ក្រសួងសុខាភិបាល​ថៃ ចង់​កាត់​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ថៃ ចង់​កាត់​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក

8 ខែ មុន

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ថៃ បាន​ស្នើ​ឱ្យ​មាន​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ភ្ញៀវ​ទេសចរ​ត្រូវ​បន្ថយ​ពី ១៤​ថ្ងៃ ទៅ​ត្រឹម ១០​ថ្ងៃ ហើយនឹង​ស្នើ​ឱ្យ​មជ្ឈមណ្ឌល​រដ្ឋបាល​កូ​វី​ដ​១៩…

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ថៃ បាន​ស្នើ​ឱ្យ​មាន​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ភ្ញៀវ​ទេសចរ​ត្រូវ​បន្ថយ​ពី ១៤​ថ្ងៃ ទៅ​ត្រឹម ១០​ថ្ងៃ ហើយនឹង​ស្នើ​ឱ្យ​មជ្ឈមណ្ឌល​រដ្ឋបាល​កូ​វី​ដ​១៩ ផ្លាស់​ប្តូរ​តម្រូវការ​នេះ​ឱ្យ​បាន​ឆាប់​។

Picture

លេខាធិការ​អចិន្ត្រៃយ៍​សម្រាប់​សុខភាព​សាធារណៈ លោក Kiattiphum Wongrajit បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​មាន​ទំនុកចិត្ត​ថា រលក​នៃ​កូ​វី​ដ​១៩ នៅ​ប្រទេស​ថៃ​នឹង​មិនអាក្រក់​ដូច​លើក​ទី១​នោះ​ទេ ដោយសារ​វិធានការ​បង្ការ​ដ៏​ទូលំទូលាយ​របស់​ប្រទេស​ជា​ពិសេស​ទាក់ទង​នឹង​ការ​ម៉ាស់​នៅ​តាម​ទី​សាធារណៈ​។

លោក Kiattiphum បាន​លើក​ឡើង​ថា ប្រសិនបើ​ទោះបីជា​បើ​ថៃ​មាន​រលក​ទី​២​ធ្ងន់​ធ្ងន់​មែន​នោះ ក៏​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​ដោយ​ប្រើប្រាស់​ពេល​ត្រឹមតែ​មួយ​ខែ​ដែរ​។

Thailand controlling spread of COVID-19 along important trading border with  Cambodia

អគ្គនាយក​នៃ​នាយកដ្ឋាន​សេវាកម្ម​វេជ្ជសាស្ត្រ​លោក Somsak Akksilp បាន​និយាយ​ថា មាន​គ្រែពេទ្យ​ប្រហែល ២,០០០ អាច​រកបាន​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​១៩​។ ទីក្រុង​បាងកក​មាន​សមត្ថភាព​ព្យាបាល​អ្នកជំងឺ​ប្រមាណ​ពី ២៣០ ទៅ ៤០០ នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​សល់​នៃ​ប្រទេស​នេះ​មាន​អ្នកជម្ងឺ​ចំនួន ១,០០០ ទៅ ១,៧០០​នាក់​ក្នុង​មួយ​ថ្ងៃ​។

Thailand controlling spread of COVID-19 along important trading border with  Cambodia

លោក​វេជ្ជបណ្ឌិត Somsak បាន​បញ្ជាក់​ថា​ប្រទេស​ថៃ​មាន​ថ្នាំ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នកជម្ងឺ​កូ​វី​ដ​១៩ ហើយ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផលិត​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​​​ផ្តាសាយ​ផ្ទាល់​របស់​ខ្លួន​ឈ្មោះ Favipiravir ។​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​នេះ អាច​កាត់​បន្ថយ​រោគ​សញ្ញា​លើ​អ្នក​ជំងឺ​​កូ​វី​ដ​មាន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ bangkokpost