ​នៅ​ស្ថានទូត​បាន​និយាយ​ថា ពួក​គេ​សង្ឃឹមថា​អាជ្ញាធរ​អា​ល្លឺម៉​ង់​នឹង​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ថៃ​។

លោក​បាន​សន្យា​ថា ក្រុម​រាជា​និយម​នឹង​ចាកចេញ​មុន​ពេល​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​មក​ដល់​។ ចលនា​ប្រឆាំង​រដ្ឋាភិបាល បាន​កំណត់​ចំណុចប្រសព្វ​សា​ម៉ា​ន ដែល​ជា​ចំណុច​ប្រមូលផ្តុំ​របស់​ពួក​គេ ដើម្បី​ចាប់ផ្តើម​ដង្ហែ​ក្បួន​ទៅ​កាន់​ស្ថានទូត​។

Close encounter of the Royal kind - Thai King and Queen stop to praise a  royal supporter | The Thaiger

ពួក​គេ​មាន​បំណង​បង្ហាញ​ស្ថានទូត ដោយ​ញត្តិ​ស្នើ​សុំ​អាជ្ញាធរ​អា​ឡឺ​ម៉​ង់​ពិនិត្យ​មើល​ថា តើ​ព្រះ​មហា​ក្សត្រ​របស់​ព្រះ​អង្គ​បាន​រំលោភ​អធិបតេយ្យភាព​អា​ល្លឺ​ម៉​ង់​ដោយ​ប្រើ​អំណាច​របស់​ព្រះ​អង្គ​នៅ​លើ​ទឹកដី​អា​ល្លឺ​ម៉​ង់​ដែរ​ឬទេ​?