ប្រទេសថៃ ៖ ក្រសួងដឹកជញ្ជូនថៃនឹងស្នើការយល់ព្រមពីទីស្តីការគណៈរដ្ឋមន្ត្រីនាខែតុលា សម្រាប់សាងសង់ផ្លូវរថភ្លើងចម្ងាយ៣៥៥គីឡូម៉ែត្រពី Ban Phai-Mukdahan ទៅ Nakhon Phanom ក្នុងតម្លៃប្រមាណ១,៩៨ប៊ីលានដុល្លារ ។
លោក Sorapong Paitoonphong អ្នកនាំពាក្យរងផ្នែកដឹកជញ្ជូន និយាយកាលពីថ្ងៃសៅរ៍ថា ផ្លូវរថភ្លើងនេះបានទទួលការយល់ព្រមពីគណៈកម្មការផ្លូវរថភ្លើងជាតិប្រទេសថៃ (SRT) រួចហើយ ។
គណៈកម្មការនេះកំពុងតែផ្ញើគម្រោងទៅកាន់ក្រសួង ដើម្បីពិចារណាមុននឹងលើកឡើងទៅសម្រេចក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្ត្រីក្នុងខែតុលា ខាងមុខ ។
នៅពេលទទួលការយល់ព្រមពីទីស្តីការហើយ នឹងមានការដកហូតដីដើម្បីចាប់ផ្តើមការសាងសង់នៅឆ្នាំក្រោយ ។ គម្រោងនេះត្រូវគេគិតថា នឹងសម្រេចការសាងសង់ រួចចាប់ផ្តើមដំណើរការជាផ្លូវការក្នុងឆ្នាំ២០២៤ ។
លោក Sorapong បន្តថា SRT ក៏កំពុងតែសិក្សាពីផលប៉ះពាល់បរិស្ថាន ហើយនឹងផ្ញើទៅកាន់ក្រសួងនៅពាក់កណ្តាលខែក្រោយ ។
លោកបន្ថែមថា ក្រសួងក៏បានប្រាប់ទៅ SRT ឲ្យសិក្សាពីបញ្ហាចំនួន៣ ទាក់ទិននឹងគម្រោងនេះដូចជា ថវិកាសម្រាប់ការដកហូតដី និងតំបន់សមរម្យត្រូវដកហូត, ប្រាក់ចំណូលពីគម្រោង ត្រូវតែស្មើនឹងគម្រោងរថភ្លើងល្បឿនលឿន និងការអភិវឌ្ឍដីរបស់រតនាគារនៅតាមផ្លូវរថភ្លើងសម្រាប់ពាណិជ្ជកម្ម ។
ដើម្បីជៀសវាងទឹកជំនន់ SRT ក៏បានសិក្សាពីការសាងសង់ផ្លូវនេះ ក្នុងលក្ខណៈមិនបិទលំហូរទឹក និងចេញផែនការដោះស្រាយបញ្ហាទឹកជំនន់នាពេលអនាគត ។ លោកបន្ថែមថា នឹងលើកកម្ពស់ផ្លូវរថភ្លើងនេះនៅកន្លែងមួយចំនួន ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ផងដែរ ។
រថភ្លើងអាចនឹងផ្ទុកអ្នកដំណើរបានប្រមាណ១២.៣០០នាក់ក្នុង១ថ្ងៃនាឆ្នាំ២០២៣ និងកើនដល់៣ម៉ឺននាក់ក្នុង១ថ្ងៃនាឆ្នាំ២០៥៣ ៕
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...
ខេត្តកណ្តាល ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងស ហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនប្រក្រតីបានដើរចេញបាត់ពីផ្ទះ គ្មានដំណឹងសូន្យ មិនដឹងថាទៅណានោះទេ ធ្វើឱ្យក្រុម...
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានរងរបួសយ៉ាងដំណំ ខណៈស្លាកប៉ាណូនៅចំណុចខ្លោងទ្វារចូលផ្សារកំពង់ត្រាចផ្នែកខាងលិច បានធ្លាក់មកក្រោម...
ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរចំនួន២នាក់ឱ្យមានសេរីភាពវិញ និងនាំយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារ...
ការងារបែងចែកមនុស្សលោកឲ្យខ្ពង់ខ្ពស់ ឬអាប់អន់ទៅតាមលំដាប់ ទៅតាមកម្រិត ហេតុនេះសូមមនុស្សលោកទាំងឡាយ ខំប្រឹងប្រែងលះបង់នូវការងារណាដែលសៅហ្មង ដើម្បីឲ្យខ្លួនឯងបាន...
រាជធានីភ្នំពេញ ៖ អគារដែលគេដឹងថាសាងសង់បើកខារ៉ាអូខេ អុីមភឺរៀល ត្រូវបានឆ្លងចរន្តអគ្គិសនីឆាបឆេះទាំងការសាងសង់មិនទាន់រួចរាល់ផងនោះ បង្កឱ្យមានការភ្ញាក់ផ្អើល...
ដើម្បីញុំាងជីវិតឱ្យប្រព្រឹត្តទៅដោយល្អនៅក្នុងវាលវដ្តសង្សារនេះ អ្នកគោរពព្រះពុទ្ធសាសនាគួរញុំាងចិត្តឱ្យស្ថិតក្នុងសទ្ធាទាំង៤ប្រការគឺៈ១- សទ្ធាសម្បទា ដល់...
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩នេះ នៅប៉ុស្តិ៍លេខ៥ បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯករបស់ខ្លួនយ៉ាងជោគជ័យ បន្ទាប់ពីចំណាយពេលអស់១៨សប្ដាហ៍។...
រាជធានីភ្នំពេញ ៖ ពិធីបើកកម្មវិធីមហោស្រពនេះ ត្រូវប្រារព្ធឡើងនៅសាលមហោស្រពចតុម្មុខ នាថ្ងៃសុក្រ ទី០៦ ខែធ្នូ ហើយឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ...
ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យដែលនិយមស្មាតហ្វូនតម្លៃជាង ២០០ ដុល្លារ ដោយអមមកជាមួយ...
មានអត្ថកថាមួយកន្លែងនៅក្នុងគម្ពីរធម្មបទបានបំភ្លឺយ៉ាងនេះថា កាលដែលព្រះអង្គទើបត្រាស់ដឹងនូវធម៌ក្នុងលោក ទ្រង់បានទូន្មានយើងឲ្យគោរពនូវបុគ្គលដែលគួរគោរព ដោយ...
រាជធានីភ្នំពេញ ៖ តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុនមកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អ...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមគ្នា៣នាក់ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរ...
រាជធានីភ្នំពេញ ៖ ក្រោយពីកិច្ចប្រតិបត្តិ ការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រី៤នាក់ កាលពីវេលាម៉ោង៧...
រាជធានីភ្នំពេញ ៖ លក់គ្រឿងទេសខាតឡុងចុង បុរសម្នាក់សម្រេចចិត្តចាប់យកមុខរបរជាអ្នកមើលថែក្មេងៗវិញម្តង ជាមុខរបរថ្មីមួយដែលគាត់ធ្វើបានដោយរីករាយ ។ បុរសពោះម៉ាយវ័យ...
ខេត្តឧត្តរមានជ័យ ៖ ដោយសារសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំងពេកពីរនាក់ប្តីប្រពន្ធ បាននាំគ្នាបង្កាត់ភ្លើងដេកឆ្អើរក្នុងផ្ទះតៀមដោយសារតែការកក់ក្តៅ ក៏ដេកលង់លក់...
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកកែវសីមាបានកាត់កម្ទេចចោលមធ្យោយបានដឹកជញ្ជូនឈើខុសច្បាប់ ដែលចាប់រឹបអូសបានពីក្រុមជនល្មើស ដែលលួចដឹកឈើចេញពីដែនជម្រកការពារ...
រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ អភិវឌ្ឍខ្លួនដើរឲ្យទាន់ការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាឌីជីថល...
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដោយនាងអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (...