ខេត្តកោះកុង ៖ ដំរីឈ្មោលមួយក្បាលដែលតែងតែចេញពីក្នុងព្រៃមករារាំងការធ្វើចរាចរ និងបានយកប្រមោយវាយបំបែកកញ្ចក់រថយន្តកាលពីថ្ងៃទី៤ ឧសភា ២០១២ និងថ្ងៃបន្តបន្ទាប់តាមបណ្តោយផ្លូវលេខ៤៨ ក្នុងភូមិសាស្ត្រឃុំអណ្តូងទឹក ស្រុកបទុមសាគរ ដែលមកទល់ពេលនេះបង្កការខូចខាតរថយន្តចំនួន៥គ្រឿង និងជាន់គោងាប់២ក្បាល ហើយ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពនៃការធ្វើដំណើរតាមដងផ្លូវខាងលើ ។
ដោយមើលឃើញការបង្កគ្រោះថ្នាក់ពីសត្វដំរីព្រៃនៅលើដងផ្លូវជាតិបែបនេះ លោកអភិបាលខេត្តកោះកុង បានចេញលិខិតមួយច្បាប់កាលពីរសៀលថ្ងៃទី១០ ឧសភា នេះ ជូនកញ្ញាស៊ូ សុវណ្ណហ្គោឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជួយចាត់វិធានការជាបន្ទាន់ចំពោះសត្វដំរីមួយក្បាលនេះ ដើម្បីជៀសវាងការបង្កបញ្ហាដល់អ្នកធ្វើដំណើរបន្តទៀត។ ប៉ុន្តែគេពុំទាន់ទទួលបានការឆ្លើយតបពីនាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃយ៉ាងណានោះ នៅឡើយទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ